អា​សូរ្យ​! រថយន្ត​សាំ​យ៉ុ​ង​បោះពួយ​ទៅ​បុក​អ្នកលក់​ទា​ខ្វៃ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ


ខេត្តសៀមរាប ៖ រថយន្ត​សាំ​យ៉ុ​ង​បើក​លឿន​ទៅ​បុក​អ្នក​រុញ​រទេះ​លក់​ទា​ខ្វៃ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​យ៉ាង​អ​ណោ​ច​អ​ធ័​ម ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០០ និង​១០​នាទី ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​ផ្សារ​ពួក​ចន្លោះ​គីឡូម៉ែត្រ លេខ​328 និង 329​ភូមិ​គោក​ស្រុក​ឃុំ​ពួក ស្រុក​ពួក លើ​ផ្លូវជាតិ​លេខ​៦ ។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​ម៉ាក ssangyong ពណ៌​លឿង ស្លាក​លេខ​ភ្នំពេញ 2AB – 2248 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​ទិស​ដៅ​ពី​លិចទៅ​កើត​បាន​បុក​មនុស្ស​រុញ​រទេះ​លក់​ទា​ខ្វៃ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង​ឈ្មោះ ស៊ឹ​ម សុធា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

ចំណែក​រថយន្ត​ខាងលើ ខូចខាត​ស្រាល និង​រទេះរុញ​លក់​ទា​ខ្វៃ​១​នោះ​បាន​ខូច​ធ្ងន់ ។ លោក​បញ្ជាក់​ថា មូលហេតុ​រថយន្ត​បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ លោក​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​រថយន្ត​បាន​គេចខ្លួន​ទៅ​ទិស​ខាងកើត​តាម​ផ្លូវជាតិ​លេខ​៦ កម្លាំង​ជំនាញ​បាន​ចុះ​វាស់វែង​កន្លែង​កើតហេតុ​កសាង​សំណុំរឿង និង​សហការ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ការិយាល័យ​អន្តរាគមន៍​តាម និង​ឃាត់​បាន​រថយន្ត​ក្នុង​ក្រុង​សៀមរាប អ្នកបើកបរ​គេចខ្លួន និង​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ បាល​ស្រុក​ពួក ។

បច្ចុប្បន្ន​សាក សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ