ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ នឹង​នាំ​យក​សម្ភារៈ​នឹង​ទៀនវស្សា​ប្រគេន​ព្រះ​ស​ង្ស​នៅ​វត្ត​ចំពុះក្អែក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នឹង​នាំ​ទ័យ​ទាន​មួយ​ចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​កំពុង​គង់​ចូល​ព្រះ​វស្សា​នៅ​វត្ត​ចំពុះក្អែក ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នឹង​នាំ​ទ័យ​ទាន​មួយ​ចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​កំពុង​គង់​ចូល​ព្រះ​វស្សា​នៅ​វត្ត​ចំពុះក្អែក ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០២០ ខ្ញុំព្រះករុណា និង​ភរិយា សូម​ផ្ញើ​សេចក្តី​នឹករ​ឮ​ក​ដល់​បងប្អូន​ជនរួមជាតិ និង​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ដែល​កំពុង​គង់​ចាំ​ព្រះ​វស្សា ចាប់ពី​ថ្ងៃ​ទី​៥ ខែ កក្កដា ដល់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០ ។

សម្តេច​ក៏​បាន​សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ឧបាសក​ឧបាសិកា ដែល​បាន​នាំ​យក​ទៀន​ព្រះ​វស្សា​នឹង​ទ័យ​ទាន​ចង្ហាន់​ជា​ច្រើន​ទៀត ប្រគេន​ដល់​ព្រះសង្ឃ នៅ​តាម​វត្ត​អារាម ជា​ពិសេស​វត្ត​នៅ​តាម​តំបន់​ឆ្ងាយ​ដាច់​ស្រយាល ។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​ក៏​សូម​អរគុណ​សម្តេច​ឯកឧត្តម លោក​ជំទាវ មន្ត្រី​សមាជិក​រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និង​មន្ត្រី​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន​ដែល​បាន​ចូលរួម​ចែករំលែក​នូវ​អំណោយ​ជា​អង្ករ មី ត្រីខ ម៉ាស សាប៊ូ ចឹ​ល ក្រ​ម៉ា និង​ថ្នាំពេទ្យ​ចែក​ជូន​ដល់​បងប្អូន​ក្រីក្រ​ដែល​កំពុង​ខ្វះខាត​នៅ​ទូ​ទាំង​ប្រទេស ។

ទន្ទឹម​នឹង​នេះ​ដែរ សូម​បងប្អូន​បន្ត​ប្រុង​ប្រយ័ត្ន​ការពារ​សុវត្ថិភាព​សុខភាព​កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ហើយ​ពាក់​ម៉ាស​ការពារ​ខ្លួន​អោយ​បាន​ត្រឹមត្រូវ ។

មក​ទល់​ពេល​នេះ​ពិភព​នៅ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​កូ​វី​ដ​១៩ នៅឡើយ​ទេ ហើយ​ចំនួន​អ្នក​ឆ្លង​រោគរាតត្បាត​នេះ គឺ​បាន​កើនឡើង​គួរ​អោយ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ។ នៅ​ពេល​រសៀល​នេះ ខ្ញុំ​និង​ភរិយា​គ្រោង​នឹង​នាំ​ទ័យ​ទាន​មួយ​ចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​កំពុង​គង់​ចូល​ព្រះ​វស្សា​នៅ​វត្ត​ចំពុះក្អែក ។

ខ្ញុំ​និង​ភរិយា សូម​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ និង​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ជាមួយ​ពរ​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​ចៀស​ផុត​ពី​ជំងឺឆ្លង​កូ​វី​ដ​១៩​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ