ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសត់​អ្វីម៉្លេះ​! តារា​កំប្លែង Mr.Queen លាចាក​លោក​ទាំង​អាល័យ ខណៈ​ក្រុម​គ្រួសារ​ខ្វះ​ថវិកា​ធ្វើបុណ្យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​ភេទ​ទី​៣ ដែល​តែងតែ​បង្ហាញខ្លួន​តាម​រយៈ​ការ​តុបតែង​កាយ​ប្លែក​ៗ​នៅ​លើ​ឆាក​តន្ត្រី បង្កើត​នូវ​រសជាតិ​សិល្បៈ​ថ្មី​ដល់​មហាជន​ឲ្យ​ផ្ទុះសំណើច Mr Queen ពេល​នេះ​បាន​លាចាក​លោក​យ៉ាង​ស្ងាត់ស្ងៀម​បំផុត កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០​នេះ…

រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​ភេទ​ទី​៣ ដែល​តែងតែ​បង្ហាញខ្លួន​តាម​រយៈ​ការ​តុបតែង​កាយ​ប្លែក​ៗ​នៅ​លើ​ឆាក​តន្ត្រី បង្កើត​នូវ​រសជាតិ​សិល្បៈ​ថ្មី​ដល់​មហាជន​ឲ្យ​ផ្ទុះសំណើច Mr Queen ពេល​នេះ​បាន​លាចាក​លោក​យ៉ាង​ស្ងាត់ស្ងៀម​បំផុត កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​លោក​​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

កាន់តែ​អនិច្ចា​រ្យ ទោះ​លាចាក​លោក​ទៅ​ទាំង​វ័យក្មេង​ទៅ​ហើយ ពិធី​បុណ្យសព​ក៏​ហាក់​មាន​បញ្ហា​ផង​​ដែរ ដោយ​ក្រុម​គ្រួសារ​របស់​តារា​កំប្លែង​រូប​នេះ កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​លុយ​ធ្វើ​បុណ្យ​សព​​ទៅ​ដល់ Mr Queen ។ នេះ​បើ​យាង​តាម​ការ​បង្ហោះ​សារ​របស់​ពិធីករ និង​តារា​សម្តែង លោក អ៊ឹម ជីវ៉ា ដែល​លោក​បាន​សរសេរ​សា​រលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​កំសត់​ថា «​អាណិត​ណាស់ តារា​សម្តែង លោក​មី​ស្ទើ​ឃ្វី​ន ទទួលមរណភាព​ហើយ អាណិត​ណាស់​មាន​តែ​ពីរ​នាក់​ម្តាយកូន​គ្មាន​លុយ​ធ្វើបុណ្យ​ទេ​! »​។

មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​របស់​តារា​កំប្លែង​ដ៏​កំសត់ រូប​នេះ បាន​នឹង​កំពុង​ត​ម្ត​ល់​សព​របស់ Mr Queen ​នៅ​ឯ​វត្ត​អង្គ​តា​មិ​ញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Mr Queen បាន​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​៣​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ជំងឺ មហារីក និង​របេង ដោយសារ​ស្ថានភាព​ជំងឺ​ដុនដាប​ខ្លាំង ​ទើប​រូប​លោក​មិន​អាច​រក​ប្រាក់​ចំណូល​ដោយ​ខ្លួនឯង​បាន ដើម្បី​ព្យាបាល​ជំ​ងី​ដ៏​កាច​សហាវ​មួយ​នេះ​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ