ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ជម្រុញ​ឱ្យ​ប្រជាជន​នៅ​ក្នុង​ក្រុង ខណៈ​កូ​វី​ដ​១៩ កម្រើក​ឡើង​វិញ

3 ឆ្នាំ មុន

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​របស់​ជប៉ុន បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ជប៉ុន បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ២៤៩​ករណី…

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​របស់​ជប៉ុន បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ជប៉ុន បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ២៤៩​ករណី ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​ថ្ងៃ កាលពី​ថ្ងៃ​សុក្រ​។ នេះ​គឺជា​លើក​ទី​មួយ​ហើយ ក្នុង​រយៈពេល​២​ខែ​កន្លង​មក តាំងពី​ខែឧសភា ដែល​មាន​ចំនួន​ច្រើន​លើស​២០០​នាក់​ក្នុង​មួយ​ថ្ងៃ​បែប​នេះ​។

ករណី​នៅ​ក្នុង​រដ្ឋធានី​តូ​ក្យូ មាន​ចំនួន​ពាក់កណ្តាល​នៃ​ការ​ឆ្លង​ថ្មី ដែល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ។

អភិបាលក្រុង​តូ​ក្យូ លោកស្រី យូ​រី​កូ​កូ​គី (Yuriko Koike) បាន​ជម្រុញ​ឱ្យ​ប្រជាជន​នៅ​ថ្ងៃ​សៅរ៍​នេះ ចៀសវាង​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់​នៅ​ខាងក្រៅ​ទីក្រុង​តូ​ក្យូ ដើម្បី​កំណត់​ការ​រីក​រាល​ដាល​នៃ​វីរុស​។

ក្រសួងសុខាភិបាល​ជប៉ុន បាន​និយាយ​ថា មានការ​អះអាង​បញ្ជាក់​ពី​ការ​បាត់​បង់ជីវិត​មួយ កាលពី​ថ្ងៃ​សុក្រ​។ ករណី​នេះ​នាំ​ឱ្យ​មាន​ករណី​ឆ្លង​សរុប​ទូ​ទាំង​ប្រទេស​ដល់ ១៩,៩៩៤​ករណី (១៩,២៨២​លើគោក និង ៧១២​លើ​កា​ប៉ា​ល់ Diamond Princess ខណៈ​ដែល​ករណី​បាត់បង់​ជីវិត​សរុប​កើន​ដល់ ៩៩០​ករណី ដែល​មាន​១៣​ករណី​នៅ​កា​ប៉ា​ល់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ