ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​របស់​អ្នក​សមាទានសីល

3 ឆ្នាំ មុន

ពុទ្ធបរិស័ទ​គប្បី​ជឿជាក់​ក្នុង​ព្រះ​សទ្ធម្ម​ដោយ​បញ្ញា ជ្រះថ្លា​ចំពោះ​ការ​ប្រតិបត្តិ​របស់​ភិក្ខុសង្ឃ ដោយ​មិន​ប្រកាន់ទោស​អូស​ដំណើរ ហើយ​ទៅ​ជួប​សំណេះសំណាល​ពី​ការ​ប្រតិបត្តិ​ជាមួយនឹង​ព្រះសង្ឃ​ជា​រៀងរាល់ថ្ងៃ​សីល ។ ខាងក្រោម​នេះ​ជា​កិច្ច​៥​យ៉ាង​របស់​ពុទ្ធមាម​កជនៈ ១-​ទៅ​ជួប​ភិក្ខុសង្ឃ និង​សួរ​បញ្ហា​ធម៌​ដែល​ខ្លួន​ឆ្ងល់​នៅ​ថ្ងៃសីល ២-​មិន​ប្រមាទ​ក្នុង​ការ​ស្តាប់​ព្រះ​សទ្ធម្ម ៣-​សិក្សា​ក្នុង​សីល​សិក្ខា…

ពុទ្ធបរិស័ទ​គប្បី​ជឿជាក់​ក្នុង​ព្រះ​សទ្ធម្ម​ដោយ​បញ្ញា ជ្រះថ្លា​ចំពោះ​ការ​ប្រតិបត្តិ​របស់​ភិក្ខុសង្ឃ ដោយ​មិន​ប្រកាន់ទោស​អូស​ដំណើរ ហើយ​ទៅ​ជួប​សំណេះសំណាល​ពី​ការ​ប្រតិបត្តិ​ជាមួយនឹង​ព្រះសង្ឃ​ជា​រៀងរាល់ថ្ងៃ​សីល ។ ខាងក្រោម​នេះ​ជា​កិច្ច​៥​យ៉ាង​របស់​ពុទ្ធមាម​កជនៈ

១-​ទៅ​ជួប​ភិក្ខុសង្ឃ និង​សួរ​បញ្ហា​ធម៌​ដែល​ខ្លួន​ឆ្ងល់​នៅ​ថ្ងៃសីល

២-​មិន​ប្រមាទ​ក្នុង​ការ​ស្តាប់​ព្រះ​សទ្ធម្ម

៣-​សិក្សា​ក្នុង​សីល​សិក្ខា និង​ប្រតិបត្តិ​ឱ្យ​បាន​ខ្ជាប់ខ្ជួន

៤-​មាន​សេចក្តី​ជ្រះថ្លា​ដោយ​មិន​ងាករេ

៥-​កំពុង​ស្តាប់ធម៌​មានចិត្ត​មិន​ក្រេវក្រោធ ឬ​មិន​តិះដៀល មិន​ស្វែង​រកទោស និង​មិន​ជជែក​គ្នា

៦-​មិន​ស្វែងរក​ទ​ក្ខិ​ណេ​យ្យ​បុ​គ្ក​ល​ខាងក្រៅ​ព្រះពុទ្ធ​សាសនា

៧-​ធ្វើ​ទាន​ចំពោះតែ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ។

ធម៌​ទាំង​៧​ចំណុច​នេះ​ជា​កិច្ច​ប្រតិបត្តិ​នៃ​ពុទ្ធ​សាសនូបត្ថម្ភ ដើម្បី​ទ្រទ្រង់​សាសនា​មួយ​នេះ​ឱ្យ​ឋិតថេរ​តរៀង​ទៅ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ