ខេត្តសៀមរាប ៖ អាជ្ញាធរស្រុកសូទ្រនិគមបានសហការគ្នាជាមួយម្ចាស់ដីចុះរុះរើរបងដែលធ្វើរំលោភលើផ្លូវចេញពីចំណីវិញហើយ ដោយខ្លាចមានហានិភ័យកើតឡើងដោយយថាហេតុ ។ ហេតុការណ៍ចុះរុះរើរនេះធ្វើឡើងនៅវេលាម៉ោង ១៤និង ០០នាទី រសៀលថ្ងៃទី០៤ ខែ កក្កដាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក ផាន់ សាយ មេឃុំដំដែក បានឲ្យដឹងថា ម្ចាស់ដីដែលធ្វើរបងនោះមានឈ្មោះ ធៀម សុន និងប្រពន្ធឈ្មោះ វៃ ណា ជាអ្នក រស់នៅភូមិគោក មន ឃុំដំដែក ស្រុកសូទ្រ និគម ខេត្តសៀមរាប ពួកគាត់បានយល់ព្រមជាមួយអាជ្ញាធរ និងបានឲ្យរុះរើរបងនោះចេញវិញហើយ ។
លោកបន្តថា ករណីនេះ លោកបានស្នើឲ្យម្ចាស់ដីមានការដោះស្រាយគ្នាទៅតាមច្បាប់ ។ ហើយការធ្វើផ្លូវនេះ គឺមន្ត្រីសុរិយោដី ស្រុក និងខេត្តបានបិទប្រកាសទុកពេលឲ្យប្តឹងក្នុងរយៈពេល១ខែ តែមិនដឹងយ៉ាងម៉េចបានជាពួកគាត់មកបោះបង្គោលធ្វើរបង ដោយមិនប្រាប់អាជ្ញាធរចឹងទេ ។ ទោះជាយ៉ាងណាលោកនឹងព្យាយាមពន្យល់ដល់កាត់ឲ្យយល់ពីច្បាប់បន្ថែមទៀត។
លោក ម៉ក់ ប្រុស អភិបាល ស្រុកសូទ្រនិគម បានឲ្យដឹងថា ក្នុងករណីដែលគេបង្ហោះហ្វេសប៊ុកនោះ លោកបានឲ្យក្រុមការងារចម្រុះចុះពិនិត្យដល់កន្លែងកើតហេតុ និងបានដកបង្គោលរបងដែលបោះនៅលើផ្លូវនោះចេញវិញហើយ ។ លោកបន្តថា ការដែលម្ចាស់ដីនោះគាត់មកបោះបង្គោលរបងនៅលើផ្លូវនេះ គឺមកពីគាត់ខ្លាចបាត់ដីគាត់ ព្រោះគោលការពង្រីកផ្លូវ ត្រូវបើក១៥ម៉ែត្រ គឺធ្វើជាលក្ខណៈប្រព័ន្ធ ។
ចឹងហើយបានជាគាត់ភ័យ និងបានមកបោះបង្គោលដោយមិនបានប្រាប់អាជ្ញាធរឲ្យបានដឹងនោះទេ ។ លោកបន្តថា ការដែលអាជ្ញាធរពង្រីកផ្លូវ គឺដើម្បីផលប្រយោជន៍រួម តែបើបងប្អូនណាមិនពេញចិត្តអាចទៅពាក្យបណ្តឹងនៅឃុំឬស្រុកបាន ។ លោកសំណូមពរឲ្យបងប្អូននៅក្នុងបណ្តាញសង្គម និងអាជ្ញាធរជ្រាបជាដំណឹង និងសុំកុំឲ្យយល់ច្រលំតទៅទៀត ព្រោះករណីនេះអាជ្ញធរស្រុកសូទ្រនិគ បានប្រឹងប្រែងសម្របសម្រួលឲ្យបានចប់សព្វគ្រប់ហើយ ។ ក្នុងនោះអាជ្ញាធរ និងមានវិធានការឲ្យពលរដ្ឋយល់ព្រមទទួលយកទាំងសងខាង ដោយមិនល្អៀងឡើយ ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះត្រូវបានបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួន បានរិៈគន់យ៉ាងខ្លាំងមកលើអាជ្ញាធរ ។ ប៉ុន្តែពេលនេះអាជ្ញាធរបានចុះធ្វើការងារនេះរួចស្រេចហើយ ដូច្នេះសូមកុំមានការយល់ច្រលំតទៅទៀត៕
ចែករំលែកព័តមាននេះ