ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​បារាំង​សុំ​លាលែង ​នាយក​រដ្ឋមន្ត្រី​ថ្មី​នឹង​ត្រូវ​តែងតាំង

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ នាយក​រដ្ឋមន្ត្រី​បារាំង​លោក​EDOUARD PHILIPPE​កាលពី​ព្រឹក​ថ្ងៃ​ទី​៣​កក្កដា បាន​ដាក់​ពាក្យ​សំ​លាលែង​របស់​រដ្ឋាភិបាល​លោក ជូន​ចំពោះ​ប្រធានាធិបតី​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​។ វិមាន​ប្រធានាធិបតី​អេ​លី​ហ្សេ​បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​ថ្មី​១​រូប​នឹង​ត្រូវ​តែងតាំង​ក្នុង​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​។ វិមាន​ប្រធានាធិបតី​បារាំង​អេ​លី​ហ្សេ ប្រកាស​នា​ថ្ងៃ​ទី​៣​កក្កដា…

ប្រទេស​បារាំង ៖ នាយក​រដ្ឋមន្ត្រី​បារាំង​លោក​EDOUARD PHILIPPE​កាលពី​ព្រឹក​ថ្ងៃ​ទី​៣​កក្កដា បាន​ដាក់​ពាក្យ​សំ​លាលែង​របស់​រដ្ឋាភិបាល​លោក ជូន​ចំពោះ​ប្រធានាធិបតី​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​។ វិមាន​ប្រធានាធិបតី​អេ​លី​ហ្សេ​បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​ថ្មី​១​រូប​នឹង​ត្រូវ​តែងតាំង​ក្នុង​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​។

វិមាន​ប្រធានាធិបតី​បារាំង​អេ​លី​ហ្សេ ប្រកាស​នា​ថ្ងៃ​ទី​៣​កក្កដា ពី​ការ​ចាកចេញ​របស់​រដ្ឋាភិបាល​លោក​EDOUARD PHILIPPE​។ នាយក​រដ្ឋមន្ត្រី​រូប​នោះ នា​ថ្ងៃ​ដដែល​បាន​ប្រគល់​ពាក្យសុំ​លាលែង​នៃ​រដ្ឋាភិបាល​លោក ជូន​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ ដែល​ព្រម​ទទួលយក​ការ​សុំ​លាលែង​នោះ​។ លោក​អះអាង​ជាមួយ​បណ្ដា​សមាជិក​រដ្ឋាភិបាល​លោក បន្តការងារ​ប្រចាំ​ថ្ងៃ រហូត​ដល់​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី​បាន​។ នាយក​រដ្ឋមន្ត្រី​ថ្មី​នឹង​ត្រូវ​ជ្រើសតាំង នា​បណ្ដា​ម៉ោង​ខាង​មុខ ។

ក្នុង​ឱកាស​នៃ​ការ​ពិភាក្សា​គ្នា​មួយ​កាលពី​ថ្ងៃ​ទី​២​កក្កដា ប្រធានាធិបតី​និង​នាយក​រដ្ឋមន្ត្រី បាន​យល់​ស្របគ្នា​លើ​ភាព​ចាំបាច់​នៃ​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី​មួយ ដើម្បី​បំពេញភារកិច្ច​សម្រាប់​ដំណាក់កាល​ថ្មី នៃ​ផែនការ​៥​ឆ្នាំ​ដែល​ជា​ផ្លូវ​ថ្មី​មួយ​។

ការ​រុះរើ​រដ្ឋាភិបាល​នោះ ជា​ការ​ចង់បាន​របស់​ប្រធានាធិបតី ដែល​ធ្លាប់​ប្រកាស​ពី​ក្រុម​ថ្មី​មួយ​សម្រាប់​​ដើរ​លើ​ផ្លូវ​នយោបាយ​ថ្មី សម្រាប់​ផ្នែក​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​លោក រហូត​ដេ​ល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្មី​ក្នុង​ឆ្នាំ​២០២២ ជាមួយ​ការ​ផ្ដល់​អាទិភាព​លើ​នយោបាយ​សុខាភិបាល លើ​ចាស់ជរា​និង​ផែនការ​សម្រាប់​យុវវ័យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ letemps (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ