ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ចិន ៖ អនាគត​រួម​ជាមួយ​កម្ពុជា គឺ​មិន​អាច​បំបែក​បាន

3 ឆ្នាំ មុន

ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង បាន​និយាយ​ថា ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​តាម​រយៈ​ការ​ខិតខំ​រួម​គ្នា ក្នុង​ការ​រួម​គ្នា​ប្រយុទ្ធ​នឹង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ថា សហគមន៍​ចិន – កម្ពុជា មាន​អនាគត​រួម​គ្នា…

ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង បាន​និយាយ​ថា ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​តាម​រយៈ​ការ​ខិតខំ​រួម​គ្នា ក្នុង​ការ​រួម​គ្នា​ប្រយុទ្ធ​នឹង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ថា សហគមន៍​ចិន – កម្ពុជា មាន​អនាគត​រួម​គ្នា គឺ​មិន​អាច​បំបែក​បាន​ឡើយ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​ស៊ី​ន​ហួ​ចិន ដែល​ដកស្រង់​សម្តី​របស់​លោក​ស៊ី ដែល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ។

លោក​ស៊ី ក៏​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​កណ្តាល​បក្ស​ក​ម្មុ​យ​និ​ស្ត​ចិន បាន​ធ្វើការ​កត់សម្គាល់​នៅ​ក្នុង​សារលិខិត​ផ្ញើ​ជូន​សម្តេច​តេ​ជោ​ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។

លោក​ស៊ី​បាន​មាន​ប្រសាសន៍​ថា លោក​កោតសរសើរ​ចំពោះ​ការ​ពិត​ដែល​ថា ក្នុង​ឱកាស​ខួប​លើក​ទី ៩៩ នៃ​ការ​បង្កើត​គណ​បក្សកុម្មុយនិស្ត​ចិន សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ផ្ញើ​លិខិត​ទៅ​លោក​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ក៏​ដូច​ជា បំណងប្រាថ្នា និង​ទស្សនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ស្តី​ពី​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​គណបក្ស និង​ប្រទេស​ទាំង​ពីរ ។

សម្តេច​តេ​ជោ​ហ៊ុន​សែន កន្លង​មក​បាន​ធ្វើ​អោយ​ចិន​ចង​ចាំ នៅ​ពេល​ដែល​សម្តេច​បាន​ក្លាយជា​មេដឹកនាំ​ទី​មួយ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែក​ស្មារតី ខណៈ​ដែល​ចិន​កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​វាយប្រហារ​ដោយ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ