ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep មាន​ទំនុកចិត្ត​ថា Man City នឹង​ឈ្នះការ​ប្តឹង​ឧទ្ធរណ៍​លើបទ​ចោទ​របស់ UEFA

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ លោក Pep Guardiola ជឿជាក់​ថាក្លិប Manchester City នឹង​ឈ្នះ​ការ​ប្តឹង​ឧទ្ធរណ៍​របស់​ពួក​គេ ប្រឆាំង​ទៅ​នឹង​ការ​ហាមឃាត់​រយៈពេល…

ប្រទេស​អង់គ្លេស ៖ លោក Pep Guardiola ជឿជាក់​ថាក្លិប Manchester City នឹង​ឈ្នះ​ការ​ប្តឹង​ឧទ្ធរណ៍​របស់​ពួក​គេ ប្រឆាំង​ទៅ​នឹង​ការ​ហាមឃាត់​រយៈពេល ២​ឆ្នាំ​មិន​ឱ្យ​ចូលរួម​ការ​ប្រកួត​ក្រប​ខណ្ឌ Champions Leaegue និង Europa League​។

បណ្តឹងឧទ្ធរណ៍​របស់​ក្លិប Man City ប្រឆាំង​នឹង​ការ​ហាមឃាត់​នេះ ត្រូវ​បាន​បើក​សវនាការ​កាលពី​ខែ​មុន​នៅ​ឯ​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ហើយ​ការ​សម្រេចចិត្ត ត្រូវ​បាន​រំពឹង​ទុក​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០​។

សូម​រំលឹក​ថា អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​ចេញ​សេចក្តីសម្រេច​កាលពី​ខែ​កុ​ម្ភះកន្លងទៅ ដោយ​​ចោទប្រកាន់​ក្លិប Man City ថា​ប្រព្រឹត្តិ​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​ស្តី​ពី​យុត្តិធម៌​ហិរញ្ញវត្ថុ (FFP) ក្នុង​ការ​ចាយ​លុយ​លើស​ចំនួន​កំណត់ ដើម្បី​ដោះ​ដូរ​កីឡាករ និង​មិន​បាន​សហការ​ជាមួយ​ការ​ស៊ើបអង្កេត​របស់​មន្ត្រីជំនាញ ដែល​ឈាន​ដល់​ការ​ដាក់​បំរាម និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន៣០​លាន​អឺ​រ៉ូ (​ជិត​៣៤​លាន​ដុល្លារ​អា​មេ​រិ​ក​) ។

លោក Pep Guardiola បានថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​ថា «​យើង​បាន​ត្រៀមខ្លួន​រួចរាល់។ ហើយ​ខ្ញុំ​មាន​ទំនុកចិត្ត និង​ជឿជាក់​ថា យើង​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លេង​ក្នុង​ពានរង្វាន់ Champions League វិញ»។

លោក​បាន​បន្ថែម​ថា «​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា យើង​នឹង​ដឹង​អំពី​ដំណោះស្រាយ ហើយ​សង្ឃឹមថា​សម្រាប់​ក្លិប និង​អ្នក​គ្រប់​គ្នា​ដែល​មាន​វត្ត​មាននៅ​ទី​នេះ នឹង​ព្យាយាម​ថែមទៀត ដើម្បីបន្ត​ជួយ​ក្លិបនេះ កាន់តែ​រីក​ចម្រើន​នៅ​ឆ្នាំ​ក្រោយ​»​។

សូម​បញ្ជាក់​ជូន​ថា ក្រុម Manchester City ទើបតែ​ទទួល​រង​បរាជ័យ​កាលពី​យប់មិញ ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​៣៣ នៃ​ក្រប​ខណ្ឌ Premier League ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់ផ្ទះ Southampton ដោយ​លទ្ធផល ១-០ ៕ (ដកស្រង់​ចេញពី៖ Reuters)