ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារទំនើប ហ៊្វែរផ្លាស បើកសម្ពោធសាខាទី ២ នៅខេត្តកំពត !

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២០ ផ្សារទំនើប ហ៊្វែរផ្លាស បានបើកសម្ពោធសាខាទី២…

ខេត្តកំពត ៖ នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២០ ផ្សារទំនើប ហ៊្វែរផ្លាស បានបើកសម្ពោធសាខាទី២ របស់ខ្លួនដែលមានទីតាំងស្ថិតនៅទីរួមខេត្តកំពត ។ ផ្សារទំនើប ហ៊្វែរផ្លាស សាខាថ្មីនេះមានលក់ទំនិញរាយទូទៅជាង ៦០០០ មុខ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣២ ផ្លូវលេខ ៣៣ កែងនិងផ្លូវ ៧០៥ ភូមិទី ១ ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។

This image has an empty alt attribute; its file name is picture%2B4.JPG

ដើម្បីបំពេញសេចក្តីត្រូវការ និងជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់អតិថិជន ផ្សារទំនើប ហ៊្វែរផ្លាស សូភើរម៉ាឃីត ចាប់បើកពីម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់ លើសពីនេះទៅទៀតផ្សារទំនើបយើងខ្ញុំបាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមាន ៖ ទំនិញមក ដល់ថ្មី ស្រស់ៗ ដូចជាត្រី សាច់ បន្លែ ផ្លែឈើ គ្រឿងទេស និងទំនិញពេញនិយមនៅលើទីផ្សារ និងនាំចូលទំនិញផ្ទាល់មកពីប្រទេសផ្សេងៗ ។ ផ្សារទំនើប ហ៊្វែរផ្លាស មានចំណតរថយន្ត និងម៉ូតូធំទូលាយ ដែលមានបរិយាកាសល្អប្រកបដោយផាសុកភាព និងមិនគិតថ្លៃចំណតទៀតផង ។ គួរបញ្ជាក់ថា ការបើកសម្ពោធផ្សារទំនើប ហ៊្វែរផ្លាស សាខាទី ២ នេះផងដែរដោយសារតែ មានតម្រូវការទីផ្សារ និងការពង្រីកអាជីវកម្មពីភ្នំពេញមកកាន់បណ្តាលខេត្តនានា ។

This image has an empty alt attribute; its file name is picture%2B10.JPG

កាន់តែពិសេស អតិថិជនអាចបញ្ជាទិញទំនិញរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញមានដូចជា Nham24 និង E-Get S ដែលយើងបានជ្រើសរើសប្រភេទទំនិញសុទ្ធតែគុណភាពល្អ ស្តង់ដារខ្ពស់ និងមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានរបស់អស់លោកអ្នក ។ លោកអ្នកអាចអញ្ជើញមកកាន់ទីតាំងរបស់ផ្សារយើងខ្ញុំផ្ទាល់ដែលមានទីតាំងចំនួនពីរ គឺទីតាំងទី ១ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២ ។

This image has an empty alt attribute; its file name is picture%2B12.JPG

ទីតាំងទី ២ ផ្ទះលេខ ៣២ ផ្លូវលេខ ៣៣ កែងនិងផ្លូវ ៧០៥ ភូមិទី ១ ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 095 555 120 ។ ម្យ៉ាងវិញទៀត យើងមានការផ្តល់ជូនប្រម៉ូសិនពិសេសពេញមួយខែ ចាប់ពីថ្ងៃទី ៤ រហូតដល់ ថ្ងៃទី ៣០ ខែកក្កដា ២០២០ សម្រាប់សាខា ខេត្តកំពត ។ ដើម្បីកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញអតិថិជនទាំងអស់មកជាវទំនិញពីផ្សារទំនើប ហ៊្វែរផ្លាស កុំបីខាន ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is picture%2B7.JPG

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ