ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់១​រូប​ចេញ​មុខការ​ពារ​ព្រះ​សង្ឃ «​នេន​ថៃ​» ក្រោយ​មានការ​រិះគន់​រូប​ថត​បញ្ចេញ​សាច់ដុំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ «​មាន​និស្ស័យ​ខាង​ម៉ូ​ឌែ​ល ប៉ុន្តែ​ម៉ែ​បង្ខំ​ឲ្យ​បួស​មែន​តេជគុណ?​🙏😁» នេះ​ជា​ស​ម្តី​របស់​មហាជន​មួយ​ដែល​បាន​ចែកចាយ​រូបភាព​របស់​ព្រះសង្ឃ​មួយ​ព្រះ​អង្គ​មាន​ព្រះ​នាម Thaichan Ley ខណៈ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​ទៀត​បាន​រិះគន់​ថា «​កិលេស​ពេញ​ខ្លួន មក​ពួន​​នៅ​ក្រោម​ស្បង់​»…

រាជធានី​ភ្នំពេញ ​៖ «​មាន​និស្ស័យ​ខាង​ម៉ូ​ឌែ​ល ប៉ុន្តែ​ម៉ែ​បង្ខំ​ឲ្យ​បួស​មែន​តេជគុណ?​🙏😁» នេះ​ជា​ស​ម្តី​របស់​មហាជន​មួយ​ដែល​បាន​ចែកចាយ​រូបភាព​របស់​ព្រះសង្ឃ​មួយ​ព្រះ​អង្គ​មាន​ព្រះ​នាម Thaichan Ley ខណៈ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​ទៀត​បាន​រិះគន់​ថា «​កិលេស​ពេញ​ខ្លួន មក​ពួន​​នៅ​ក្រោម​ស្បង់​» ហើយ​អ្នកខ្លះ​ក៏​សរសេរ​ប្រៀបធៀប​ភាព​ល្បី​លើ​បណ្តាញ​សង្គម​រវាង​ព្រះ​អង្គ​និង​នាង ​សុខា អ្នកលេង Tik Tok មួយ​រូប​ថា «​ប៉ុន្មាន​ថ្ងៃនេះ លោក​បង​ថៃ សុំ​វ៉ៃ​លុក​ហើយ សុខា​អែប​កៀន​។

ព្រះសង្ឃ​មួយ​ព្រះ​អង្គ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក Thaichan Ley កាលពី​ថ្ងៃ​ទី២ ខែមិថុនា​កន្លង​ទៅ​បាន​​បង្ហោះ​រូបភាព​ព្រះ​អង្គជា​ច្រើន​សន្លឹក​ឈរ​នៅ​មាត់​ស្រះ​ឈូក បញ្ចេញ​សាច់ដុំ​ធំ​ៗ ជាមួយ​កាយ​វិការ​នៃ​ការ​ថត​​ជា​ច្រើន​ស្ទីល មើលទៅ​តារា​ម៉ូ​ដែល​សម​ខ្មាស់​នោះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​​ពី​អ្នកលេង​បណ្តាញ​សង្គម​ជា​សាមញ្ញ​ជន​ធម្មតា​រហូត​អ្នកសិល្បៈ រហូត​មានការ​ចែក​ចាយ (​ស៊ែរ​) រូបថត​ព្រះ​អង្គ​ច្រើន​ជាង ៤៥០០ ដង​ និង​ខម​មិន​រាប់​សិប​ពាន់​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី ០៤ ខែមិថុនា ។

អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ទ្វេរ​ដងនោះ គឺ​ព្រះ​អង្គ​ថែម​ទាំង​សរសេរ​សារ (Caption) លើ​រូបថត​នោះ ដោយ​ភ្ជាប់​ជាមួយនឹង​តួអង្គ​ក្នុង​រឿង​អក្សរសិល្ប៍​ខ្មែរ «​ណេ​ន​ទុំ​» ថែម​ទៀត​​ផង ដោយ​ព្រះ​អង្គ ឡី ថៃ​ចាន់ បាន​សរសេរ​ថា «​មិនមែន​ណេ​ន​ទុំ​ទេ គឺ ណេ​ន​ថៃ ។ សូមកុំ​ច្រឡំ​​ មិនមែន​អ្នករក​ត្រី​ទេ មក​ជួយ​មើល​ស្រូវ និង​ឈូក​ញោម​» ។

ការ​បង្ហោះ​សារ​របស់​ព្រះ​អង្គ «​ណេ​ន​ថៃ​» ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ស្រី​ស្អាត ពេជ្រ សេរី​រ័​ត្ន ពិធី​ការិនី​សាច់​សខ្ចី​សម្តី​មុត​ៗ​ផង​ដែរ ។ អ្នក​នាង​បាន​បង្ហោះ​រូបថត​ព្រះ​អង្គ​កាលពី​ថ្ងៃ​សៅរ៍ ដោយក្លែមស​ម្តី​ថា «​មិន​បន្ទោ​សទាវ​ទេ ដែល​ជ្រើសរើស​ទុំ 😊 ចុះ​ទាវ​2020 ហ្នឹង​ជា​នរណា​ហ្ន៎?​?​?​?​😅 » ។

ប្រាកដ​ណាស់​ចាប់តាំងពី​រាត្រី​ថ្ងៃ​ទី២ មិថុនា​ដែល​ព្រះ​អង្គ​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ទទួល​បាន​ការ​ចែកចាយ​ភ្លូកទឹកភ្លូកដី និង​បញ្ចេញ​មតិយោបល់​ផ្សេង​ៗ​គ្នា អំពី​ព្រះសង្ឃ «​ណេ​ន​ថៃ​» ។ តែ​យ៉ាងណាមិញ ព្រះ​អង្គ​បាន​សម្រេច​លុប​ចោល​នូវ​រូបភាព​ទាំង​អស់នោះ​វិញ ។

ក៏​ប៉ុន្តែ​មុន​ពេល​ព្រះ​អង្គ​លុប​ចោល​នៅ​រូបភាព​ដែល​បង្ក​នូវ​ការ​ជជែក​ដេញដោល​លើ​បណ្តាញ​សង្គម​​នោះ ក៏​មាន​ស្រី​ស្រស់​មួយ​រូប​ដែល​បាន​រួម​ដំណើរ​ជាមួយ​ព្រះ​អង្គ ឡើង​ភ្នំ ទៅ​ខ្នង​ផ្សារ ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៣០-៣១ ខែឧសភា ឆ្នាំ​២០២០ បាន​ចេញ​មុខ​សម្តែង​មតិ គាំទ្រ​ព្រះ​អង្គ «​ណេ​ន​ថៃ​» ដោយ​នាង​បាន​សរសេរ​សារ​ពោល​សរសើរ​ព្រះ​អង្គ​យ៉ាង​ដូច្នេះ​ថា «…​លោក គឺជា​ព្រះ​សង្ឃ​មួយ​អ​ង្ដ ដែល​មានចិត្ត​បុណ្យ​ប្រកបដោយ​ចិត្តធម៌​មេត្តា លោក​បាន​លះបង់​ទាំង​កម្លាំង​កាយ​កម្លាំងចិត្ត ដើម្បី​ឲ្យ​សមាជិក និង​មិត្ត​រួម​ដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​ទៅ​ដល់​គោល​ដៅ បាន​សម្រេច​គ្រប់​ៗ​គ្នា​។ លោក​ព្យាយាម​ផ្សព្វផ្សាយ​នូវ​សម្បត្តិ​ធម្មជាតិ​ខ្មែរ ដែល​មាន​ឲ្យ​ក្មេង​ជំនាន់​ក្រោយ បាន​ស្គាល់ និង​យល់​ពី​គុណ​តម្លៃ​នៃ​ធម្មជាតិ​។ ក្នុង​នាម​នាង​ខ្ញុំ​ជា​សាមញ្ញ​ជន ​នាង​ខ្ញុំ​មានភ័ព្វ​សំណាង និង​កិត្តិយស​ខ្លាំង​ណាស់ ដែល​បាន​ស្គាល់​ព្រះ​អង្គ​ចិត្ត​បុណ្យ​ដូច​ព្រះ​អង្គ​។ ព្រះ​អង្គ គ្មាន​ចេតនា​បំផ្លាញ​សាសនា​នោះ​ឡើយ​» ។

យ៉ាងណាមិញ យើង​មិនដឹង​ច្បាស់លាស់​នោះ​ទេ​ថា ​តើ​ការ​បង្ហោះ​រូបភាព​បញ្ចេញ​សាច់ដុំ​របស់​ព្រះ​អង្គ «​ណេ​ន​ថៃ​» ខុស​វិន័យ​សង្ឃ​ ឬ​យ៉ាងណា​នោះ​ទេ ?

ក៏​ប៉ុន្តែ បើ​យោង​តាម​ការ​សម្តែងធម៌​របស់ ព្រះ​មហាវិមលធម្ម ពិន សែ​ម សិរី​សុ​វ​ណ្ណោ ជុំវិញ​សំណួរ​​ដែល​ចោទសួរ​ថា «​ហេតុ​អ្វី​បានជា​ព្រះសម្មាសម្ពុទ្ធ​ទ្រ​ង់​​ឱ្យ​ពួក​ភិក្ខុសង្ឃ​ឃ្លុំ​ចីវរ​បិទ​បាំង​រាយ​កាយ​ឲ្យ​ជិត​ពេល​ចេញ​ក្រៅ​វត្ត?​» នោះ​ព្រះ​អង្គ​បាន​មាន​ថេរ​ដីកា​ថា «​ក៏​ព្រោះ​កាយ​នេះ​​ វា​ស្មោ​គ​គ្រោក មាន​ញើស វា​មានអី​ចេញ​មក វា​ស្មោ​គគ្រោក ត្រូវ​តែ​ដណ្តប់​វា​ឲ្យ​ជិត កាយ​ហ្នឹង​ត្រូវ​ដណ្តប់​ឲ្យ​ជិត កុំ​ឲ្យ​គេឯង​ឃើញ​មក​វា​ឆ្អើម គេ​ខ្ពើម​ឆ្អើម​ដល់​យើង​ហ្នឹង ។ អ៊ឹ​ចឹ​ង​វា​ជា​អនាម័យ​បិទ​បាំង​រាង​កាយ​ដែល​វា​គ​គ្រិ​ក​ហ្នឹង​» ។

សូម​ទស្សនា​វី​ដេ​អូ ការ​សម្តែងធម៌​របស់​ព្រះ​មហាវិមលធម្ម ពិន សែ​ម សិរី​សុ​វ​ណ្ណោ ដែល​បង្ហោះ​ដោយ​ព្រះ​តេជគុណ «YAN YA» ប្រហែល​៣​ខែ​កន្លង​ទៅ ៖

https://www.facebook.com/107784170772342/videos/1441291399372765/?t=1

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ