អ្នកធ្វើការ Freelance តើ​គុណសម្បត្តិ​មាន​សារៈសំខាន់​ប៉ុនណា ?


មានការ​ហ្វឹកហាត់​ជំនាញ​អន​ឡាញ​ដែល​អ្នកធ្វើការ Freelance អាច​រៀនសូត្រ​តាម​ប្រសិនបើ​ពួក​គេ​ចង់​ពង្រឹង​គុណសម្បត្តិ​របស់​ខ្លួន​ដោយ​ព្យាយាម​រៀន​យក​សញ្ញាប័ត្រ​កាន់តែ​ខ្ពស់​ជាដើម ។ ប៉ុន្តែ​សំណួរ​ដែល​សំខាន់​គឺ តើ​អ្នក​គួរតែ​ចំណាយពេល និង​ថវិកា​ទៅ​លើ​ការ​ពង្រឹង​គុណសម្បត្តិ​ទេ​ដើម្បី​បាន​ការងារ​បន្ថែម?

ជាក់ស្តែង សម្រាប់​ការងារ​មួយ​ចំនួន សមត្ថភាព​របស់​អ្នក​បំពេញការងារ គឺ​ពិតជា​សំខាន់​ណាស់ ប៉ុន្តែ​វា​មិន​គួរ​ជា​ចំណុច​តែ​មួយ​ដែល​អាច​ជួយ​រក​ការងារ​បន្ថែម​ឲ្យ​អ្នក​ទេ ។

លោក រី​ឆាត ហ្គ្រេ​ស (Richard Grace) ដែល​ជា​នាយក​ម្នាក់​ប្រចាំ Grape Graphic Desgin បាន​ប្រាប់​ថា បទ​ពិសោធន៍​គួរតែ​ជា​កត្តា​សំខាន់​ជាងគេ​ព្រោះ​វា​រួម​មានបទពិសោធន៍​ទំនាក់ទំនង​ជាមួយ​អតិថិជន សម្រេច​កិច្ចការ​មុន​ពេល​កំណត់ និង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ជាដើម ។

ចំណែកឯ​លោក ឆេស ហ្គឺ​សឺ (Chase Geiser) ដែល​ជា​អ្នកជំនាញ​ផ្នែក​ផ្សាយពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​វិញ​បាន​ប្រាប់​មក​ថា ការ​រៀន​អន​ឡាញ និង​ចុះ​ឈ្មោះ​រៀន​ក្នុង​កម្មវិធី​អ្វីមួយ​ដើម្បី​ទទួល​បាន​សញ្ញាប័ត្រ​បញ្ជាក់ គឺជា​រឿង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ទើបតែ​ចាប់ផ្តើម​ដំបូង​ដែល​ចង់​ស្គាល់​ពី​ឧបករណ៍​ឬ​វិស័យ​ឲ្យ​បាន​ច្បាស់លាស់ ។ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ព្រោះ​មាន​វគ្គ​សិក្សា​ជា​ច្រើន​ដែល​បង្រៀន​អ្វី​ដែល​ហួស​សម័យ​ទៅ​ហើយ ។

អ្នកស្រី អេ​រិ​កា វ៉ូ​ល​ហ្វ​ម៉ូ​រ៉េ​យ (Erica Wolfe-Murray) ក៏​បាន​ប្រាប់​ដែរ​ថា ប្រសិនបើ​ការងារ​ត្រូវការ​បច្ចេក ទេស ឬ​ជំនាញ​ច្បាស់លាស់​នោះ អតិថិជន​អាច​នឹង​ត្រូវការ​ទាំង​គុណសម្បត្តិ និង​បទ​ពិសោធន៍ ។ ប៉ុន្តែ​ប្រសិនបើ​គុណសម្បត្តិ​មិន​សំខាន់​សម្រាប់​លទ្ធផល​ទេ​នោះ ពួក​គេ​នឹង​ជ្រើសរើស​អ្នក​ដែល​មានបទពិសោធន៍​ច្រើន​ជាង ។

ហើយ​ការ​យល់​ដឹង​ពី​អ្វី​ដែល​អតិថិជន​ចង់បាន​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​អ្នកធ្វើការ Freelance ។ ដូច្នេះ​មិន​ថា​អ្នក​សម្រេចចិត្ត​រៀន​បន្ថែម​ដើម្បី​បាន​សញ្ញាប័ត្រ​បញ្ជាក់​ជា​ច្រើន ឬ​ធ្វើការ​ដក​បទ​ពិសោធន៍​ទេ អ្នកស្រី​អេ​រិ​កា​បាន​ប្រាប់​មក​ថា អ្នក​មិន​គួរ​មើល​រំលង​អ្វី​ដែល​អ្នក​ឲ្យ​តម្លៃ​ឡើយ ។

អ្នកស្រី​បាន​ប្រាប់​មក​ថា សញ្ញាប័ត្រ ជំនាញ ឬ​បទ​ពិសោធន៍​គ្មាន​តម្លៃ​ឡើយ​ប្រសិនបើ​អ្នក​មិន​អាច​បង្កើត​បាន​លទ្ធផល​ដែល​អតិថិជន​ចង់បាន ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ