លោក ស សុខា ប្រតិកម្ម​ជុំវិញ​​ចម្រៀង​១​បទ​​ហាក់​វាយប្រហារ​អ្នក​ព្រៃវែង​ហួសពេក


រាជធានី​ភ្នំពេញ​៖ «​តើ​អ្នក​ព្រៃវែង​ខុស​អី?​» នេះ​ជា​ការ​ចោទសួរ​របស់​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ជុំវិញ​វី​ដែ​អូ​បទ​ចម្រៀង​មួយ ដែល​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បា​និង​រិះគន់​ខ្លាំង​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម តាំងពី​រាស្ត្រ​សាមញ្ញ រហូត​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល ។

ជាក់ស្តែង​លោក ស សុខា បាន​បង្ហោះ​សារ​យ៉ាង​វែង​ប្រតិកម្ម​ជុំវិញ​រឿង​មួយ​នេះ ជាមួយនឹង​ខ្លឹមសារ​ទាំងស្រុង​ថា «​តើ​អ្នក​ព្រៃវែង​ខុស​អី?​» ក្នុង​នាម​យុវជន​ម្នាក់ ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ និង​ហួសចិត្ត​ពេល​បាន​ឃេ​ី​ញ​និង​ស្ដាប់​អត្ថន័យ​បទ​ចម្រៀង​នេះ​។ មិន​ខុស​ពី​ការ​រិះគន់​របស់​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រេ​ី​ន​ទៀត ខ្លឹមសារ​នេះ​មាន​ចរិត​រេ​ី​ស​អេ​ី​ង បំបែកបំបាក់​ជាតិ​សាសន៍ បន្ទាប​តម្លៃ​អ្នក​ព្រៃវែង បន្តុះបង្អាប់​កិត្តិយស ប្រមាថ​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​នាម​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​ពេញលេញ​និង​សេចក្ដី​ថ្លៃថ្នូរ​ដ៏​បរិបូរណ៍​នា​សម័យ​បច្ចុប្បន្ន »​។

លោក​បាន​បន្ត​ថា «​ខ្ញុំ​យល់​ថា អ្នកគ្រប់គ្រង​ការ​ផលិត អ្នកដឹកនាំ​សម្ដែង ផលិតករ អ្នកនិពន្ធ គួរ​ពិ​ចារ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​បំផុត​ជុំវិញ​ផល​ប៉ះពាល់​សតិអារម្មណ៍ និង​សង្គម​ទាំងមូល មុន​នឹង​ផលិត​ចេញ​ជា​សាធារណៈ​។ ចំណែក​អ្នកចម្រៀង អ្នក​សម្ដែង ក៏​គួរ​ពិចារណា​ដោយ​ជួយ​កេះ​គ្នា​ពិនិត្យ​កែសម្រួល​ខ្លឹមសារ​ផង​ដែរ​» ។

លោក ស សុខា ដែល​ជា​កូនប្រុស​របស់​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​បាន​បញ្ជាក់​និង​ការពារ​អ្នក​ព្រៃវែង​ថា «​ធាតុ​ពិត​អ្នក​ព្រៃវែង​ពុំ​មាន​ចរិតលក្ខណៈ​ដូច​អត្ថន័យ​សម្ដែង​ក្នុង​បទ​នេះ​ទេ​។ អ្នក​ព្រៃវែង​ស្លូតបូត ឧស្សាហ៍​ព្យាយាម​ប្រកប​របរការ​ងារ​ផ្សេង​ៗ​។ ទោះជា​មាន​ចំណុច​អវិជ្ជមាន​ខ្លះ តែ​នោះ​ជា​ឥរិយាបថ​បុគ្គល ហេ​ី​យ​មិនមែន​តែ​អ្នក​ព្រៃវែង និង​មិនមែន​មាន​តែ​ស្រុក​ខ្មែរ​ដែរ​។ សូមកុំ​យក​ទស្សនៈ (​ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ​ស្អុយ​ទាំងអស់​)​មក​អនុវត្ត​។ ជា​សំណូមពរ ខ្ញុំ​គិត​ថា ក្រុមការងារ​ផលិត​គប្បី​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ និង​ដក​ចេញ​គ្រប់​ប្រព័ន្ធ​នៃ​ការ​ផ្សព្វផ្សាយ​ទាំងអស់​» ។

ជា​ថ្មី​ម្ដងទៀត ក្រុមការងារ​ផលិត​មុន​នឹង​ផលិត ត្រូវ​ពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ជា​ពិសេស​ការ​ទទួលខុសត្រូវ​សង្គម និង​ការ​ប្រឈម​ផ្លូវច្បាប់​។ ក្នុង​ករណី​នេះ អាច​ចាត់​ថា​ជា​ការ​ញុះញុង​ឱ្យ​មានការ​រើស​ស​អើ​ង ការ​ជេរ​ប្រមាថ​…​ដែល​សុទ្ធតែ​ជា​បទល្មើស​ព្រហ្មទណ្ឌ​។ តែ​ទោះ​យ៉ាងណា យើង​គាំទ្រ​និង​លើកទឹកចិត្ត​រាល់​ការ​ផលិត​ស្នារ​ដៃ​នានា ដើម្បី​លើកកម្ពស់​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​របស់​យើង ឈរ​លើ​វិជ្ជាជីវៈ​ត្រឹមត្រូវ​» ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ