ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិនិត្យ​ការ​សាងសង់​ស្ពាន​បេ​តុង​នៅ​ឃុំ​ពាម​​កោះ​ស្នា​​ ​សុំ​ព​ន្លឿ​នការធ្វើ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ស្ពានបេតុង​ថ្មី​មាន​ទទឹង​៨ម៉ែត្រ ​និង​ប​ណ្ដោ​យ​៩០​ម៉ែត្រ ​​ភូមិ​ទូល​រកា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម កំពុង​តែ​ដំណើរការ​សាងសង់ ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា…

ខេត្តកំពង់ចាម​៖ ស្ពានបេតុង​ថ្មី​មាន​ទទឹង​៨ម៉ែត្រ ​និង​ប​ណ្ដោ​យ​៩០​ម៉ែត្រ ​​ភូមិ​ទូល​រកា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម កំពុង​តែ​ដំណើរការ​សាងសង់ ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ​នេះ​ ។ លោក​អ៊ុ​ន​ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ រួម​​សហការី​ជា​ច្រើន​នាក់ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ និង​បាន​ណែនាំ​ដល់​កងកំលាំង​វិស្វកម្ម​ក្រសួងការពារជាតិ​ត្រូវ​បង្កើន​ការ​សាងសង់​ធ្វើ​យ៉ាងណា​ឱ្យ​រួចរាល់​មុន​រដូវ​ទឹកទន្លេ​មេគង្គ​ឡើង​មក​ជន់​លិច និង​មាន​គុណភាព​ប្រើប្រាស់​បាន​យូរអង្វែង​ទៅ​អនាគត​ ។

លោក​ប៊ុត វុ​ទ្ធី ប្រធាន​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ក្រុម​ទី១៨០​នៃ​ក្រសួងការពារជាតិ​ឱ្យដឹង​ដឹងថា ដោយ​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃ​ទី​២៥ មិថុនា រួម​ជាមួយ​និង​ឧ​បករណ៍​បច្ចេកទេស ដោយ​សម្រុក​សាងសង់​ធ្វើ​យ៉ាងណា​ឲ្យ​រួចរាល់​គ្រឹះ​សសរស្ពាន​ចំនួន​៦ ដើម​ផ្នែក​ខាងក្រោម​ដែល​ជា​គ្រឹះ​ទំរ​ដ៏​សំខាន់​។ បើ​មើល​ពី​ស្ថាន​ភាព​ទឹកទន្លេ​នៅ​ក្នុង​រដូវវស្សា​នេះ​កម្លាំង​របស់​លោក​គឺ​នឹង​សម្រុក​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ​តែ​ម្ដង​។

លោក​ប៊ុត វុ​ទ្ធី ប្រធាន​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ប្រាប់​បន្ត​ថា មួយ​ចំណែក​នៅ​ផ្នែក​ខាងលើ​គោក​គ្រឿង​ចក្រ​បាន​ឈូស​ឆាយដី​ឲ្យ​ទូលាយ​ដើម្បី​ចាក់​ថ្នឹ​ម​បេតុង ជាមួយ​នោះ​និង​ប្រើប្រាស់​រថយន្ត​ស្ទូច ដើម្បី​លើក​ធ្នឹម​ទៅ​បុក​ពាក់​លើ​ជើង​ទំរ​សសរស្ពាន​។​

តាម​ផែនការ​និង​ត្រូវ​ប្រើ​ពេល​៤​ទៅ​៥​ខែ​នឹង​រួចរាល់​ប្រជាពលរដ្ឋ​រួម​នឹង​រថយន្ត​តូច​ធំ​អាច​បើក​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​បាន ដោយ​ងាយស្រួល ហើយ​ស្ពាន​នេះ​ធំ​ជាង​ស្ពាន​បា​ឡេ​ចាស់​។ កន្លង​មក​នៅ​ព្រែក​គៀន​ជ្រៃ ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ស្ពានបេតុង​ចាស់ ត្រូវ​បាន​រង​ការ​ខូចខាត​ដោយសារ​តែ​គ្រោះ​ទឹកជំនន់​ក្នុង​រដូវវស្សា​។​

ជា​ហេ តុ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បានជា​មួយ​នោះ​កងកម្លាំង​វិស្វកម្ម​នៃ​ក្រសួងការពារជាតិ របស់​ក្រុម​លោក​បាន​ទៅ​សាងសង់​ស្ពានបេតុង​ថ្មី​ធំ​ជាង​ស្ពាន​ចាស់​ដែល​បាន​សាងសង់​រួចរាល់​ជា​ច្រើន​ខែ​មក​ហើយ​។ បន្ទាប់ មក​ថ្នាក់លើ​ក៏​បាន​ឲ្យ​ក្រុម​របស់​លោក​បន្ត​បេសកកម្ម​ចុះ​មក​សាងសង់​ស្ពានបេតុង​នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ជា​ស្ពាន​ថ្មីស្រឡាង​ដើម្បី​បម្រើ សេវា​ជូន​ដល់​ប្រជាពលរដ្ឋ​ធ្វើ ដំណើរ​ឆ្លងកាត់ ។

លោក​សុខ ស្រ៊ុ​ន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​រំលឹក​ថា​ស្ពាន​បា​ឡេ ចាស់​កសាង​ឡើង​ក្នុង​អំឡុង ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ពេល​នេះ​មាន​សភាព​ទ្រុឌ ទ្រោម ដោយ​បាន​ទទួល​រង​គ្រោះ​បាក់​ស្រុត រលំ​សរសរ ១​ដើម​នៅ​ត្រង់​ចំណុចកណ្ដាល​ស្ពាន​កាលពី​វេលា​ម៉ោង​៦​និង ៣០​នាទី​ថ្ងៃ​ទី​០៦ កញ្ញា ២០១៩ កន្លង​ទៅ គ្រាន់តែ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ចាត់​ឲ្យ​រូប​លោក​ចុះ​មក​ពិនិត្យ​មើល​ទាំង​យប់​ដើម្បី​បិទ​មិន​ឲ្យ​រថយន្ត​បើក​ឆ្លងកាត់​ដើម្បី​ចៀសវាង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។​ហើយ​ដែក​បង្កាន់ដៃស្ពាន​បា​ឡេ​ទាំង​សង្ខាង​ត្រូវ​បាន​បំពាក់​បន្ថែម​ពីលើ​មួយ​ជាន់​ទៀត​ដើម្បី​ឱ្យ​តួ​ស្ពាន​បាន​រឹង​មាំ​អាច​ទ្រ​ទម្ងន់​សម្រាប់​មនុស្ស​និង​យានយន្ត​ធុន​តូច​បើក​ឆ្លងកាត់​បាន​ដែល​ត្រូវ​ប្រើ​ពេលវេលា​ជិត​មួយ​ខែ​ទំ​រាំ​រក​ដែក​បា​ឡេ​មក​បំពាក់​។​ជាមួយ​នោះ​ឯកឧត្តម​ហ៊ុន​ណេ​ង អ្នកតំណាង​រាស្ត្រ​ម​ណ្ឌ ល​កំពង់ចាម​ក៏​បាន​ខ្នះខ្នែង​ឆ្នាំ​លើ​កិច្ចការ​នេះ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ