ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ប្រហែសមួយភ្លែត! បុរសម្នាក់ឡើង​បើកឡាន​ធ្វើព្រងើយ លុះឃាត់ខ្លួនទើប​ដឹង​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​មួយ​គ្រឿង ខណៈ​អ្នកបើកបរ​​បើក​មក​ចត​ទុក​មុខ​ផ្ទះ​អត់​បាន​ដក​សោ​ចេញ ស្រាប់តែ​​មាន​បុរស​ជាជនអនាថា​ម្នាក់សង្ស័យ​មានសតិ​មិនប្រក្រតី​​បាន​ឡើង​ទៅ​បើករ​ី​យ៉ែ​ចុះឡើងៗ រួច​ក៏​ជ្រុល​ទៅ​បុក​​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​អោយ​រង​ការ​ខូចខាត ។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែកក្កដា…

​រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​មួយ​គ្រឿង ខណៈ​អ្នកបើកបរ​​បើក​មក​ចត​ទុក​មុខ​ផ្ទះ​អត់​បាន​ដក​សោ​ចេញ ស្រាប់តែ​​មាន​បុរស​ជាជនអនាថា​ម្នាក់សង្ស័យ​មានសតិ​មិនប្រក្រតី​​បាន​ឡើង​ទៅ​បើករ​ី​យ៉ែ​ចុះឡើងៗ រួច​ក៏​ជ្រុល​ទៅ​បុក​​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​អោយ​រង​ការ​ខូចខាត ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែកក្កដា ឆ្នាំ​២០២០ ទល់​មុខ​ផ្ទះ​លេខ​៨៥ ផ្លូវ​៣៨៨ សង្កាត់​ទួល​ស្វាយ​២ ខណ្ឌ​បឹង​កេងកង ។

រថយន្ដ​ដឹក​ទំនិញ​មួយ​មួយគ្រឿង​ខាងលើ​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-5431 ជា​របស់​ក្រុមហ៊ុន មួយ បើកបរ​ដោយ​បុរសម្នាក់មិនស្គាល់​អត្ត​សញ្ញាណ ។ ចំណែកបុរសជាជនអនាថាម្នាក់​ខាងលើត្រូវបានគេអះអាងថា​មានសតិមិនប្រក្រតី មិនស្គាល់​អត្ត​សញ្ញាណនោះទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ រថយន្ដ​ដឹក​ទំនិញ​មួយគ្រឿង​ខាងល់​ត្រូវ​បាន​អ្នកបើកបរ​​បើក​មក​ឈប់​ចត​ទុក​នៅ​មុខ​ផ្ទះ​ដូច​សព្វដង​នៅ​លើ​ផ្លូវ​៣៨៨ ដោយ​មិន​បាន​ដក​កូនសោ​ចេញ​នោះ​ទេ ព្រោះ​​ថា ​មាន​សន្តិសុខ​នៅ​យាមកាម​ទីនោះ ។

តាម​ប្រភពដដែល​បានបន្ត​ថា លុះ​នៅ​ពេល​សន្តិសុខ​ដេក​លក់​មួយភាំង ស្រាប់តែ​​មាន​បុរសជាជនអនាថា​​ម្នាក់ ដែល​គេ​​ដឹង​ថា​មាន​សតិ​មិន​ប្រក្រតី​បាន​ដើរមក​បើកទ្វារ​រថយន្ត​រួច​ចូល​ទៅ​ក្នុង​រថយន្ត ​ហើយ​បញ្ឆេះ​ម៉ាស៊ីន​បើក​ទៅ​មុខ​​បាន​៣០​ម៉ែត្រ គាប់​ជួន​ពេល​នោះ​​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ ក៍​ដូច​ជា​កម្លាំង​សមត្ថកិច្ច ល្បាត​ឃើញ​បុរស​ខាងលើ​កំពុង​តែ​បើករថយន្ត ក៍បាន​នាំ​គ្នា​ស្រែក​អោយ​ឈប់ ​ប៉ុន្តែ​បុរស​​ជាជនអនាថានោះ​មិន​បាន​ឈប់​នោះ​ទេ គឺ​បាន​ដាក់​លេខ​ និងរី​​យ៉ែ​ចុះឡើង​ៗ ទើប​បណ្ដាល​ឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក​របង​ផ្ទះ របស់​ប្រជាពលរដ្ឋ​ខាងលើ ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​វៀច​អស់​ចំនួន​៨​ផ្ទាំង កល់​ជាប់​រថយន្ដ​តែ​ម្ដង តែ​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ដែរ ។

​បន្ទាប់មក បុរស​​ដែលជាជនអនាថា​ក៏​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​២​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ទៅកន្លែងកើតហេតុ​ រួចក៏បាន​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​២ ដើម្បី​អោយ​ម្ចាស់​រថយន្ត​ទៅ​សម្របសម្រួល​ជាមួយ​នឹង​ខាង​ម្ចាស់ផ្ទះ​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ