ជិះ​ម៉ូតូ​កង់​បី​ទៅ​លួច​ព្រះ​បដិមា​បុរាណ​14​អង្គ​


ខេត្ត​ព្រៃ​វែង​​​ ៖ ជនសង្ស័យ​ចោរ​​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ព្រះស្ដេច ស្ទាក់​ចាប់​បាន​រួម​ជាមួយ​នឹង​វត្ថុ​តាង​ព្រះ​បដិមា​ជា​ច្រើន​អង្គដែល​ពួក​គេ​បាន​លួច​ពី​ក្នុង​វត្ត​ព្រៃ​ច្បារ ។
សកម្មភាព​ស្ទាក់​ចាប់​ក្រុម​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ ថ្ងៃ​ទី​៣ កក្កដា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។

ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ សាម វី ភេទ​​ប្រុស អាយុ​​៣៩​​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ គង់ ហ្វា​រឹត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ឈូក សង្កាត់​គីឡូ​ម៉ែត្រ​​​​លេខ៦​​ ខណ្ឌឫស្សីកែវរាជធានី​​​ភ្នំពេញ ។ ចំណែក​វត្ថុ​តាង​ដែល​ជនសង្ស័យ​លួច​បាន គឺ​ព្រះពុទ្ធ​បដិមា​ចំនួន​១៤​អង្គ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​ព្រះស្ដេច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នោះ​ជនសង្ស័យ​ទាំង​២បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចូល​ទៅ​ក្នុង​វត្ត​ព្រៃ​ច្បារ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ស្រះ​ថ្កូវ ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្ដេច និង​បាន​ឡើង​ទៅ​លើ​កុដិ​ព្រះ​ចៅអធិការ​វត្ត គាស់​ទំលាយ​ទូ​ប្រមូល​យក​បាន​ព្រះពុទ្ធ​បដិមា​ចំនួន​១៤អង្គដាក់​​​លើ​​ម៉ូ​តូ​​កង់​បី​ ហើយ​បើក​រត់គេច​ខ្លួន​បាត់ ។

ប៉ុន្តែ​ភ្លាម​នោះ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​បាន​ដឹង​ក៏​បាន​រាយការណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ភ្លាម ទើប​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​សឹង្ហ សហការ​​ជាមួយនឹង​កម្លាំង​ប្រជា​ការពារនាំ​គ្នា​ពួន​ស្ទាក់​នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​១ ​ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន រួម​ទាំង​វត្ថុតាង​ជាក់ស្តែង​ ។ ក្រៅពី​ព្រះ​បដិមា​សមត្ថកិច្ចក៏បានដកហូត​៖​

១-ម៉ូតូ​កង់​៣​ឥណ្ឌា មួយគ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​(​ត​) 11H-2437 ​។
២-ឧបករណ៍​គាស់​ទ្វារ និង​ព្រះ​បដិមា​ទាំង​១៤អង្គ ដែល​១​អង្គ​ធ្វើ​ពី​ថ្មកែវ និង​១៣​អង្គ​ទៀត​ធ្វើ​ពី​សំរឹទ្ធិសុទ្ធ​​តែ​ព្រះ​បដិមា​ពី​បុរាណ​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ ដែល​បារមី​ព្រះ​បដិមា​មិន​ជួយ​​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិ ការ ដ្ឋាន​នគរបាល​ស្រុក​ព្រះស្តេច ហើយ​សមត្ថកិច្ច​កំពុង​កសាងសំណុំរឿងចាត់ការ​ទៅ​តាម​នីតិវិធី ៕


Facebook Google Twitter Email

Live

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

Sponsored News

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ