ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ពេល​នេះ​កូ​វី​ដ​១៩​ផ្តាច់ជីវិត​ប្រជាជន​លើស​១​ម៉ឹ​ន​នាក់​ហើយ

3 ឆ្នាំ មុន

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ចំនួន​អ្នក​បាត់បង់​ជីវិត​ជា​ផ្លូវការ​របស់​ប្រទេស​រុ​ស្ស៊ី​ដោយសារ​កូ​វី​ដ​១៩ បាន​កើនឡើង​ដល់ ១០,០២៧​នាក់ ដោយ​មាន​អ្នក​បាត់បង់​ជីវិត​ថ្មី​ចំនួន​១៦៨​នាក់ កាលពី​ថ្ងៃមុន​នេះ…

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ចំនួន​អ្នក​បាត់បង់​ជីវិត​ជា​ផ្លូវការ​របស់​ប្រទេស​រុ​ស្ស៊ី​ដោយសារ​កូ​វី​ដ​១៩ បាន​កើនឡើង​ដល់ ១០,០២៧​នាក់ ដោយ​មាន​អ្នក​បាត់បង់​ជីវិត​ថ្មី​ចំនួន​១៦៨​នាក់ កាលពី​ថ្ងៃមុន​នេះ បើ​យោង​តាម​តួលេខ​របស់​ក្រសួងសុខាភិបាល​រុ​ស្ស៊ី​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​។

សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយ​ថា ក្នុង​រយៈពេល ២៤​ម៉ោង ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៦,៦៣២​ករណី ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​ចំនួន ៨៤ ដែល​ក្នុង​នោះ ១,៩៦០​ករណី មិន​បាន​បង្ហាញ​រោគ​សញ្ញា​ណាមួយ​នៃ​ជំងឺ​នេះ​ទេ​។

នេះ​នាំ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​នៅ​ក្នុង​ប្រទេស កើន​ដល់ ៦៧៤,៥១៥​ករណី ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ទី​៣ នៅ​លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​។ នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ Johns Hopkins​។

តួលេខ​ចុង​ក្រោយ បាន​កើតឡើង​នៅ​ពេល​ដែល​មនុស្ស​ប្រមូលផ្តុំ​គ្នា​នៅ​ឧទ្យាន Sokolniki នៃ​ទីក្រុង​ម៉ូ​ស្គូ កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​បើក​ផ្លូវ​ឱ្យ​ប្រធានាធិបតី​នា​ពេល​បច្ចុប្បន្ន លោក វ្លា​ឌី​មៀ ពូ​ទី​ន បន្ត​កាន់​អំណាច​រហូត​ដល់​ឆ្នាំ ២០៣៦៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ