ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​ឃុំខ្លួន​ឧកញ៉ា ប៉ែន នួន ជាទី​ប្រឹក្សា​លោក​ធំ​ម្នាក់ ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ​កក្កដា ​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ទីប្រឹក្សា​លោក​ធំ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក តាម​រូបភាព​លក់​គំរោង​សាងសង់​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ​កក្កដា ​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ទីប្រឹក្សា​លោក​ធំ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក តាម​រូបភាព​លក់​គំរោង​សាងសង់​ផ្លូវ ។

ជនសង្ស័យ​មានឈ្មោះ ប៉ែន នួន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជាទី​ប្រឹក្សា​អ្នកធំ​ម្នាក់ មុខរបរ ជានា​យក​ក្រុម​ហ៊ុន​ក្នុងស្រុក​មួយ ដែល​ពី​មុន​មក​គេ​ស្គាល់​គ្រប់​គ្នា​គាត់​មាន​ងា​ជា​ឧកញ៉ា​ម្នាក់ និង​មាន​អា​ស័​យ​ដ្ឋា​ន​នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែកក្កដា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវការ​ឲ្យ​ដឹង​ថា (​ឧកញ៉ា ប៉ែន នួន​) មុន​ចាប់ខ្លួន​គាត់​ទទួល​បាន​គំរោង​សាងសង់​ផ្លូវ​ជា​ច្រើន​ខ្សែ ពី​រាជរដ្ឋាភិបាល នៅ​ខេត្តព្រៃវែង ហើយ​គំរោង​នោះ​ត្រូវ​បាន​លោក​ឧកញ៉ា​យក​ទៅ​ដាក់​ដេញថ្លៃ ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដើម្បី​ស្ថាបនា​បន្ត ។ ការ​ដាក់​ដេញថ្លៃ​នោះ​នៅ​ដំណាក់កាល​ដំបូង ត្រូវ​បាន​លោក​ឧកញ៉ា ប្រមូលប្រាក់​កក់​ពី​ក្រុមហ៊ុន​ដែល​ដេញ​បាន បាន​ប្រាក់​រាប់​សិប​ម៉ឹ​ន​ដុល្លារ ស្រាប់តែ​គំរោង​មានការ​ជាប់​គាំង​មិន​អាច​ដំណើរការ​ទៅ​រួច (​ហាក់​ដូ ច​ជា​គំរោង​ខ្យល់​) ដូច្នោះ​ទើប​ដើមបណ្តឹង​ទាំងឡាយ​នោះ​គេ​សុំ​ទាមទារ​យក​ប្រាក់​កក់​វិញ ។

ពេល​នោះ ​ជនសង្ស័យ​ក៏​បាន​សង​ប្រាក់​ទៅ​គេ​បណ្តើរ​ៗវិញ​ដែរ គ្រាន់តែ​មិន​ទាន់​គ្រប់​ចំនួន នៅ​ប្រមាណ​ជាង​១០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត ហើយ​លោក​ឧកញ៉ា​ចេះ​តែ​សន្យា​ខ្យល់ នឹង​គេចវេស​ពី​ម្ចាស់បំណុល ជា​ហេតុ​ធ្វើ​កើត​មានការ​ប្តឹងផ្តល់ រហូត​មាន​ដីកា​តាម​ចាប់ខ្លួន និង​ឃុំខ្លួន​លោក​ឧកញ៉ា ជាទី​ប្រឹក្សា​លោក​ធំ​ដ៏​មហិមារ​យ៉ាង​ដូច្នេះ​ទៅ ។

ព័ត៌មាន​លំអិត​ សូម​រង់ចាំ​តាមដាន​លើ​ទំព័រ​កាសែត​កោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ