ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក​គ្រោះ​ចង់​រត់​ត្រូវ​ពលរដ្ឋ​ឃាត់ ស្រាប់​តែ​​មាន​អ្នក​កាង​ឱ្យ​រត់ ឈ្លោះ​គ្នា​ផ្អើល​ផ្លូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​តាម​បណ្ដោយ​​មហាវិថី​ព្រះ​នរោត្ដម ក៏​ត្រូវ​មាន​រថយន្ត​បា​ឡែ​ន​១​គ្រឿង​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​គ្នា រួច​ក៏​ម៉ូតូ​បុក​ពេញទំហឹង​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ក្រោយមក​ត្រូវ​មិត្ត​ភ័ក្ដិ​ហៅ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​មក​ដឹក​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ​ផង​ដែរ ចំណែក​អ្នក​បើករថយន្ត​បម្រុង​រត់គេច​ខ្លួន​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ហាមឃាត់​មិន​ឱ្យទៅ​ណា ដើម្បី​រង់ចាំ​សមត្ថកិច្ច​មក​ដល់​សិន។ សេចក្តីរាយការណ៍​បន្ត​ថា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​តាម​បណ្ដោយ​​មហាវិថី​ព្រះ​នរោត្ដម ក៏​ត្រូវ​មាន​រថយន្ត​បា​ឡែ​ន​១​គ្រឿង​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​គ្នា រួច​ក៏​ម៉ូតូ​បុក​ពេញទំហឹង​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ក្រោយមក​ត្រូវ​មិត្ត​ភ័ក្ដិ​ហៅ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​មក​ដឹក​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ​ផង​ដែរ ចំណែក​អ្នក​បើករថយន្ត​បម្រុង​រត់គេច​ខ្លួន​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ហាមឃាត់​មិន​ឱ្យទៅ​ណា ដើម្បី​រង់ចាំ​សមត្ថកិច្ច​មក​ដល់​សិន។

សេចក្តីរាយការណ៍​បន្ត​ថា ភ្លាម​ៗ​នោះ ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ត្រូវជា​មិត្ត​ភ័ក្ដិ​ម្ចាស់​រថយន្ត​បាន​មក​ដល់​កន្លែង​កើតហេតុ រួច​ក៏​ប្រកែក​ជាមួយ​ប្រជាពលរដ្ឋ និង​ព្យាយាម​ឱ្យ​អ្នកបើកបរ​រថយន្ត​គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​មិន​ព្រម​ក៏​ឈ្លោះ​ក្រ​បែក​គ្នា​រហូត​ដល់​ប្រើ​ហិង្សា វាយតប់​គ្នា បណ្តាល​ឱ្យ​របួស​បាក់​ខ្ទង់ច្រមុះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​20​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​4 ខែកក្កដា ឆ្នាំ​2020 នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្ដម កែង​នឹង​ផ្លូវ​380 ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​1 ខណ្ឌ​បឹង​កេងកង ។

យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ មាន​យុវជន​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី​ស៊េរី​ឆ្នាំ​2020 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HU-2854 ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើត​ក៏​មាន​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ទៀត ពណ៌​ស ពាក់​ស្លាក ភ្នំពេញ 2Z-2506 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​380 ពី​លិចទៅ​កើត ឆ្លងកាត់​ផ្លូវ​ព្រះ​នរោត្ដម ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​ម៉ូតូ​ស្កុប​ពី​បុក​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​ត្រង់​ជើង​ស្តាំ​ម្ខាង ដេក​ដួល​នៅ​នឹង​ថ្នល់​តែ​ម្តង ចំណែក​ម៉ូតូ​ខូចខាត​មួយ​កំណាត់​មុខ រីឯ​រថយន្ត​ខូចខាត​មួយ​កំណាត់​មុខ​ចំហៀង​ខាងឆ្វេង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​កើតហេតុ​មួយសន្ទុះ​ក្រោយ​ក៏​មាន​មិត្ត​ភ័ក្ដិ​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ រួច​ដឹក​ជន​រង​គ្រោះ​តាម​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន ទៅ​ព្យាបាល​របួស​បាត់​ទៅ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​រថយន្ត​បម្រុង​គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ហាមឃាត់​មិន​ឱ្យទៅ​ណា​នោះ​ទេ រង់ចាំ​សមត្ថកិច្ច​មក​ដល់​សិន នៅ​ពេល​នោះ​ក៏​មាន​មិត្ត​ភ័ក្ដិ​អ្នក​បើករថយន្ត​បាន​ចេញ​មុខ​មក អះអាង និង​កាង​អ្នកបើកបរ​រថយន្ត​ឱ្យ​រត់​គេច​ខ្លួន តែ​ប្រជាពលរដ្ឋ​មិន​ព្រម ក៏​កើតជា​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខឹង​ក៏​នាំ​គ្នា​ព្រួត​វាយ​បុរស​នោះ បណ្តាល​ឱ្យ​រង​របួស​បាក់​ខ្ទង់ច្រមុះ​ផ្អើល​ពេញ​កន្លែង​កើត​ហេតុតែ​ម្តង​។

ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​1 ចេញ​មក​អន្តរាគមន៍​ភ្លាម​ៗ តែ​ប្រជាពលរដ្ឋ​ដែល​ព្រួត​គ្នា​វាយ​បុរស​នោះ​ក៏​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​អស់​ទៅ នៅ​សល់​តែ​បុរស​ដែល​កាង​រថយន្ត​នោះ​នៅ​ស្រែក​រក​យុត្តិធម៌​តែ​ម្នាក់ឯង​នៅ​នឹង​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ បុរស​ដែល​កាង​រថយន្ត​ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ បណ្តាល​ឱ្យ​រង​របួស​នោះ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ ចំណែកឯ​រថយន្ត និង​ម៉ូតូ​ក៏​ត្រូវ​សមត្ថកិច្ច​ជំនាញ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នង​ការដ្ឋានរ​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​សោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ