ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​កំពូល ASEM ត្រូវ​ពន្យា​ពេល​ទៅ​ពាក់កណ្តាល ឆ្នាំ​២០២១

3 ឆ្នាំ មុន

ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល ASEM ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែវិច្ឆិកា​ខាង​មុខ​នេះ ត្រូវ​បាន​ប្រកាស​ពន្យា​ពេល​ទៅ​ធ្វើ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១ វិញ ដោយសារ​ការ​រំខាន​ដោយ​កូ​វី​ដ​១៩…

ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល ASEM ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែវិច្ឆិកា​ខាង​មុខ​នេះ ត្រូវ​បាន​ប្រកាស​ពន្យា​ពេល​ទៅ​ធ្វើ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១ វិញ ដោយសារ​ការ​រំខាន​ដោយ​កូ​វី​ដ​១៩ ។ នេះ​បើ​តាម​សេ​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រ​តិ​ប​ត្តិ្ក​ការ​អន្តរជាតិ នៅ​យប់​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២០​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បានអោយ​ដឹង​ថា ការ​ប្រកាស​ពន្យារពេល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ស្នើ​សុំ​របស់​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​ឧត្តមមន្ត្រី ASEM13 ក្រោម​អធិបតីភាព​លោក សុក ស៊ី​ផា​ន់​ណា ទីប្រឹក្សា​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​ជា​ឧត្តមមន្ត្រី​កម្ពុជា​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​-​អឺរ៉ុប ព្រមទាំង​មានការ​ចូលរួម​ពី​ឧត្តមមន្ត្រី​នៃ​បណ្តា​ប្រទេស​ជា​ដៃគូ ASEM ទាំងអស់​ផង​ដែរ ។ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​វី​ដេ​អូ នៅ​ថ្ងៃ​ទី​២-៣ ខែកក្កដា ឆ្នាំ​២០២០​នេះ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ដោយសារ​តែ​ផលវិបាក​អាក្រក់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ឧត្តមមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​-​អឺរ៉ុប ទាំងអស់ បាន​បង្ហាញ​ការ​ឯកភាព​ប្រកបដោយ​ស្មារតី​យោគយល់ និង​គាំទ្រ​ជា​ឯកច្ឆន្ទ​ចំពោះ​សំណើ​របស់​កម្ពុជា សុំ​លើក​ពេល​កិច្ចប្រជុំ​កំពូល ASEM13 នេះ ទៅ​ប្រព្រឹត្ត​នៅ​ពាក់កណ្តាល ឆ្នាំ​២០២១​វិញ​» ។

កម្ពុជា​បាន​ចាត់​ទុក​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល ASEM ជា​កិច្ចប្រជុំ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​កម្ពុជា​បង្ហាញខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ។ កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ