ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អនុម័ត​គម្រោង​វិនិយោគ ៣​ទីតាំង ជាង​១៤​លាន​ដុល្លារ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ ២០២០​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យ​ដឹង​ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណ​:​ក​ម្មា​ធិ​ការ​តំបន់…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ ២០២០​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យ​ដឹង​ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណ​:​ក​ម្មា​ធិ​ការ​តំបន់ សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ “​វិញ្ញាបនបត្រ ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​រួម​មាន ៖

ទី​១– ក្រុមហ៊ុន​Smart Silver Star Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំ​ពូ​ល​លម្អរ ខ្សែចំណង​គ្រប់​ប្រភេទ ទំ​ពក់​សម្រាប់​តុបតែង និង​គ្រឿងបន្លាស់​អំ​ពូ​ល​គ្រប់​ប្រភេទ​, មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ខេត្តស្វាយរៀង​, មាន​ទុន​វិនិយោគ​ចំនួន ៥,១​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៨០​កន្លែង​។

ទី​២– ក្រុមហ៊ុន Chang Zhou Hua Mei Da Textiles (Cambodia) Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​វាយ​ន​ភណ្ឌ ជ្រលក់​ពណ៌ ផលិត​ម៉ាស់ និង​ក្រដាស់ខាត់​, មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​, មាន​ទុន​វិនិយោគ​ចំនួន ២​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២១៥​កន្លែង​។

និង​ទី​៣– ក្រុមហ៊ុន Phoenix Artist Materials (Cambodia) Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ុម​គំនូរ ស៊ុម​រូបថត និង​ថ្នាំ​ព័​ណ​គំនូរ​, មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ខេត្តស្វាយរៀង​, មាន​ទុន​វិនិយោគ​ចំនួន ៧,៣​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៣០​កន្លែង ។

ការ​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់ ក្រុមហ៊ុន និង​រោងចក្រ​ឯកជន​ចំនួន​បី​ទីតាំង​បន្ថែម​ខាងលើ​នេះ ក្នុង​ទំហំ​ទុន​វិនិយោគ​ជាង​១៤​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ