ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលតារាហូលីវូដ ចូលី លាតត្រដាងពីបេះដូងស្រឡាញ់កម្ពុជា ពីធម្មជាតិ

3 ឆ្នាំ មុន

ថ្មី​ៗ​នេះ ចូ​លី​បាន​បើកចំហ​អំពី​ទំនាក់ទំនង​របស់​លោកស្រី​ជាមួយ​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​កំណើត​កូនប្រុស​របស់​លោកស្រី ។ លោកស្រី​បាន​បង្ហាញ​ថា លោកស្រី​មាន​អារម្មណ៍​ថា​មាន «​ភាព​ស្និទ្ធស្នាល​» ពី​ធម្មជាតិ​ជាមួយ​ប្រទេស​កម្ពុជា​ដោយ​បញ្ជាក់​ថា «​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​អំពី​ជនភៀសខ្លួន…

ថ្មី​ៗ​នេះ ចូ​លី​បាន​បើកចំហ​អំពី​ទំនាក់ទំនង​របស់​លោកស្រី​ជាមួយ​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​កំណើត​កូនប្រុស​របស់​លោកស្រី ។

លោកស្រី​បាន​បង្ហាញ​ថា លោកស្រី​មាន​អារម្មណ៍​ថា​មាន «​ភាព​ស្និទ្ធស្នាល​» ពី​ធម្មជាតិ​ជាមួយ​ប្រទេស​កម្ពុជា​ដោយ​បញ្ជាក់​ថា «​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​អំពី​ជនភៀសខ្លួន ។ វា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ចូលរួម​ក្នុង​កិច្ចការបរទេស តាម​របៀប​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន ហើយ​ចូលរួម​ជាមួយ UNHCR ។ សំខាន់​បំផុត​វា​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយជា​ម្តាយ ។

ចូ​លី បាន​និយាយ​អំពី​ពេល​ដែល​លោកស្រី​ដឹង​ថា កូនប្រុស​របស់​លោកស្រី​នឹង​មក​ពី​ប្រទេស​នេះ ៖​ ​«​ក្នុង​ឆ្នាំ​២០០១ ខ្ញុំ​បាន​នៅ​ក្នុង​កម្មវិធី​សាលា​មួយ នៅ​សំឡូត ហើយ​លេង​ជាមួយ​ក្មេង​តូច​ម្នាក់ ហើយ​ច្បាស់​ដូច​ថ្ងៃ​ដែល​ខ្ញុំ​គិត​ថា​» កូនប្រុស​របស់ខ្ញុំ​នៅ​ទី​នេះ ប៉ុន្មាន​ខែ​ក្រោយមក​ខ្ញុំ​បាន​ជួប​ទារក​ឈ្មោះ ម៉ា​ដុក នៅ​មណ្ឌលកុមារ​កំព្រា ។

លោកស្រី​ក៏​រៀបចំ​ស្នើ​សុំ​ម៉ា​ដុក ធ្វើ​ជា​កូនចិញ្ចឹម​របស់​លោកស្រី ។ ម៉ា​ដុក​បាន​ធ្វើ​អោយ​លោកស្រី​ស្គាល់​រសជាតិ​ធ្វើ​ជា​ម្តាយ​របស់​គេ ។

ជា​ការ​ពិត​ដូចដែល​អ្នកគាំទ្រ​ចូ​លី ទាំងអស់​បានដឹង​ឥឡូវនេះ លោកស្រី​បាន​ក្លាយជា​អ្នកតស៊ូ​មតិ​ដ៏​ងប់​ង​ល់​សម្រាប់​ការ​សុំ​កូនចិញ្ចឹម​ហើយ​ទទួលយក​កូន​ៗ ជា​ច្រើន​ទៀត មក​ពី​ប្រទេស​នានា​ជុំវិញ ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ