ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិផល​ប្រជា​កសិករ​ខេត្ត​ប៉ៃ​លិន​ខូច​ខាត​អស់​ប្រមាណ​6,69ភាគរយ

13 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ៖ នៅ​ក្នុង​រដូវ​កាល​ទី១ ឬ​ហៅ​ថា​រដូវ​ដើមដៃ​ឆ្នាំ​២០១០ ដែលទើប​តែ​ប្រមូល​ផល​រួច​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅនេះ ផល​ដំណាំ​របស់​ប្រជា​កសិករ​ខេត្ត​ប៉ៃ​លិន​មាន​ការ​ខូច​ខាត​អស់ប្រមាណ​៦,៦៩​ ភាគរយ ដោយ​សារតែ​គ្រោះ​ធម្មជាតិ ។ ប​ងប្រុស​ហ៊ួត វីរៈ ជា​ប្រជា​កសិករ​រស់នៅ​ភូមិ​​ពេជ្រ​គិរី សង្កាត់​ទួលល្វា ក្រុង​ប៉ៃ​លិន បាន​និយាយ​ថា នៅ​ដើម​ដៃ​នេះ គ្រួសារ​របស់​គាត់ដាំ​ពោត​ក្រហម​បាន​៣​ហិកតា តែ​ដោយ​សារ​ភ្លៀង​ខ្លាំង​ពេក​នៅ​ពេលដាំ ធ្វើ​ឱ្យ​គ្រាប់ពោត​ហូរ ច្រោះ​​ខូច​អស់​ប្រហែល​៣រ៉ៃ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ដំណាំ​ពោត​របស់​គាត់​ភាគ​ច្រើន​គឺ​ល្អ ទទួល​បាន​ទិន្ន​ផល​ខ្ពស់​រហូត​ទៅ​ដល់​១៨​តោន ហើយ​លក់​បាន​ជាង​៨០.០០០​បាត ។

ខេត្ត​ប៉ៃ​លិន ៖ នៅ​ក្នុង​រដូវ​កាល​ទី១ ឬ​ហៅ​ថា​រដូវ​ដើមដៃ​ឆ្នាំ​២០១០ ដែលទើប​តែ​ប្រមូល​ផល​រួច​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅនេះ ផល​ដំណាំ​របស់​ប្រជា​កសិករ​ខេត្ត​ប៉ៃ​លិន​មាន​ការ​ខូច​ខាត​អស់ប្រមាណ​៦,៦៩​ភាគរយ ដោយ​សារតែ​គ្រោះ​ធម្មជាតិ ។ ប​ងប្រុស​ហ៊ួត វីរៈ ជា​ប្រជា​កសិករ​រស់នៅ​ភូមិ​​ពេជ្រ​គិរី សង្កាត់​ទួលល្វា ក្រុង​ប៉ៃ​លិន បាន​និយាយ​ថា នៅ​ដើម​ដៃ​នេះ គ្រួសារ​របស់​គាត់ដាំ​ពោត​ក្រហម​បាន​៣​ហិកតា តែ​ដោយ​សារ​ភ្លៀង​ខ្លាំង​ពេក​នៅ​ពេលដាំ ធ្វើ​ឱ្យ​គ្រាប់ពោត​ហូរ ច្រោះ​​ខូច​អស់​ប្រហែល​៣រ៉ៃ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ដំណាំ​ពោត​របស់​គាត់​ភាគ​ច្រើន​គឺ​ល្អ ទទួល​បាន​ទិន្ន​ផល​ខ្ពស់​រហូត​ទៅ​ដល់​១៨​តោន ហើយ​លក់​បាន​ជាង​៨០.០០០​បាត ។

តាម​អ្នក​មីង ​វ៉ាន់ ជា​កសិករ​រស់នៅ​ភូមិ​តា​ង៉ែន​​ក្រោម​ ក្នុង​សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃ​លិន បាន​និយាយ​ថា ដំណាំ​ពោ​តក្រហម​របស់​អ្នក​មីងល្អ​ទាំង​អស់​ មិន​មានការ​ខូចខ​ាតអ្វីទេ ហើយ​ទទួល​បាន​ទិន្ន​ផល​ខ្ពស់ ​ជាង​កាល​ពី ឆ្នាំ​មុន​ឆ្ងាយ​ណាស់​ ចំណែក​ពោ​តក៏​លក់​បាន​តំលៃ​ខ្ពស់​ផងដែរ ។ ប៉ុន្តែ​បើ​តាម​បង​ប្រុស​ម្នាក់​ទៀត​រស់​នៅ​ភូមិ​អូ​រសួ​ស្តី សង្កាត់​អូរ​តាវ៉ៅ ក្រុង​ប៉ៃ​លិន ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ អតីត​ផ្លូវ​ជាតិ​លេខ​១០ច​ាស់ បាន​​និយាយ​ថា ដោយ​សារ​ភាព​រាំង​ស្ងួត​នៅ​ពេលដាំ ហើយ​ភ្លៀង​ជន់ខ្លាំង​នៅ​ពេល​ប្រមូល​ផល​ ធ្វើ​ឱ្យ​​ផល​ដំណាំ​របស់គាត់​ខូច​ខាត​យ៉ាងខ្លាំង​គឺ​បានត្រឹមតែ​១តោនប៉ុណ្ណោះ ក្នុងមួយហិកតា បើ​គិត​ទៅ​មិន​រួច​ថ្លៃ​ដើម​ដែល​បាន​ចំណាយ​ទៅ​លើ​ការ​ដាំ​ពោត​នោះផង ។

លោក​ផាន់ ពេជ្រ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃ​លិន បាន​​មាន​ប្រសាសន៍​ថា នៅ​ដើម​ដៃ​ឆ្នាំ​២០១០ នេះ ខេត្ត​ប៉ៃ​លិន មាន​ផ្ទៃ​ដី​ធ្វើ​ចំការ​សរុប​ចំនួន​៤.២៤១​ហិកតា ក្នុងនោះ​ដំណាំ​ពោត​​ក្រហម​ចំនួន​២៩.៥០០​ហិកតា ដំឡូង​មី​ចំនួន​៩.៧៦៥​ហិកតា ល្ង​ចំនួន​២.១៤៨​ហិកតា សណ្តែក​បាយ​៩៨០ហិកតា សណ្តែកដី​៣ហិកតា ពោត.​ស​៣ហិកតា បន្លែ​គ្រប់​មុខ​១០​ហិកតា និង​អំពៅ​២ហិកតា ។ ដោយ​សារគ្រោះ​ធម្មជាតិ​ទាំង​នៅ​ពេលដាំ​ និងនៅ​ពេលប្រមូល​ផលធ្វើ​ឱ្យ​ផល​ដំណាំ​របស់ប្រជា​កសិករ​យើង​ខូចខាត​អស់​សរុប​ចំនួន​២.៨២៨​ហិកតា ក្នុងនោះ​ពោត​ក្រហម​ខូច​ខាត​អស់​ចំនួន​២.៥៧៤​ហិកតា ដំឡូងមី​១០៥​ហិកតា ល្ង​១៥២​ហិកតា និងសណ្តែក​បាយ​៧ហិក​តា ។ លោក​បាន​បន្ត​ថា ជាទូទៅ​នៅ​ដើម​ដៃ​ឆ្នាំ​២០១០ នេះ ធម្មជាតិ​ផ្តល់​អំណោយ​ផល​ល្អ​បង្គួរ​ធ្វើ​ឱ្យ​ផលដំណាំ​របស់​ប្រជា​កសិករ​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ លើក​លែង​តែ​នៅ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧​ អតីត​ផ្លូវ​ជាតិ​លេខ​១០​ចាស់ ទឹក​ភ្លៀង​មិន​សូវ​ជា​អំណោយ​ផលទេ ហើយ​ម្យ៉ាង​ទៀត ដី នៅ​តំបន់នោះ​ភាគច្រើន​សំបូរ​ទៅដោយ​ថ្ម ទើប​ធ្វើ​ឱ្យ​ផល​ដំណាំ​​មិនសូវ​​ទទួល​បាន​ទិន្ន​ផល​ខ្ពស់ ។ ប៉ុន្តែ​នៅ​តំបន់​ផ្សេង​ៗ​ទៀត​ដូច​ជា​ តំបន់​ក្រចាប់ ទឹកផុស បថ្មី ផ្សារ​ព្រំ អូររ​អិល ជា​ដើម ផល​ដំណាំ​​របស់ប្រជា​កសិករ​យើង​ទទួល​បាន​ទិន្ន​ផល​ខ្ពស់ ។ ជាមធ្យម​ទិន្ន​ផល​ពោត​ក្រហម​​​យើង​ទទួល​​បាន​៤​តោន ក្នុង​មួយហិកតា ។

លោក​បាន​បន្ត​ទៀត​ថា ម្យ៉ាង​វិញ​ទៀត នៅ​ដើម​ដៃ​នេះ​កសិ​ផល​នៅ​លើ​ទីផ្សារ​​មានតំលៃ​ខ្ពស់​ទៀ​តផង ដោយ​សារ​យើង​មាន​ផ្លូវដឹកជញ្ជូន​ងាយ​ស្រួល​ និង​តំរូវ​ការ​ទីផ្សារ​នៅក្នុង​​ប្រទេស​ថៃ​មាន​ចំនួន​ច្រើន ធ្វើ​ឱ្យ​តំលៃ​ពោត​មានការកើន​ឡើង​ពី​៤,៥បាត ទៅ​៥​បាត ក្នុង​មួយ​គីឡូ​ក្រាម គិត​ទាំង​ស្នូល ហើយ​មក​ដល់​ពេលនេះ​តំលៃ​ពោត​​កើន​ឡើង​រហូត​ដល់​៦​ទៅ​៧​បាត ក្នុង​មួយ​គីឡូក្រាម គិត​​ទាំង​ស្នូល ។ នៅ​ពេលនេះ​ប្រជា​កសិ​ករ​ខេត្ត​ប៉ៃ​លិន បានដាំរួច​រាល់​ហើយ សំរាប់​រដូវ​ទី​២ ឬ​​រដូវ​ចុង​ដៃ​ ហើយទឹក​ភ្លៀង​ក៏​មាន​អំណោយ​ផល​ល្អ​ប្រសើរ​ជាង​កាល​ពី​ពេលដើម​ដៃ​ទៀត​ផង ។ ប្រជា​កសិករ​ខេត្ត​ប៉ៃ​លិន​មាន​ក្តី​សប្បាយ​រីក​រាយ និង​មាន​ក្តី​សង្ឃឹម​ជា​ខ្លាំង​លើ​ផល​ដំណាំ​នៅ​រដូវទី​២ ឬ​រដូវ​ចុង​ដៃ​នេះ ៕