ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​លួ​ន សុ​វ៉ា​ត រង​ការ​ចោទប្រកាន់​ខុស​វិន័យ​សង្ឃ​រឿង​សេពកាម ​​និមន្ត​ដល់​​ស្វុីស​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ភិក្ខុ​លួ​ន សុ​វ៉ា​ត ដែល​រង​ការ​ចោទប្រកាន់​ថា​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ស្ត្រី​ជាម្តាយកូន នៅ​ខេត្តសៀមរាប បាន​និមន្ត​ដល់​ប្រទេស​ស្វី​ស​ហើយ​កាលពី​យប់​ថ្ងៃ​ទី​៣​កក្កដា បន្ទាប់​ពី​ព្រះ​អង្គ​បាន​ភៀស​ព្រះ​កាយ​ទៅ​ស្នាក់​នៅ​ប្រទេស​ថៃ​មួយ​រយៈ​គេច​ពី​ការ​សម្រេច​ឲ្យ​សឹក​របស់​សមត្ថកិច្ច​សង្ឃ​ខេត្តសៀមរាប​នោះ​។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​ព្រះ​អង្គ​តាម​បណ្តាញ​សង្គម ។…

រាជធានី​ភ្នំពេញ ​៖ ភិក្ខុ​លួ​ន សុ​វ៉ា​ត ដែល​រង​ការ​ចោទប្រកាន់​ថា​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ស្ត្រី​ជា
ម្តាយកូន នៅ​ខេត្តសៀមរាប បាន​និមន្ត​ដល់​ប្រទេស​ស្វី​ស​ហើយ​កាលពី​យប់​ថ្ងៃ​ទី​៣​កក្កដា បន្ទាប់​ពី​ព្រះ​អង្គ​បាន​ភៀស​ព្រះ​កាយ​ទៅ​ស្នាក់​នៅ​ប្រទេស​ថៃ​មួយ​រយៈ​គេច​ពី​ការ​សម្រេច​ឲ្យ​សឹក​របស់​សមត្ថកិច្ច​សង្ឃ​ខេត្តសៀមរាប​នោះ​។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​ព្រះ​អង្គ​តាម​បណ្តាញ​សង្គម ។

ថេរ​សភា​សង្ឃ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០ បាន​សម្រេច​ឲ្យ​ផ្សឹក ភិក្ខុ​លួ​ន សុ​វ៉ា​ត សកម្មជន​សិទ្ធិ​មនុស្ស បន្ទាប់​ពី​បាន​ពិនិត្យ​លើ​ការ​បែកធ្លាយ​ខ្សែអាត់​សំឡេង​ដែល​ព្រះសង្ឃ​អង្គ​នេះ បាន​សន្ទនា​ជាមួយ​ស្ត្រី​ជា​ម្តាយ​និង​កូន​ៗ នៃ​គ្រួសារ​មួយ នៅ​ក្នុង​ខេត្តសៀមរាប ពី​បញ្ហា​សេ្ន​ហា​និង​ការ​រួម​ភេទ​។ គណៈនាយក​សង្ឃ​ខេត្តសៀមរាប​បាន​ចោទ​ថា​តាម​រយៈ​ខ្សែអាត់​នោះ ជា​ទ​ង្វើ​ខុស​ទៅ​នឹង​វិន័យ​ព្រះសង្ឃ ដែល​មាន​ចែង​ក្នុង​សិក្ខាបទ​ត្រង់​អាបត្តិ​បរាជិក​(​សេពមេថុនធម្ម​)​ភិក្ខុ​អង្គ​ណា​បាន​ប្រព្រឹត្ត​ធ្វើ​ឲ្យ​កន្លង ត្រូវ​តែ​ចាក​ចេញពី​ភិក្ខុភាវៈ​ជា​អ្នកបួស​។

ភិក្ខុ​លួ​ន សុ​វ៉ា​ត ធ្លាប់​ចេញ​មុខ​បកស្រាយ​តាម​ហ្វេ​ស​ប៊ុ​កថា​ការ​ចោទប្រកាន់​នោះ​ជា​ការ​មិន​ពិត ហើយ​គេ​មាន​បំណង​«ធ្វើ​ស៊ី​»​ព្រះ​អង្គ​។ ព្រះសង្ឃ​ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស​និង​បរិស្ថាន​អង្គ​ធ្លាប់​ទទួល​បាន​ពាន់រង្វាន់​ជា​អន្តរជាតិ​ផង​នោះ បាន​លើក​ឡើង​ថា​សំឡេង​ក្នុង​ខ្សែអាត់​នោះ​ត្រូវ​បាន​គេ​យក​ទៅ​កាត់ត​ពី​រឿង​ធម្មតា​ទៅ​ជា​រឿង​ផ្សេង​ដើម្បី​ចោទប្រកាន់ព្រះ​អង្គ​។ ព្រះតេជព្រះគុណ ថែម​ទាំង​ចោទ​ការ​ប្រកាន់​ថា ការ​ចោទប្រកាន់​ព្រះ​អង្គ​នោះ​ជា​រឿង​នយោបាយ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ