ភ្ញៀវ​មក​កាន់​ស្ទឹង​ត្រែង​កុំ​ភ្លេច​ភ្លក់​ម្ហូប​ទាំងនេះ​ ​ឆ្ងាញ់ ប្លែក និង​ពិសេស​​ទៀត


ខេត្តស្ទឹងត្រែង ៖ នៅ​ខេត្តស្ទឹងត្រែង គឺជា​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​ឦ​សាន្ត សម្បូរ​ទៅ​ដោយ​អំបូរ​ជនជាតិ​ដើម​ភាគតិច និង​កាត់​ឡាវ ហើយ​មាន​ប្រពៃណី​ស្រ​ដៀង​គ្នា ចំណែកឯ​ការ​ហូប​ចុក​ក៏​មិន​ទៅ​តាម​ប្រពៃណី​នោះ​ដែរ​។ បើ​គេ​រំលឹក​អំពី​មុខម្ហូប​វិញ​នោះ មុន​ដំបូង​គេ​ពិតជា​នឹក​ដល់​ម្ហូប​ប៉ុន្មាន​មុខ​ដែល​ជា​មុខ​មក​ហូប​តំបន់​នៃ​ខេត្តស្ទឹងត្រែង​តែ​ម្តង​។

ជាដំបូង​នេះ​លោក​អ្នក​អាច​មក​ស្គាល់​មុខ​មុខម្ហូប​ដូច​ជា (​ស្ងោរ​ជ្រក់ត្រី​ប៉ា​សេ​អ៊ី​) ដែល​ជា​ម្ហូប​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ជា​ត្រី​មានឈ្មោះ​ល្បី​ក្នុង​ខេត្ត​ផង​ដែរ​។ បើ​ងាក​មក​ដឹង​អំពី​គ្រឿងផ្សំ​វិញ ដើម្បី​ក្លាយជា​មុខម្ហូប​ដែល​ទទួល​បាន​រសជាតិ​ឆ្ងាញ់​នោះ គេ​ត្រូវ​មាន​គ្រឿងផ្សំ​មាន​ដូច​ជា ៖ ត្រី​ប៉ា​សេ​អ៊ី គល់​ស្លឹកគ្រៃ មើម​ខ្ទឹម អង្ករ ស្ករ ប៊ី​ចេ​ង ក្រូចឆ្មា ជី​នាងវង ជី​បន្លា អំបិល និង​ដុំ​ខ្នុរ ។

ចំណែក​វិធី​ធ្វើ​វិញ មុន​ដំបូង ៖ ជី​នាងវង ជី​បន្លា ហាន់​អោយ​ល្អិត​ៗ លាង​ត្រី​អោយ​ស្អាត យក​ប្រ​ម៉ាត់​ត្រី​ចេញ កាត់​ត្រី​ជា​កង់​ៗ ដាំទឹក​អោយ​ពុះ បន្ទាប់​មក​ដំ​គល់​ស្លឹកគ្រៃ និង​មើម​ខ្ទឹម អង្គរ ស្ករ បន្តិច ដុំ​ខ្នុរ ត្រៀម​ដាក់​ចូល​ឆ្នាំង​។ ក្រោយ​ពី​ទឹក​ពុះ​រួច យើង​អាច​ដាក់​គ្រឿងផ្សំ​ដែល​ត្រៀម​រួច​នោះ​ចូល​ក្នុង​ឆ្នាំង ហើយ​យក​ត្រី​ដែល​បាន​កាត់​ជា​កង់​ៗ​ចូល បន្ទាប់​ពី​ត្រី​ឆ្អិត អាច​ភ្លក់​រសជាតិ​តាម​ចំណង់​ចំណូលចិត្ត​មុន​ពេល​ដែល​ហូប​យើង ក៏​បន្ថែម​ជី​នា​វង ជី​បន្លា និង​ច្របាច់​ក្រូចឆ្មា​ជា​ការ​ស្រេច​។

គួរ​បញ្ជក់​ផង​ដែរ​ថា អំបិល​ដាក់ ដើម្បី​អោយ​ទឹក​ស្ងោរ​មាន​រសជាតិ​មុត​បន្តិច ហើយ​អង្ក​រដាក់​សម្រាប់​កាត់​បន្ថយ​ចំអាប​។

ចំណែក​ម្ហូប «​ឡាប​» វិញ ជា​មុខម្ហូប​មាន​ដើម​កំណើត​ពី​ឡាវ ម្ហូប​នោះ​មានការ​ស្មុគស្មាញ​បន្តិច​ចំពោះ​ការ​ធ្វើ​ឡើង​ដោយ​គេ​ត្រូវ​មាន​គ្រឿងផ្សំ​របស់​វា​ដូច​ជា ៖ សាច់​ត្រី​ក្រាយ​កោស គល់​ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម ស្លឹក​ខ្ទឹម ជី​បន្លា ម្ទេស ស្លឹក​ក្រូចសើច ត្រប់វែង ប្រហុក និង​អង្ករលីង អង្ករ​នេះ​ដែរ​គេ​លីង​រហូត​ឡើង​ពណ៌​ខ្មៅ​។

ចំណែក​វិធី​ធ្វើ គឺ​មុន​ដំបូង​គេ​ត្រូវ​កាត់​យក​ក្បាល​ត្រី​ក្រាយ​ទៅ​ស្ងោរ​យក​ទឹក បន្ទាប់​មក​គេ​យក​រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស លីង​អោយ​ឈ្ងុយ​រួច​បុក​អោយ​ម៉ត់ ហាន់​គល់​ស្លឹកគ្រៃ​ស្តើង​ៗ ត្រប់វែង​យក​ទៅ​អាំង​អោយ​ឆ្អិន​រួច​ចិញ្ច្រាំ​អោយ​ម៉ត់ ស្លឹក​ក្រូចសើច ស្លឹក​ខ្ទឹម ជី​បន្លា​ហាន់​អោយ​ស្តើង អង្ករ​ក្រោយ​លីង​អោយទៅ​ជា​ពណ៌​ខ្មៅ ត្រូវ​យក​ទៅ​ត្រាំ​ទឹក​ក្តៅ​អោយ​រីក​ដើម្បី​ងាយ​ធ្វើ​ម៉ត់​ខាប់ ។ បន្ទាប់​មក គេ​ស្ងោរ​ទឹកប្រហុក​ត្រង​យក​តែ​ទឹក រួច​ហើយ​គេ​យក​សាច់​ត្រី​ក្រាយ​ដែល​កោស​រួច​នោះ​មក​កូរ​ជាមួយ​ទឹក​ស្ងោរ​ក្បាល​ត្រី និង​បន្ថែម​ទឹកប្រហុក រួច​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល ហើយ​កូរ​បញ្ចូល​គ្នា​រហូត​ខាប់ និង​ស្អិត​ល្អ​ដូច​ក្នុង​រូប​ជា​ការ ស្រេច​។

មុខម្ហូប «​ឡាប​» នេះ គេ​ហូប​ដោយ​ផ្ទាប់​ជា​បន្លែ​ច្រើន​មុខ​ដូច​ជា ត្រប់ស្រួយ​ទ្រវែង ស្ពៃ​ហិ​រ ស្ពៃក្តោប សណ្តែក​គួរ ព​ពាយ និង​បន្លែ​ព្រៃ ដែល​មាន​រសជាតិ​ចត់​រឹតតែ​ពិសេស​។

ដោយឡែក​បើ​គេ​នឹក​ដល់​រសជាតិ​ជូ​ប្រៃ​នោះ គេ​នឹង​នឹក​ដល់ «​ត្រី​ប៉ា​ខិម ឬ ត្រី​ប្រៃ​» បើ​និយាយ​ពីមុខ​ម្ហូប​នេះ​វិញ មាន​ទៅ​តាម​រដូវ​កាល​នា​ខែ​ត្រី​ពង ហើយ​ត្រី​ដែល​គេ​យក​ទៅ​ផ្អាប់​ទៅ​ជា​ប៉ា​ខិម ឬ​ត្រី​ប្រៃ​នោះ គេ​ប្រា​ដក​ជា​យក​តែ​ត្រី​រៀល​ប៉ុណ្ណោះ ហើយ​ថ្មី​ៗ​នៅ​ស្រស់​។ មុខម្ហូប​នេះ មុខ​ពេល​ដែល​យក​ទៅ​ទទួលទាន​គេ​ចាំបាច់​ប្រើប្រាស់​គ្រឿងផ្សំ​ឡើង មាន​ដូច​ជា​ត្រី​រៀល​ស្រាល អំបិល និង​លា​ច​ស្រូវដំណើប​។

វិធី​ធ្វើ​ដំបូង​ឡើយ គឺ​យក​ត្រី​រៀល​ស្រស់​ៗ​ទៅ​ប្រឡាក់​ជាមួយ​អំបិល ដាក់​ក្នុង​ពាង​បិទ​ជិត​រយៈ​មួ​យស​ប្តា​ហ៍ បន្ទាប់​មក​គេ​រលាក់​ចេញពី​ពាង​ផ្អាប់ រួច​ចាប់ផ្តើម​ប្រឡាក់​ជាមួយ លា​ច​ស្រូវដំណើប ច្របល់​ជា​ត្រីប្រឡាក់​ហើយ​នោះ រួចរាល់​ហើយ​គេ​បន្ត​ដាក់​ទៅ​ក្នុង​ពាង​ផ្អាប់​វិញ​បិទ​អោយ​ជិត​រក្សា​ការ​ផ្អាប់​នោះ​រយៈពេល​មួយ​ខែ ទើប​យើង​អាចយ​កមក​ទទួលទាន​បាន​។

ក្រោយ​ពេល​ត្រី​ប៉ា​ខិម​ជូ និង​ប្រៃ​ហើយ នៅ​ពេល​ដែល​គេ​ទទួលទាន​ត្រូវ​បកស្បែក​ចេញ ហើយ​ដាក់​បន្ថែម​គ្រឿងទេស​បន្តិច​រួម​មាន ស្ករ ប៊ី​ចេញ ជីគ្រប់មុខ ម្ទេស ខ្ចី និង​ក្រូ​វ​ឆ្មា ហើយ​អាច​ផ្ទាប់​ជាមួយ​បន្លែស្រស់​ៗ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​បាន​ដែរ​។

ក្រៅពី​ម្ហូប​ប៉ុន្មាន​មុខ​ខាងលើ នៅ​មានមុខ​ម្ហូប​ជា​ច្រើន​ទៀត​សុទ្ធ​សឹង​ជា​ម្ហូប​ដែល​មាន​រសជាតិ​ប្លែក ដូច​ជា ម្ហូប​ម៉ា​ភា ភី​ភា សេក ស្ងោរ ទឹកប្រហុក ភ្លាត្រី នឹង​ច្រើន​មុខ​ទៀ ត​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ