ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ជំទង់​​ឡើង.ក​មើល​រឿង​សិច​​ក្នុង​ទូរស័ព្ទ​ ចាប់ក្មេង​ស្រី​២នាក់​រំលោ.ភ

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ បាន​ល្បួង​ក្មេង​ស្រី​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​អាយុ​៥​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៧​ឆ្នាំទៅ​រំលោ.ភ​សេពសន្ថវៈ​នៅ​កន្លែង​ស្ងាត់​មួយ​ក្នុង​ឃុំ​។

ខេត្តកំពង់ចាម ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ បាន​ល្បួង​ក្មេង​ស្រី​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​អាយុ​៥​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៧​ឆ្នាំទៅ​រំលោភ​សេពសន្ថវៈ​នៅ​កន្លែង​ស្ងាត់​មួយ​ក្នុង​ឃុំ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ធ្នូ ហើយ​ត្រូវ​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន ។

លោក​វរសេនីយ៍ត្រី កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ឱ្យ​ដឹង​ថា តាម​រយៈ​សាក្សី​ម្នាក់​ប្រាប់​ថា បានឃើញ​ជន​នេះ​ចាប់​ក្មេង​ស្រី​ហើយ​គំរាម​ថា «​បើ​ហ៊ាន​ស្រែក គេ​នឹង​កាប់​១​ពូថៅ​» បុ​៉​ន្តែ​ដោយ​ក្មេង​នោះ​ឈឺ​ពេក​ប្រឹង​រើបម្រះ​រត់​មក​ផ្ទះ ដែល​នៅ​មិន​ឆ្ងាយ​បុ​៉​ន្មា​ន​ពី​កន្លែង​កើតហេតុ នៅ​សល់​ក្មេង​ស្រី​ម្នាក់​ទៀត​ក៏​ចាប់រំលោភ​បន្ត ។ ចៃដន្យ​មាន​គេ​មក​ទាន់ ក៏​ស្តីបន្ទោស​ឱ្យ​ក្មេង​ជំទង់​នោះ រួច​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ឱ្យ​ឪពុក​ម្តាយ និង​រាយការណ៍​ប្តឹង​ទៅ​នគរបាល​បុ​៉​ស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ព្រះ ចុះ​មក​អន្តរាគមន៍​ហៅ​ជនសង្ស័យ​សួរនាំ​នា​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ។

ក្មេង​ប្រុស​ជំទង់​រូប​នេះ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​ទាំង​២​នាក់​នោះ​រំលោភ​មែន ក្រោយ​ពី​រូបគេ​មើល​រឿង​ក្តៅ​សាច់​តាម​ទូរស័ព្ទ​ដៃ​ប្រើ​អុ​ី​ន​ធើ​រ​ណេ​ត ក៏​មាន​ចំណង់​ផ្លូវភេទ ទើប​លួងលោម​ក្មេង​ស្រី​ទាំង​២​នាក់​ទៅ​រំលោភ​តែ​ម្តង ។ លោក​វរ​សេ​នីយ៍ត្រី កែវ ស៊ា​ង​ហ៊​ន់ បន្ត​ថា យោង​តាម​បណ្តឹង​របស់​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់ នា​រសៀល​ថ្ងៃ​ដដែល ក្មេង​ប្រុស​ជាប់​ចោទ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ៕