តារាចម្រៀងរ៉េ​បដ៏​ល្បី​​មួយ​ដួងប្រកាស​​ចូល​ប្រកួត​ដណ្តើម​តំណែង​ប្រធានា​ធិបតី​​អា​មេ​រិ​ក


វ៉ា​ស៊ី​ន​តោន​៖ តារាចម្រៀង​រ៉េ​ប​អា​មេ​រិ​ក​ដ៏​ល្បី​លោក Kanye West ដែល​ជា​អ្នកគាំទ្រ​សំលេង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់ ​ត្រាំ បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​ ទី៤ ខែកក្កដា ឆ្នាំ​២០២០​នេះ​​ថា លោក​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២០ ដែល​ការ​ប្រកាស​បែប​នេះ​គឺ​ជាក់ស្តែង​ណាស់​ថា ​តារាចម្រៀង​រ៉េ​ប​រូប​នេះ នឹង​ប្រកួតប្រជែង​ជាមួយ​លោក Trump និង​គូប្រជែង​ប្រជា​ធិប​តេយ្យ​ដែល​ជា​អ្នក​បង្កើត​ច្បាប់​គឺ​អតីត​អនុ​ប្រធានាធិបតី Joe Biden ។

លោក Kanye West បាន​សរសេរ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ ថា «​ឥឡូវនេះ​យើង​ត្រូវ​តែ​ដឹង​អំពី​ការ​សន្យា​របស់​អា​មេ​រិ​ក ដោយ​ការ​ជឿ​ទុកចិត្ត​លើ​ព្រះ​ជា​ម្ចាស់ ដើម្បី​បង្រួបបង្រួម​ចក្ខុវិស័យ​របស់​យើង​និង​ការ​កសាង​អនាគត​របស់​យើង​។ ខ្ញុំ​កំពុង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​»។

ដោយ​ក្នុង​នោះ​បន្ថែម​ពី​ការ​សរសេរ​សារ​ខាងលើ លោក​ក៏​បាន​បន្ថែម​នូវ​រូប​ទង់ជាតិ​អា​មេ​រិ​កាំ​ង និង hashtag “#2020VISION”. នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ធំ​ៗ​ជា​ច្រើន​រួម​មាន Reuters, Bloomberg និង straitstimes ជាដើម នៅ​ថ្ងៃ​ទី ៥ ខែមិថុនា ឆ្នាំ​២០២០ នេះ។

ការ​បង្ហោះ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​របស់​តារាចម្រៀង​រ៉េ​ប រូប​នេះ​បាន​ផ្សព្វផ្សាយ​បន្ត​រាលដាល​ភ្លាម​ៗ​ដោយ​មានការ​សរសេរ​សារ​ឆ្លើយឆ្លង​តាម Twitters ជាង ១០ ម៉ឺន​ដង​ក្នុង​រយៈពេល​មួយ​ម៉ោង​ដំបូង​។ លោក Kanye West គឺ​មាន​អ្នក​តាមដាន (followers) ចំនួន ២៩,៣ លាន​នាក់​នៅ​លើ​បណ្តាញ​សង្គម Twitter ។ លោក Kanye ភ្លាម​ៗ​ក៏​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក​ឈានមុខ​គេ​លេខ​មួយ​នៅ​លើ​បណ្តាញ​សង្គម Twitter ក្នុង​សហរដ្ឋអាមេរិក​។

គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​តារាចម្រៀង​រ៉េ​ប រូប​នេះ មាន​ភាព​ម៉ឺងម៉ាត់​ចំពោះ​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ក្នុង​រយៈពេល​បួន​ខែ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ៣ ខែវិច្ឆិកា ឬ​ប្រសិនបើ​គាត់​បាន​ដាក់​ឯកសារ​ផ្លូវការ​ណាមួយ​ដើម្បី​ប្រកួតប្រជែង​នៅ​លើ​សន្លឹក​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​របស់​រដ្ឋ​អា​មេ​រិ​ក ។

ថ្ងៃ​ផុតកំណត់​ក្នុង​ការ​បន្ថែម​បេក្ខជន​ឯករាជ្យ​ទៅ​ក្នុង​សន្លឹក​ឆ្នោត​មិន​ទាន់​បាន​អនុម័ត​នៅ​ក្នុង​រដ្ឋ​ជា​ច្រើន​នៅឡើយ ។

ប៉ុន្តែ​ប្រសិនបើ​លោក Kanye West ពិតជា​យក​រឿង​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​ជា​ការ​ពិតមែន វា​នៅ​មានដំណើរ​វែង​ឆ្ងាយ​នៃ​ការ​ឆ្ពោះទៅ​រក​ការ​ករ​ប្រកួតប្រជែង ដែល​ស្ទើរតែ​មិន​អាច​ប្រកែក​បាន​សម្រាប់​បេក្ខជន​ភាគច្រើន​រួម​ទាំង​ការ​ចាប់ផ្តើម​យុទ្ធនាការ​ពី​ដំបូង​នៅ​ខែកក្កដា​នៃ​ឆ្នាំ​បោះ​ឆ្នោត​។

គាត់​នឹង​ត្រូវ​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​សន្លឹក​ឆ្នោត​នៅ​ទូ​ទាំង​រដ្ឋ​ចំនួន ៥០ និង​សង្កាត់កូ​ឡុំ​បៀ ក៏​ដូច​ជា​កសាង​អង្គការ​នយោបាយ​ថ្នាក់​ប្រធានាធិបតី​ពី​ដំបូង​ដោយ​គ្មាន​ការ​គាំទ្រ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​របស់​គណបក្ស​ណាមួយ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ