ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងលឿន​​​​យ៉ាងណា! ​ដឹកនាង​​គេច​ពីឡាន​​ បែរជា​ជួបគ្រោះអកុសល​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជាអ្នកបើកបរម៉ូតូ​បា​នបាត់បង់ជីវិត​ ​ចំណែក​​នារី​ម្នាក់​ទៀត​ដែលជាអ្នក​​រួម​ដំណើរ​បាន​​រង​របួសស្រាល​ បន្ទាប់​ពី​​​ជនរងគ្រោះ​ទាំង​​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងសង្ស័យបើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​គេច​ពី​រថយន្ត​ ក៏ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​​ផ្សារ​ដី​ហ៊ុយ​យ៉ាង​ពេញទំហឹង​ ​​បណ្តាល​ឱ្យ​មានអ្នក​បាត់បង់ជីវិត និង​​អ្នក​រង​របួស​បែបនេះ​។ ​ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៤…

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជាអ្នកបើកបរម៉ូតូ​បា​នបាត់បង់ជីវិត​ ​ចំណែក​​នារី​ម្នាក់​ទៀត​ដែលជាអ្នក​​រួម​ដំណើរ​បាន​​រង​របួសស្រាល​ បន្ទាប់​ពី​​​ជនរងគ្រោះ​ទាំង​​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងសង្ស័យបើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​គេច​ពី​រថយន្ត​ ក៏ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​​ផ្សារ​ដី​ហ៊ុយ​យ៉ាង​ពេញទំហឹង​ ​​បណ្តាល​ឱ្យ​មានអ្នក​បាត់បង់ជីវិត និង​​អ្នក​រង​របួស​បែបនេះ​។

​ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៤ ខែក​ក្ក​ដា​ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​គល់​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ តាម​បណ្ដោយ​ផ្លូវ​សហ​ព​ន្ធ័រុ​ស្សី ក្នុង​សង្កាត់​អូ​រ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

​ជន​រង​គ្រោះ​​ដែល​បាត់បង់ជីវិត​​ឈ្មោះ ទ្រី សីហា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មេការ​សំណង់ ស្នាក់​នៅ​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ប​វិល ខេត្តបាត់ដំបង​ ជា​អ្នក​បើកបរម៉ូតូ ចំណែក​នារីម្នាក់ទៀត​ជាអ្នក​រួម​ដំណើរ​មិនស្គាល់​អត្ត​សញ្ញាណនោះទេ ។ ជនរងគ្រោះទាំង​​​២នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាក​ស្គូ​ពី​ ពណ៌​សលាយ​ផ្ទៃមេឃ ​ពាក់​ស្លាក​លេខ​ បាត់ដំបង ​1AI-8421 ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​​ជាអ្នកបើកបរម៉ូតូមួយគ្រឿង ​ដោយ​មាន​ឌុប​​នារី​ម្នាក់​ទៀត​ ​បានធ្វើ​ដំណើរ​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​មាន​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​វ៉ា​ជែង​ឡើង​ស្ពាន​ ហើយ​ម៉ូតូរបស់ជនរងគ្រោះ​ក៏​បាន​គេច​ពី​រថយន្ត​នោះ​ក៏​​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​យ៉ាង​ពេញទំហឹង ​បណ្ដាល​​ឱ្យ​​អ្នកប​ើកបរម៉ូតូដួល​​បោក​ក្បាល​បាក់​ក​​បាត់បង់ជីវិត​ ក្រោយ​ពី​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ ​ចំណែក​​នារី​​ជា​អ្នក​​រួម​ដំណើរ​​បាន​រង​របួសស្រាល​។

ក្រោយពេល​កើតហេតុ ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ និង​បាន​ធ្វើ​កំណត់ហេតុ​ រួច​ប្រគល់​ឲ្យ​រថយន្ត​សាមុយ​ដឹក​យក​ទៅ​​តម្កល់​​ទុក​នៅ​វត្ត​ទឹកថ្លា​ រង់​​ចាំ​ក្រុម​គ្រួសារ​មកទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​​របស់​ជន​រង​គ្រោះ​​ ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​​ខណ្ឌ​សែន​សុខ​ ដើម្បី​រង់​​ចាំ​ក្រុម​គ្រួសារ​យក​ឯកសារ​មក​នឹ​ង​ប្រគល់​ជូន​វិញ ៕ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ