ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​លិច​​ហើយ​! អាជ្ញាធរ​​បញ្ជា​ឲ្យ​ពលរដ្ឋ​ចំនួន​២០​ម៉ឺន​នាក់ធ្វើការ​ជម្លៀស​ទៅ​ទីមាន​សុវត្ថិភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​បាន​ជូនដំណឹង​មក​ថា នៅ​ថ្ងៃ​សៅរ៌ ទី​០៤ ខែកក្កដា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បង្ក​ជា​ទឹកជំនន់​នៅ​ខេត្ត Kumamoto និង​ខេត្ត…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​បាន​ជូនដំណឹង​មក​ថា នៅ​ថ្ងៃ​សៅរ៌ ទី​០៤ ខែកក្កដា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បង្ក​ជា​ទឹកជំនន់​នៅ​ខេត្ត Kumamoto និង​ខេត្ត Kagoshima ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ចេញផ្សាយ​នា​ថ្ងៃ​ទី​០៤ ខែកក្កដា​នេះ ។

អាជ្ញាធរ​បាន​បញ្ជា​អោយ​ប្រជាពលរដ្ឋ​ចំនួន​២០​ម៉ឺន​នាក់ ធ្វើការ​ជម្លៀស​ទៅ​ទីជំរក​មាន​សុវត្ថិភាព ។

ប្រសិនបើ​បងប្អូន​មាន​ព័ត៌មាន​អំពី​ប្រជាពលរដ្ឋ សិស្ស​/​និស្សិត ឬ​សិក្ខាកាម​ខ្មែរ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​ទទួល​រង​ផល​ប៉ះពាល់ សូម​មេត្តា​ជូនដំណឹង​មក​ស្ថានទូត​ជា​បន្ទាន់ តាម​រយ​:​ហ្វេ​សប៊ូ​ក​ផេ​ក​របស់​ស្ថានទូត ឬ​ទូរស័ព្ទ​លេខ​08046899374, និង​08034597889 ។
ជា​ចុង​ក្រោយ សូម​អរគុណ​ទុកជា​មុន​ចំពោះ​ការ​សហការ និង​សូម​ជូនពរ​អោយ​បងប្អូន​ជួប​ប្រទះ​តែ​សំណាងល្អ និង​ជៀស​ផុត​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩៕