បោសសម្អាត​បទល្មើសគ្រឿងញៀន​នៅ​ក្រុង​មាត់សមុទ្រ


ខេត្ត​ព្រះ​សីហ​នុ ៖ ជា​ការ​កត់សម្គាល់​អំពី​សកម្មភាព​របស់​សមត្ត​កិច្ច​នគរបាល​ខេត្ត​មួយ​នៅ​មាត់សមុទ្រ បន្ត នឹង​ចាប់ផ្តើម​បោសសម្អាត​រាល់​បទល្មើស​ដែល​បាន​កើតឡើងនិងទប់ស្កាត់​មិន​ឲ្យ​កើត​មាន ចាប់ពី​ដើមខែ​១ ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២០ នៅ​ក្រុង​​-ខេត្ត​មាត់សមុទ្រ ជា​តំបន់​ទេសចរណ៍​នោះ ។

ជាក់ស្តែង​ ដោយ​បានការ​យកចិត្តទុកដាក់ ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការនគរ​បាល​ខេត្ត ដែល​មាន​ជំនាញ​ព្រហ្មទណ្ឌ​ច្បាស់លាស់ ករណី​ទី​១-នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ២​នាក់ ពាក់ព័ន្ធ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​ជនជាតិ​ចិន​) នៅ​ចំណុច​ផ្លូវ​មហោស្រព ស្ថិត​នៅ ភូមិ​២ សង្កាត់​២ ក្រុង​-ខេត្ត​ព្រះ​សីហ​នុ បាន​មួយ​ករណី រួម​ទាំង​ដកហូត​ម៉ូតូ​ម៉ាក​ស្កុប​ពី​១​គ្រង ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ។

ករណី​ទី​២-​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ង​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​បាន​ចុះ​បង្ក្រាប​ករណីរ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី ស្ថិត​នៅ​ចំណុច​ក្រុម​៧ ភូមិ​១ សង្កាត់​១ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​០៤​នាក់។

ជនសង្ស័យ១-ឈ្មោះ ខាន់ នៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាកម្មករ​សំណង់ មាន​ទីលំនៅ សង្កាត់​៤។ ២-​ឈ្មោះ ភា ភ័​ស្ត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​ កម្មករ​សំណង់ មាន​ទីលំនៅ សង្កាត់​១​ ។ ៣-ករណី រុ​ី​ម ភេទ​ប្រុស អាយុ២៥​ឆ្នាំ ជាកម្មករ​សំណង់ មាន​ទីលំនៅ សង្កាត់​១ ក្រុង​ខេត្ត​ព្រះ​សីហ​នុ​ ​និង៤-ឈ្មោះ ផា នេ​ញ​អាយុ​១៥​ឆ្នាំ ​​មាន​ទីលំនៅ សង្កាត់​១ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។ វត្ថុ​តាង​ដែល​ត្រូវ​ដក​មាន​ដកហូត​វត្ថុ​តាង​រួម​មាន ៖
.​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១៤​កញ្ចប់​ធំ ១០៩​កញ្ចប់​តូច សរុប​១២៣​កញ្ចប់​ទូរស័ព្ទ ៤ គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​២ សំភា​រះ​ប្រើប្រាស់​មួយ​ចំនួន ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង ប​ញ្ជូ​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ