ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង គឺ​ហ៊ាន​សុបិន​ខ្ពស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ម្នាក់​បាន​លើក​ឡើង​ថា នៅ​ពេល​មនុស្ស​ម្នាក់​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ហើយ តែងតែ​ហ៊ាន​សុបិន ដើម្បី​សម្រេច​បាន​នូវ​បំណងប្រាថ្នា ។ មនុស្ស​គ្រប់​រូប​តែងតែ​ដឹង​ថា ភាព​ជឿជាក់​លើ​ខ្លួនឯង គឺ​សំខាន់​ណាស់…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ម្នាក់​បាន​លើក​ឡើង​ថា នៅ​ពេល​មនុស្ស​ម្នាក់​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ហើយ តែងតែ​ហ៊ាន​សុបិន ដើម្បី​សម្រេច​បាន​នូវ​បំណងប្រាថ្នា ។ មនុស្ស​គ្រប់​រូប​តែងតែ​ដឹង​ថា ភាព​ជឿជាក់​លើ​ខ្លួនឯង គឺ​សំខាន់​ណាស់ តើ​ហេតុ​អ្វី​មនុស្ស​ភាគច្រើន មិន​ជឿជាក់​លើ​ខ្លួនឯង ។

ស្ថាបនិក​វិទ្យាស្ថាន​សិក្សា ដើម្បី​ជោគជ័យ លោកគ្រូ ឃី​ម សុខ ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា «​តើ​អ្នកដឹង​ទេ​ថា ការ​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង អាច​ធ្វើ​ឱ្យ​យើង​មានការ​ងារ​ធ្វើ ។ ភាព​ជឿជាក់​លើ​ខ្លួនឯង​អាច​ជួយ​ឱ្យ​យើង ទៅ​រកស៊ី​ចំណេញ​ប្រាក់​បាន​ទាំង​កិត្តិយស​មានកេរ្តិ៍ឈ្មោះ​ល្អ និង​មាន​អតិ​ជន គាំទ្រ​ច្រើន​ទាំងនេះ គឺ​កើត​ចេញពី​ភាព​ជឿជាក់​លើ​ខ្លួនឯង ។

មនុស្ស​យើង​នៅ​ពេល​មាន​ភាព​ជឿជាក់ លើ​ខ្លួនឯង យើង​រស់នៅ​ក៏​ស្រួល​ដែល​» ។ ទៅ​ជួប​អ្នកធំ​ក៏​ស្រួល ទៅ​ជួប​អ្នកមាន​ក៏​ស្រួល​ទៅ​ជួប​អ្នកមាន​ចំណេះដឹង​ក៏​ស្រួល យើង​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ក៏​ស្រួល ហើយ​ហេតុ​អ្វី​ក៏​ស្រួល ក៏​ព្រោះថា យើង​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង ។

ដូចនេះ លោក​បាន​លើកយក​សារៈស​ខាន់​ខ្លះ​ៗ នៅ​ពេល​យើង​មាន​ភាព​ជឿជាក់​ហើយ ជា​ពិសេស​ប្អូន​ៗ នៅ​ពេល​ទៅ​សំភាសន៍​ការងារ ។ មនុស្ស​ច្រើន​ណាស់​ចង់បាន​ការងារ​ធ្វើ ប៉ុន្តែ​ធ្លាក់​ពេល​ដែល​ទៅ​សំភាសន៍ ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួនឯង ។

លោកគ្រូ ឃី​ម សុខ បាន​បន្ត​ថា «​ពេល​គេ​សួរ យើង​ភ័យ​ស្តាប់​សំនួរ​អត់​បាន ហើយ​គេ​សួរ​ស្តាប់​សំនួរ​លឺ​ហើយ តែ​មិន​ចេះ​ឆ្លើយ​ខ្វះ​សមត្ថភាព​»​។ លោកគ្រូ​បាន​បកស្រាយ​ថា ហេតុ​អ្វី​បានជា​យើង​មិន​មាន​ភាព​ជឿជាក់​នោះ​គឺ​ទី ១ ដោយសារ​មនុស្ស​នោះ មិន​ចេះ ឬ​ខ្វះ​ចំនេះដឹង ហើយ​ខ្វះ​សមត្ថភាព ដូចនេះ​មនុស្ស​នេះ គឺ​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួនឯង​ហើយ ។ ឧ​ទារ​ហណ៍​ថា យើង​ទៅ​ធ្វើការ​យក​ប្រាក់ខែ ហើយ​យើង​គិត​ថា ចង់បាន​តែ ៥០០ ដុល្លារ​អា​មេ​រិ​ក​ទេ ក្នុង​មួយ​ខែ ប៉ុន្តែ​គេ​ហ៊ាន​ឱ្យ​យើង​ដល់​ទៅ ១០០០ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ ដោយ​ឱ្យ​យើង​ធ្វើការ​ដែល​គេ​បាន​ដាក់​ឱ្យធ្វើ ដើម្បី​បាន​លិ​ទ្ធិ​ផល​មក​ដូរ​យក​ប្រាក់ ១០០០ ដុល្លារ​អា​មេ​រិ​ក​នឹង ។

នៅ​ពេល​ដែល​យើង មិនដឹង​ថា ធ្វើ​របៀប​មិច យើង​អត់​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​អនុវត្តន៍ តួនាទី​របស់​យើង ហើយ​យើង​ខ្វះ​សមត្ថភាព បទ​ពិសោធន៍ យើង​អាច​ដឹង​ខ្លះ ប៉ុន្តែ​មិន​មាន​ភាព​ប៉ិន​ប្រសប់ ដូច​ពាក្យ​ខ្មែរ​មួយ គេ​តែងតែ​និយាយ​ថា អ្នកចេះ​ដប់ មិន​ស្មើ​អ្នក​ប្រសប់​មួយ​។ ក្នុង​ន័យ​នេះ មាន​ន័យ​ថា បើ​យើង​ពូកែ​ខាង​អ្វី យើង​ត្រូវ​ទៅ​រៀន​ពី​អ្នក​ពូកែ​ខាង​នឹង ពីព្រោះ​គេ​អាច​មើលឃើញ និង​កែ​កំហុស​របស់​យើង​បាន​។

លោកគ្រូ បន្ត​ថា «​ឧ​ទារ​ហណ៍​ថា យើង​ពូកែ​ខាង​គូ​ប្លង់ ពេល​ខ្លះ​គេ​គ្រាន់តែ ត្រេ​ៗ​ឬ​គូសវាស ឱ្យ​យើង​តែ​បន្តិច យើង​ដឹង​ថា​ចេញ​ទៅ​ផ្លូវ​ណា​។ ពោល​គឺ បើ​យើង​ចង់​ជោគជ័យ ចង់​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង យើង​ត្រូវ​ទៅ​រៀន ពី​អ្នក​ជោគជ័យ និង​អ្នក​ដែល​មាន​ភាព​លើ​ខ្លួនឯង ព្រោះ​គេ​មានរឿង​និទាន​ប្រាប់​យើង​»​។ លោកគ្រូ បាន​បន្ត​ថា អ្វី​ដែល​យើង​មិនដឹង អ្វី​ដែល​យើង​គិត​ថា​មិន​អាច តែ​មិនមែន​មាន​ន័យ​ថា អ្នក​ដ​ដៃ​មិន​អាច​ធ្វើ​បាន​ដូច​យើង​ទេ​។ ដូចនេះ​កុំ​យក​ស្តង់ដា​របស់​យើង​ទៅ​វាស់​អ្នក​ដទៃ កុំ​យក​ស្តង់ដា​របស់​យើង​ទៅ​បំបាក់ទឹកចិត្ត​អ្នក​ដទៃ​។

លោកគ្រូ បាន​បន្ថែម «​ពោល​ឱ្យ​ខ្លី កុំ​យក​ភាព​ល្ងង់ខ្លៅ​របស់​យើង ទៅ​វិ​និ​ឆ័​យ​សក្តានុពល​របស់​អ្នក​ដទៃ វា​ជា​ភាព​គ្រោះថ្នាក់​បំផុត​»​។ លោកគ្រូ បញ្ជាក់​ថា ដូចនេះ​មនុស្ស​ដែល​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួនឯង​ហើយ បើ​ទោះបីជា​ជុំវិញ​ខ្លួន ហ៊ុ​ព័ទ្ធ​ដោយ​ឱកាសល្អ​ៗ យ៉ាងណា​ក៏​ដោយ ក៏​បុគ្គល​នឹង មិន​អាច​ទៅ​ចាប់​យក​ឱកាស​នឹង មក​ចំរាញ់​ជា​លិ​ទ្ធិ​ផល​បាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ