ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ​ធ្វើ​អោយ​អ្នកជំងឺ​ប្រឈម​នឹង​ដាច់​សរសៃឈាម​ខួរក្បាល

3 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា ទាំង​ជំងឺ​ផ្តាសាយធំ និង​ជំងឺ​កូ​វី​ដ​១៩ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​របស់​អ្នក ប៉ុន្តែ​អត្រា​ជំងឺ​នេះ​ហាក់ដូចជា​ខ្ពស់​ជាង​ប្រាំបី​ដង​ជាមួយនឹង​កូ​វី​ដ​១៩​នេះ ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ក្នុង​ចំនោម​អ្នកជំងឺ​ជាង ១.៩០០ នាក់​ដែល​មាន​ជំងឺ​កូ​វី​ដ​១៩,…

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា ទាំង​ជំងឺ​ផ្តាសាយធំ និង​ជំងឺ​កូ​វី​ដ​១៩ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​របស់​អ្នក ប៉ុន្តែ​អត្រា​ជំងឺ​នេះ​ហាក់ដូចជា​ខ្ពស់​ជាង​ប្រាំបី​ដង​ជាមួយនឹង​កូ​វី​ដ​១៩​នេះ ។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ក្នុង​ចំនោម​អ្នកជំងឺ​ជាង ១.៩០០ នាក់​ដែល​មាន​ជំងឺ​កូ​វី​ដ​១៩, ១,៦% មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ខណៈ ០,២% នៃ​អ្នកជំងឺ​ផ្តាសាយធំ ១.៥០០ នាក់ ដាច់​សរសៃឈាម​ខួរក្បាល ។

អ្នក​ស្រាវជ្រាវ​វេជ្ជបណ្ឌិត នៀល ផា​រីក (Neal Parikh ) ជា​ជំនួយការ​សាស្ត្រាចារ្យ ខាង​ផ្នែក​សរសៃប្រសាទ និង​ប្រព័ន្ធ​ប្រសាទ​សាស្ត្រ​នៅ Weill Cornell បាន​មាន​ប្រសាសន៍​ថា «​គ្រូពេទ្យ និង​អ្នកជំនាញ​ថែទាំ​អ្នកជំងឺ​ដែល​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ពីព្រោះ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ អាច​អនុញ្ញាត​ឱ្យ​មានការ​ព្យាបាល​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ទាន់​ពេ​» ។

កូ​វី​ដ​១៩ ត្រូវ​បាន​គេ​ដឹង​ថា បង្កើន​ហានិភ័យ​គ្រោះថ្នាក់​ផង​ដែរ ចំពោះ​អ្នកជំងឺ​លើសឈាម និង​ទឹកនោមផ្អែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ