ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី ៣​រូប​នេះ​ប្រកួតប្រជែង​គ្នា​យកឈ្នះ​ចាញ់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ

3 ឆ្នាំ មុន

មហាសេដ្ឋី​វិស័យ​បច្ចេកវិទ្យា​ប្រចាំ Sillicon Valley ជៀស​មិន​ផុត​ពី​ការ​ប្រកួតប្រជែង និង​ខ្វែងគំនិត​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​ក្នុង​នាម​ជា​អ្នក​ឈានមុខ​ក្នុង​វិស័យ​ដូច​គ្នា ។ ក្នុង​ករណី​ខ្លះ ការ​ប្រកួតប្រជែង​ភាព​លក្ខណៈ​ជា​មិត្តភាព ខណៈ​ដែល​ករណី​ខ្លះ​ទៀត​ឈាន​ចូល​ទៅ​ជា​ជម្លោះ​មើល​មុខ​គ្នា​មិន​ចំ​រហូត​ដល់​សព្វថ្ងៃ ។ខាងក្រោម​នេះ…

មហាសេដ្ឋី​វិស័យ​បច្ចេកវិទ្យា​ប្រចាំ Sillicon Valley ជៀស​មិន​ផុត​ពី​ការ​ប្រកួតប្រជែង និង​ខ្វែងគំនិត​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​ក្នុង​នាម​ជា​អ្នក​ឈានមុខ​ក្នុង​វិស័យ​ដូច​គ្នា ។ ក្នុង​ករណី​ខ្លះ ការ​ប្រកួតប្រជែង​ភាព​លក្ខណៈ​ជា​មិត្តភាព ខណៈ​ដែល​ករណី​ខ្លះ​ទៀត​ឈាន​ចូល​ទៅ​ជា​ជម្លោះ​មើល​មុខ​គ្នា​មិន​ចំ​រហូត​ដល់​សព្វថ្ងៃ ។ខាងក្រោម​នេះ គឺជា​ការ​ប្រកួតប្រជែង​រវាង​មហាសេដ្ឋី​ធំ​ៗ​ក្នុង​វិស័យ​បច្ចេកវិទ្យា ៖

១. លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) និង​លោក ចាក ដរ​ស៊ី (Jack Dorsey)
លោកនាយក​ប្រតិបត្តិ ដរ​ស៊ី របស់ Twitter និង​លោក ហ្សា​ក់​កា​បឺ​ក ប្រចាំ Facebook មិន​ដែល​បង្ហាញ​ថា​អ្នក​ទាំង​ពីរ​ជា​មិត្ត​នឹង​គ្នា​ឡើយ ប៉ុន្តែ​ការ​ប្រកួតប្រជែង​រវាង​អ្នក​ទាំង​ពីរ​បាន​កើនឡើង​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ ។

បន្ទាប់​ពី Facebook ទទួល​រង​ការ​រិះគន់​ទាន់​ទិន​នឹង​ការ​មិន​ពិនិត្យ​ការ​ផ្សាយពាណិជ្ជកម្ម​នយោបាយ​ឲ្យ​បាន​ច្បាស់លាស់​មក លោក​ដរ​ស៊ី​បាន​ប្រកាស​ថា Twitter នឹង​ផ្អាក​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​ទាក់ទិន​នឹង​នយោបាយ​ទាំងស្រុង ។ លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​ប្រាប់​ថាស​ម្តី​ការពារ​ចេញពី​លោក​ហ្សា​ក់​កា​បឺ​ក​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន ខណៈ​ដែល​លោក​ហ្សា​ក់​កា​បឺ​ក​ធ្លាប់​បាន​រិះគន់ Twitter ថា​ពួក​គេ​មិន​អាច​ធ្វើ​បាន​ល្អ​ដូច Facebook​ទេ ។

២. លោក ឡា​រី អេ​លី​សាន់ (Larry Ellison) និង​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates)
បច្ចុប្បន្ន​នេះ​អ្នក​ទាំង​ពីរ​ប្រៀប​ដូច​ជា​បាន​ផ្សារ​ទំនាក់ទំនង​នឹង​គ្នា​វិញ​ហើយ ប៉ុន្តែ​ពួក​គេ​ជាស​ត្រូវ​កាលពី​ចុង​ទស​វត្ស​ឆ្នាំ ៩០ និង​ដើមឆ្នាំ ២០០០ ។ អតីត​នាយក​គ្រប់គ្រង​ម្នាក់​របស់ Microsoft ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Vanity Fair ថា លោក អេ​លី​សាន់ ដូច​ជា​វក់វី​នឹង​ការ​យកឈ្នះ​លោក ហ្គេ​ត​ស៍ ។

ទំនាក់ទំនង​នេះ​កើត​ចេញ​មក​ពី​ភាព​ជិត​ស្និ​ទ្ធិ​រវាង​លោក អេ​លី​សាន់ និង​លោក ស្ទី​វ ចបស៍ (Steve Jobs) របស់ Apple ដែល​ជា​ដៃគូ​ប្រកួតប្រជែង​របស់​លោក ហ្គេ​ត​ស៍ ដែរ ។

៣. លោក ស្ទី​វ ចបស៍ និង​លោក ម៉ៃ​ខ​ល ដេ​ល (Michael Dell)
កាលពី​ឆ្នាំ ១៩៩៧ លោក ដេ​ល ដែល​ជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Dell ត្រូវ​បាន​សួរ​ពី​គំនិត​របស់​លោក​លើ Apple ហើយ​ពេល​នោះ​លោក​បាន​ឆ្លើយ​តប​ថា «​ខ្ញុំ​នឹង​បិទ​វា​ចោល និង​យក​លុយ​ឲ្យ​ទៅ​ម្ចាស់​ភាគហ៊ុន​វិញ​» ។

ពាក្យពេចន៍​នេះ​បាន​ធ្វើ​ឲ្យ​លោក ចបស៍ ខឹង​យ៉ាង​ខ្លាំង និង​បាន​ឆ្លើយ​តប​មក​វិញ​ថា «​ពិភពលោក​មិន​ត្រូវការ Dell ឬ HP មួយទៀត​ទេ ។ ពិភពលោក​មិន​ត្រូវការ​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​សាមញ្ញ ពណ៌​ស និង​គួរ​ឲ្យ​ធុញ​មួយទៀត​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ