ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរ​ចិន​និង​វិនិយោគិន​ចាប់ផ្តើម​ចូល​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុប​ណ្តើ​រ​ៗ​វិញ​ហើយ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​​បាន​ឱ្យ​​បណ្តាញ​ផ្សព្វផ្សាយ​ដឹង​ថា បច្ចុប្បន្ន​គិត​មក​ត្រឹម​ដើមខែ​កក្កដា ឆ្នាំ​​២០២០ នេះ ខេត្ត​ព្រះ​សីហ​នុ​ចាប់ផ្តើម​ទទួល​បាន​វត្តមាន​ជនជាតិ​ចិន​ទាំង​ភ្ញៀវ​ទេសចរណ៍ និង​អ្នក​វិនិយោគ បាន​ធ្វើ​ដំណើរ​ចូល​មក​កាន់​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​ជា​បណ្តើរ​ៗ​មាន​ចំនួន​ច្រើន​វិញ​ហើយ ជាមួយនឹង​ការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ផ្នែក​សុខភាព​និង​ការ​ធ្វើ​ច​ត្តា​ឡី​ស​ក័…

ខេត្ត​ព្រះ​សីហ​នុ​ ៖ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​​បាន​ឱ្យ​​បណ្តាញ​ផ្សព្វផ្សាយ​ដឹង​ថា បច្ចុប្បន្ន​គិត​មក​ត្រឹម​ដើមខែ​កក្កដា ឆ្នាំ​​២០២០ នេះ ខេត្ត​ព្រះ​សីហ​នុ​ចាប់ផ្តើម​ទទួល​បាន​វត្តមាន​ជនជាតិ​ចិន​ទាំង​ភ្ញៀវ​ទេសចរណ៍ និង​អ្នក​វិនិយោគ បាន​ធ្វើ​ដំណើរ​ចូល​មក​កាន់​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​ជា​បណ្តើរ​ៗ​មាន​ចំនួន​ច្រើន​វិញ​ហើយ ជាមួយនឹង​ការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ផ្នែក​សុខភាព​និង​ការ​ធ្វើ​ច​ត្តា​ឡី​ស​ក័ តាម​ក្រសួងសុខាភិបាល​។

មន្ត្រី​សមត្ថកិច្ច​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះ​សីហ​នុ​​បាន​​ឱ្យ​​ដឹង​ដែរ​ថា អ្នក​ទេសចរណ៍​និង​អ្នក​វិនិយោគ​ជនជាតិ​ចិន​ទាំងនោះ ភាគច្រើន​មក​ពី​ទីក្រុង​គួ​ន​មិ​ញ និង​ទីក្រុង​ក្វា​ង​ចូ​វ​ជាដើម​។

តាម​ប្រភព​ពី​ម្ចាស់​អាជីវកម្ម​និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ​ចំនួន​​បាន​ថ្លែង​ថា វត្តមាន​ជនជាតិ​ចិន ជា​​ពិសេស​ក្រុម​អ្នក​វិនិយោគទុន​ចូល​មក​ក្រុងព្រះសីហនុ​​នា​ពេល​នេះ​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម​នានា​អោយ​មាន​សកម្មភាព​ឡើង​វិញ ក្រោយ​ការ​ខកខាន​អស់​មួយ​រយៈ​ដោយសារ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ