ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​គោ​៣​ក្បាល​ដឹក​ចេញ​មិន​ស្គាល់​ភូមិសាស្ត្រ​វង្វេងផ្លូវ​ជាប់​ជុង​សមត្ថកិច្ច

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​ចោរលួច​គោ​៣​ក្បាល នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់…

ខេត្តកំពត ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​ចោរលួច​គោ​៣​ក្បាល នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ។

ម្ចាស់​គោ​ឈ្មោះ ឡោ​ត សៅ​លឿ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ល្អាង ឃុំ​ល្អាង​។ ក្រោយ​ពី​ចោរលួច​គោ​បាត់ ម្ចាស់​បាន​តាម​រក​រហូត​ដល់​ម៉ោង​១​រសៀល ថ្ងៃ​ទី​៤ ខែកក្កដា ទើប​ទទួល​ព័ត៌មាន​ថា មាន​គោ​៣​ក្បាល​ត្រូវ​គេ​ចង​លាក់​ទុក​នៅ​ក្បែរ​ព្រៃ ស្ថិត​នៅ​ភូមិធំ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត គឺ​ឃ្លាត​ពី​កន្លែង​បាត់ ប្រហែល​១០​គីឡូម៉ែត្រ ។

តាម​រយៈ​ព័​ត៌​នេះ សមត្ថកិច្ច​ពួនស្ទាក់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យ៉ុ​ង ជា​ពន្លឺ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

ជន​នេះ​សារភាព​ថា ពិតជា​បាន​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ (​លួច​គោ​) នៅ​ភូមិ​ល្អាង ឃុំ​ល្អាង កាលពី​យប់​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០២០ ពិតមែន ។ បន្ទាប់​មក​គោ​៣​ក្បាល ត្រូវ​សមត្ថកិច្ច​ដកហូត​ប្រគល់​ជូន​ម្ចាស់​គោ​វិញ ។

ចំណែក​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ