ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​ភ្នំពេញ​ថ្មី​ជា​ប្រភេទ​ព្រ​លាន​យន្តហោះ​ធំ​អាច​នឹង​ស្រូប​យក និង​ទទួល​បានការ​ហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​ភ្នំពេញ​ថ្មី វិនិយោគ​ក្នុង​ទឹកប្រាក​ប្រមាណ​១៥០០​លាន​ដុល្លារ ដែល​ជា​ប្រភេទ 4F គឺ​ប្រភេទ​ព្រ​លាន​យន្តហោះ​ធំ ដែល​អាច​នឹង​ស្រូប​យក និង​ទទួល​បានការ​ហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប​បាន ។…

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​ភ្នំពេញ​ថ្មី វិនិយោគ​ក្នុង​ទឹកប្រាក​ប្រមាណ​១៥០០​លាន​ដុល្លារ ដែល​ជា​ប្រភេទ 4F គឺ​ប្រភេទ​ព្រ​លាន​យន្តហោះ​ធំ ដែល​អាច​នឹង​ស្រូប​យក និង​ទទួល​បានការ​ហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប​បាន ។ ដោយ​ធ្វើការ​ចុះហត្ថលេខា​លើ​ផែនការ​នេះ នា​រសៀល​ថ្ងៃ​សុក្រ ទី​៣ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​សុ​ី​វិល បាន​ចុះហត្ថលេខា​លើ​ផែនការមេ​សាងសង់​ចុង​ក្រោយ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​អ្នកឧកញ៉ា ពុង ឃាង​សែ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង ស្រុក​កណ្តាលស្ទឹង ស្រុក​ស្អាង​ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ ។ នេះ​បើ​យោង​តាម​ទ​ទូរទស្សន៍​ជាតិ​កម្ពុជា​ចេញផ្សាយ​នា​ថ្ងៃ​ទី​០៤ ខែកក្កដា​នេះ ។

គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថាបនា​លើ​ដី​ទំហំ ប្រមាណ ២ ៦០០ ហិ​កតា មាន​បណ្តោយ ប្រមាណ ៦ គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ ៤ គីឡូម៉ែត្រ ។ ដំណើ​ការ​នៃ​ការ​សាងសង់​ព្រ​លាន​យានដ្ឋាន អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​ថា​អាច​នឹង​រួចរាល់​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ ។សមត្ថភាព​អាកាសយានដ្ឋាន​បន្ទាប់​ពី​សាងសង់​រួច​ ៖

  • ឆ្នាំ ២០២៣ ទទួល​អ្នកដំណើរ ១៣ លាន​នាក់
  • ឆ្នាំ​២០៣០ ទទួល​អ្នកដំណើរ ៣០ លាន​នាក់
  • ឆ្នាំ​២០៥០ ទទួល​អ្នកដំណើរ ៥០ លាន​នាក់

សូម​បញ្ជាក់ ៖ ព្រ​លាន​យន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​១៥០០​លាន​ដុល្លារ ដែល​ជា​ប្រភេទ 4F គឺ​ប្រភេទ​ព្រ​លាន​យន្តហោះ​ធំ ដែល​អាច​នឹង​ស្រូប​យក និង​ទទួល​បានការ​ហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប ដែល​អាច​ឲ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស រហូត​ដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះ​ចត​បាន​។ ក្រុមហ៊ុន​វិនិយោគ​មាន​ម​ហិ​ច្ឆិ​តា អភិវឌ្ឍន៍​ជា​ព្រ​លាន​យន្ត ហោះ​ថ្មី​នេះ​ឲ្យ​ធំ និង​ទំនើប​ជាងគេ​នៅ​តំបន់​អាស៊ី​៕