ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិញ្ចឹម​កន្ធាយ​ទ្រង់ទ្រាយ​ធំ អាច​រក​ប្រាក់​បាន​១០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ លោក ហេង ម៉ា​ទី​ណេ ជា​អ្នក​ចិញ្ចឹម​កន្ធាយ បែប​កសិដ្ឋាន​ធំ នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល…

ខេត្តកណ្ដាល ៖ លោក ហេង ម៉ា​ទី​ណេ ជា​អ្នក​ចិញ្ចឹម​កន្ធាយ បែប​កសិដ្ឋាន​ធំ នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ លោក​ផ្តើម​ចិញ្ចឹម​កន្ធាយ​តាំងពី​ឆ្នាំ​២០០៣ បច្ចុប្បន្ន​ក្នុង កសិដ្ឋាន​របស់​លោក មាន​កន្ធាយ ៥០ ០០០​ក្បាល ។ លោក​រៀបរាប់​ឲ្យ​ដឹង​ថា ជា​មធ្យម​កន្ធាយ​ចិញ្ចឹម រយៈពេល​១​ឆ្នាំ​មាន​ទម្ងន់ ១​គីឡូក្រាម ជា​ពេល​អាច​លក់​បាន​។ សត្វ​កន្ធាយ​បាន​ក្លាយជា​អាហារ ពេញ​និយម​មួយ ដូច​ជា​ធ្វើ​ស៊ុប​ជាដើម​។ មានការ​ឲ្យ​ដឹង​ថា ជនជាតិ​ចិន និយម​ទទួលទាន​សត្វ​កន្ធាយ នេះ​ណាស់​។

កន្ធាយ​មួយ​គីឡូក្រាម​មាន​តម្លៃ ១០​ដុល្លារ​។ លោក ហេង ម៉ា​ទី​ណេ បាន​ឲ្យ​ដឹង​ថា កសិដ្ឋាន​របស់​លោក អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន ៥​តោន​ក្នុង​មួយ​ឆ្នាំ​។ ៥​តោន​ជា​មធ្យម​គឺ​មាន​កន្ធាយ ១០​លាន​ក្បាល ដូច្នេះ​បើ ១​ក្បាល​លក់​បាន​១០​ដុល្លារ​គឺ​មួយ​ឆ្នាំ​អ្នក​ចិញ្ចឹម​កន្ធាយ អាច​រក​ប្រាក់​បាន​១០០​លាន​ដុល្លារ​។ លោក ម៉ា​ទី​ណេ ថា​ការ​ចិញ្ចឹម​កន្ធាយ​នេះ មាននៅ​ខេត្តស្ទឹងត្រែង តាកែវ ផង​ដែរ​។ ទោះ​យ៉ាងណា​អ្នក​ចិញ្ចឹម​កន្ធាយ​បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០២០ កន្ធាយ​បាន​ធ្លាក់​ថ្លៃ​មក​ត្រឹម ៧​ឬ​៨​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​គ្រាម ដោយសារ​មានការ​នាំ​ចូល កន្ធាយ​ពី​វៀតណាម​។

អ្នក​ចិញ្ចឹមសត្វ​កន្ធាយ​នៅ​ខេត្តកណ្តាល​បាន​សំណូមពរ​ដូច្នេះ «​ខ្ញុំ​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ទប់ស្កាត់ ឬ​កាត់​បន្ថយ​បរិមាណ​នាំ​ចូល​កន្ធាយ ដើម្បី​អ្នក​ចិញ្ចឹម​ក្នុងស្រុក​បង្កើន​សមត្ថភាព​ចិញ្ចឹម ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ និង​ជួយ​ឧបត្ថម្ភ​ទុន វិនិយោគ​បន្ថែម ដែល​ទីផ្សារ​សត្វ​កន្ធាយ​កំពុង​ពេញ​និយម ជា​ពិសេស​អតិថិជន​ជនជាតិ​ចិន​»​។ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ម្សិលមិញ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ស​កិ​ដ្ឋា​ន​ចិញ្ចឹមសត្វ កន្ធាយ របស់​លោក ហេង ម៉ា​ទី​ណេ ដោយ​ផ្ទាល់​។ នៅ​ចំពោះ​ការ​ធ្លាក់​ថ្លៃ​សត្វ​កន្ធាយ លោក​រដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​អ្នក​ចិញ្ចឹម​កន្ធាយ​ឲ្យ​មានការ​អត់ធ្មត់​បន្តិច​។ លោក​រដ្ឋមន្ត្រី​ថា ទីផ្សារ​កន្ធាយ​នឹង​អាច​ល្អ ឡើង​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ ហើយ​ក្រសួង​នឹង​ជំរុញ​ការ​នាំ​ចេញ​សត្វ​កន្ធាយ​នេះ ទៅ​បរទេស​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម វិនិយោគ​លើ​ការ​ចិញ្ចឹម​ត្រី ឬ​កន្ធាយ​នេះ​ដែល​ជា​ច​លករ​ដើម្បី អភិវឌ្ឍ​វិស័យ​នេះ បង្កើន​បរិមាណ​ផ្គត់ផ្គង់ ធានា​បាន​ទាំង​បរិមាណ និង​គុណភាព​ឆ្លើយ​តប​តាម​សេចក្តី​ត្រូវការ​ទីផ្សារ និង​ជា​ពិសេស​ចូល រួម​កាត់​បន្ថយ​ការ​នាំ​ចូល កន្ធាយ​ពី​ប្រទេស​ជិតខាង​។ លោក វេ​ង សា​ខុន ថា​សកម្មភាព​វិនិយោគ​នេះ ពិតជា​បាន​ចូលរួម ចំណែក​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បង្កើន​ចំណូល ក្នុង​គ្រួសារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ជា​ពិសេស​ចូលរួម​អនុវត្ត គោ​នយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ស្រប​តាម​អភិក្រម «​រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​កសិកម្ម​»៕ ដោយ ៖ អ​.​សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ