ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មហាសេដ្ឋី​ប៉ុន្មាន​នាក់​ដែល​បរិច្ចាគ​សប្បុរសធម៌​បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ?

3 ឆ្នាំ មុន

យោង​ទៅ​តាម​របាយការណ៍​របស់ Wealth-X ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គា​រ៍​បាន​ឲ្យ​ដឹង​មក​ថា តាំងពី​ខែមករា​ដល់​ខែឧសភា​នៅ​ឆ្នាំ​នេះ ប្រមាណ ១០.៩% នៃ​មហាសេដ្ឋី​ចំនួន ២,៨២៥​នាក់​ទូ​ទាំង​ពិភពលោក​បាន​បរិច្ចាគ​ទៅ​សប្បុរសធម៌​ដែល​ឆ្លើយ​តប​នឹង​កូ​វី​ដ ១៩ ។…

យោង​ទៅ​តាម​របាយការណ៍​របស់ Wealth-X ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គា​រ៍​បាន​ឲ្យ​ដឹង​មក​ថា តាំងពី​ខែមករា​ដល់​ខែឧសភា​នៅ​ឆ្នាំ​នេះ ប្រមាណ ១០.៩% នៃ​មហាសេដ្ឋី​ចំនួន ២,៨២៥​នាក់​ទូ​ទាំង​ពិភពលោក​បាន​បរិច្ចាគ​ទៅ​សប្បុរសធម៌​ដែល​ឆ្លើយ​តប​នឹង​កូ​វី​ដ ១៩ ។

អ្នកនាំពាក្យ​ម្នាក់​របស់ Wealth-X បាន​ប្រាប់​ទៅ CNBC Make It ថា មហាសេដ្ឋី​ដទៃ​អាច​នឹង​បរិ​ច្គា​គ​ដែល​ប៉ុន្តែ​បរិច្ចាគ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ហើយ​មហាសេដ្ឋី​កាន់តែ​ច្រើន​អាច​នឹង​បរិច្ចាគ​នៅ​ឆមាស​ទី​ពីរ​នា​ឆ្នាំ​នេះ ។ មហាសេដ្ឋី​មួយ​ចំនួន​ក៏​បាន​បរិច្ចាគ​ជា​សម្ភារៈ​ដែរ​ដូច​ជា​ឧបករណ៍​ការពារ​ខ្លួន​ជាដើម ។ បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កន្លង​មកនេះ មហាសេដ្ឋី​ជុំវិញ​ពិភពលោក​ត្រូវ​បាន​រិះគន់​ថា​មិន​បាន​ចូលរួម​បរិច្ចាគ​គ្រប់គ្រាន់ ។

យោង​តាម​ការ​ស្ទង់​មតិ​របស់ Washington Post កាល​បី​ខែមិថុនា​បាន​ឲ្យ​ដឹង​ថា ថវិកា​ដែល​បាន​ពី​ការ​បរិច្ចាគ​របស់​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទាំង ៥០​នាក់​ក្នុង​សហរដ្ឋអាមេរិក​មាន​សរុប​ស្មើ​តិច​ជាង ០.១% នៃ​ទ្រព្យសម្បត្តិ​សរុប​របស់​ពួក​គេ​ទៅ​ទៀត ។

ប៉ុន្តែ​មហាសេដ្ឋី​មួយ​ចំនួន​បាន​បរិច្ចាគ​រាប់​លាន​ដុល្លារ​ទៅ​ហើយ​ដូច​ជា​លោក​មហាសេដ្ឋី ចាក ដរ​ស៊ី (Jack Dorsey) ដែល​ជា​សហ​ស្ថាបនិក​របស់ Twitter ជាដើម​បាន​បរិច្ចាគ ១​ប៊ី​លាន​ដុល្លារ​ក្នុង​ទម្រង់​ជា​ភាគហ៊ុន​របស់ Square ទៅ​សប្បុរសធម៌ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់ Microsoft បាន​បរិច្ចាគ​យ៉ាងតិច​ណាស់​ក៏ ៣៥០​លាន​ដុល្លារ​ដែរ​តាម​រយៈ​មូលនិធិ Bill and Melinda Gates Foundation ។

យោង​ទៅ​តាម​របាយការណ៍​របស់ Wealth-X បាន​ឲ្យ​ដឹង​ទៀត​ថា មហាសេដ្ឋី​ដែល​បាន​ប្រកាស​ជា​សាធារណៈ​ថា​បាន​បរិច្ចាគ​ជា​ថវិកា​ទៅ​សប្បុរសធម៌​ជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ និង​មាន​អាយុ​ក្មេង​ៗ​ជាង​អ្នក​ដែល​មិន​បាន​បរិច្ចាគ ។ លើស​ពី​នេះ​ទៅ​ទៀត ៧១% នៃ​មហាសេដ្ឋី​ដែល​បាន​បរិច្ចាគ​លុយ គឺជា​អ្នក​ដែល​មាន​កសាង​ទ្រព្យសម្បត្តិ​ពី​បាតដៃ​ទទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ