ស្ងាត់​ៗ! លោក កឹ​ម សុខា បង្ហាញខ្លួន​នៅ​ចំការ​មួយ​កន្លែង​នៅ​ខេត្ត​ត្បូងឃ្មុំ​រង​ការ​វាយប្រហារ​ជា​ថ្មី


រាជធានី​ភ្នំពេញ​៖ ចាត់ទុកជា​ដំណើរ​ចេញ​ចាក​ឆ្ងាយ​ពី​ផ្ទះ​នៅ​ក្រុងភ្នំពេញ​លើក​ដំបូង​ក្រោយ​ពី​រូប​លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​បន្ធូរបន្ថយ​នៃ​កម្រិត​ការ​ដើរហើរ​កន្លង​មក តែ​បែរ​អតីត​មេ​បក្ស​ប្រឆាំង​រូប​ហាក់​ត្រូវ​ដំបង​ធ្ងន់​ៗ​ពី​សំណាក់​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ចង្កោម​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្ហោះ​សារ​ផ្លែផ្កា​រូប​លោក កឹ​ម សុខា ថា​មាន​សេរីភាព​ដើរ​ចេញពី​បន្ទាត់​ក្រហម​ហើយ ម្តេច​មិន​ប្រកាស​ឲ្យ​គេ​ដឹង ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាង ម៉េ​ង សុភា​រី មេធាវី​ការពារ​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ការពារ​លោក កឹ​ម សុខា ជា​ច្រើន​រូប​បាន​ចេញ​មុខ​បកស្រាយ​នៅ​ព្រឹក​ថ្ងៃ​ទី ៦ កក្កដា ឆ្នាំ​២០២០ នេះ​ថា «​ដើម្បី​ជៀសវាង​ការ​យល់​ខុស ឬ​យល់​ច្រ​លំ ចំពោះ​ការ​ធ្វើ​ដំណើរ​ចេញពី​លំនៅ​ដ្ឋា​ន​» របស់​លោក កឹ​ម សុខា ក្នុង​នាម​អ្ន​នាង​ជា​មេធាវី​របស់​លោក កឹ​ម សុខា អ្នក​នាង​បាន​អះអាង​ជូន​សាធារណៈជន​ថា ១ . លោក កឹ​ម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​កែប្រែ​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​មួយ​ចំនួន​កាលពី​ថ្ងៃ​ទី​១០.១១.២០១៩ ។

ហើយ​ក្នុង​នោះ​គឺ​បាន​សម្រេច​អោយ​លោក កឹ​ម សុខា ជាប់​កាតព្វកិច្ច​៣​ចំណុច​ដូច​ខាងក្រោម​វិញ​៖
ក​. មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែន​រាជាណាចក្រ​កម្ពុជា ។ មាន​ន័យ​ថា លោក កឹ​ម សុខា អាច​ធ្វើ​ដំណើរ​បាន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា លើកលែងតែ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ។ ខ​. មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ ។ មាន​ន័យ​ថា ទោះជា លោក កឹ​ម សុខា មាន​សិទ្ធិ​ធ្វើ​ដំណើរ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ក៏​ដោយ តែ ឯកឧត្តម កឹ​ម សុខា មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​ឡើយ ។ និង គ​. ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។

អ្នក​នាង​មេធាវី​បាន​បន្ត​ថា ចំណុច ទៅ​២ – ចំណុច​ដែល​ហាម​មិន​អោយ​ជួប​ជនបរទេស​ត្រូវ​បាន​លុប​ចោល ហេតុនេះ​ហើយ​ទើប​កន្លង​មក បណ្តា​ទូត​បាន​អញ្ជើញ​មក​ជួប លោក កឹ​ម សុខា ដល់​គេហដ្ឋាន ចាប់តាំងពី​មាន​សេចក្តីសម្រេច​កែប្រែ​កាតព្វកិច្ច​ចុះ​ថ្ងៃ​ទី​១០.១១.២០១៩​។

៣ . លោក កឹ​ម សុខា​មិន​ទាន់​មាន​សាលក្រម ឬ​សាលក្រម​ស្ថាពរ​សម្រេច​ផ្តន្ទាទោស​ពី​បទ​ក្បត់ជាតិ​ទេ ។ តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​ណា​ដែល​មិន​ទាន់​មាន​សាលក្រម​ផ្តន្ទាទោស​ជា​ស្ថាពរ ជន​នោះ​នៅ​តែ​ចាត់ទុកជា​ជន​គ្មាន​ទោស ។ ហេតុនេះ រហូត​មក​ដល់​បច្ចុប្បន្ន​លោក កឹ​ម សុខា មិនមែន​ជា​ជន​ក្បត់ជាតិ​ឡើយ ។

៤ . សរុប​មក​ការ​ធ្វើ​ដំណើរ​របស់ លោក កឹ​ម សុខា ដោយ​គោរព​កាតព្វកិច្ច​ចំណុច ខ នៃ​សេចក្តីសម្រេច​របស់​តុលាការ មិនមែន​ជា​ការ​ដើរ​ចេញពី​បន្ទាត់​ក្រហម​អ្វី​ឡើយ ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ