ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វឌ្ឍនៈ វីល គម្រោងអភិវឌ្ឍន៍ទីក្រុងរណបឆ្លាតវៃ និងមេត្រីភាពបរិស្ថានប្រចាំអាស៊ីអាគ្នេយ៍ នឹងលេចរូបរាងឡើងនៅទីក្រុងភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២០ ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២០ ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី បានប្រកាស និងបង្ហាញអំពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបឆ្លាតវៃ និងមេត្រីភាពបរិស្ថាន (smart eco-satellite city) នៅទីក្រុងភ្នំពេញដែលមានឈ្មោះថា វឌ្ឍនៈ វីល លាតសន្ធឹង លើផ្ទៃដីជាង ១០០០ ហិកតា ។ វឌ្ឍនៈ វីល នឹងប្រមូលផ្តុំទៅដោយសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តយ៉ាងប្រណីត និងសម្បូរបែបពុំធ្លាប់មានពីមុនមក អមជាមួយនឹងការនាំយកមកនូវបទពិសោធន៍ថ្មីៗនៃសេវាសាធារណៈសំខាន់ៗជាច្រើន សម្រាប់ឆ្លើយតបនឹងតម្រូវការគ្រប់បែបយ៉ាងទាំងអស់ក្នុងការរស់នៅតាមបែបសហគមន៍ដ៏ស៊ីវិល័យ និងជឿនលឿន ។

This image has an empty alt attribute; its file name is 01.jpg

ក្នុងនោះគម្រោងលំនៅឋានដ៏ស្អាតប្រណីតជាច្រើនប្រភេទអមទៅដោយរុក្ខវិថី មន្ទីរពេទ្យអន្តរជាតិដ៏ជំនាញ អគារពាណិជ្ជកម្មទំនើបធំៗ ការិយាល័យដ៏មានផាសុកភាព មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ដ៏សម្បូរបែប ឧទ្យានសួគ៌ាដ៏ស្រស់បំព្រង ស្រះទឹកថ្លាត្រជាក់ចិត្ត មើលឃើញទីលានវាយកូនហ្គោលកម្រិតស្តង់ដារ អន្តរជាតិ ៣៦ រន្ធដំបូងគេបង្អស់នៅកម្ពុជា ប៉ុស្តិ៍ប៉ូលីស ស្ថានីយពន្លត់អគ្គិភ័យ និងគម្រោងជាច្រើនទៀត ដែលសុទ្ធសឹងមាន នៅក្នុង វឌ្ឍនៈ វីល និងត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុត ដោយមានការគិតគូរយ៉ាងច្បាស់លាស់លើគ្រប់ទិដ្ឋភាពដែលរួមមាន សុវត្ថិភាព ផាសុកភាព មេត្រីភាពបរិស្ថាន និងតម្រូវការចាំបាច់គ្រប់បែបយ៉ាងសម្រាប់ការរស់នៅ ។ ជាពិសេស សាលារៀនអន្តរជាតិដ៏ល្បី និងចំណាស់មួយក្នុងចំណោមសាលារៀនដ៏ចំណាស់ជាងគេមួយក្នុងពិភពលោក The King’s School របស់ចក្រភពអង់គ្លេសដែលមានប្រវត្តិជាង ១៥០០ ឆ្នាំមកហើយ នឹងបង្ហាញវត្តមាននៅក្នុង វឌ្ឍនៈ វីល ហើយផ្តល់ឱកាសដល់កូនចៅកម្ពុជាគ្រប់ជំនាន់ទាំងអស់ក្នុងការទទួលបានបទពិសោធន៍ថ្មីដ៏ល្អនៃប្រព័ន្ធសិក្សាអប់រំមួយដែលមានស្តង់ដារនិងគុណភាពខ្ពស់ ចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់វិទ្យាល័យ ។

This image has an empty alt attribute; its file name is 02.jpg

លោកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី បានឱ្យដឹងថា «ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី គឺជាក្រុមហ៊ុនដែលប្រកាន់ខ្ជាប់នូវគុណភាព គុណធម៌ និងភាពស្មោះត្រង់ ជាគុណតម្លៃស្នូល ។ ដូចនេះ គម្រោង វឌ្ឍនៈ វីល របស់ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងគុណតម្លៃស្នូលទាំង ៣ ខាងលើនេះផងដែរ ដើម្បីប្រែក្លាយ វឌ្ឍនៈ វីល ទៅជាសូចនាករថ្មីក្នុងការវាស់វែងគុណភាព និង សក្តានុពលនៃការអភិវឌ្ឍនៅប្រទេសកម្ពុជា និងប្រែក្លាយជាទីក្រុងដ៏សែនមនោរម្យនិងគួរឱ្យចង់រស់ នៅបំផុតក្នុងពិភពធម្មជាតិដ៏ស្រស់ត្រកាលសម្រាប់ជាកេរដំណែលមនុស្សគ្រប់ជំនាន់» ។

This image has an empty alt attribute; its file name is 03.jpg

«ជម្រើសនៃការរស់នៅប្រកបដោយ សុខៈ វឌ្ឍនៈ» គឺជាគុណតម្លៃនិងជាចក្ខុវិស័យថ្មីនៅកម្ពុជារបស់ វឌ្ឍនៈ វីល ។ ឈរលើមូលដ្ឋាននេះ ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី បានធ្វើការ ប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការកសាងសហគមន៍សុខដុមរមនាដែលល្អទាំងសោភ័ណភាព និងគុណភាពបានយូរអង្វែងសម្រាប់ការរស់នៅរបស់អតិថិជនគ្រប់សណ្ឋាននិងគ្រប់ជំនាន់ ដោយបានសហការជាមួយក្រុមហ៊ុនស្ថាបត្យកម្ម វិស្វកម្ម រចនា ក្រុមហ៊ុនទីប្រឹក្សា និងអ្នកជំនាញលំដាប់ពិភពលោកឆ្នើមៗដែលធ្លាប់ឈ្នះពានរង្វាន់ជាច្រើនដែលរួមមាន ៖

-ក្រុមហ៊ុនស្ថាបត្យកម្ម Kohn Pedersen Fox Associates -ក្រុមហ៊ុន PLandscape អ្នកជំនាញស្ថាបត្យកម្មផ្នែកទេសភាពសម្រាប់គម្រោង រមណីយដ្ឋាន សណ្ឋាគារ និងលំនៅឋានបែបប្រណីត -ក្រុមហ៊ុនស្ថាបត្យកម្ម Ronald Lu & Partners -ក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិផ្នែកវិស្វកម្មនិងការអភិវឌ្ឍន៍ Mott Macdonald -ក្រុមហ៊ុនរចនាតុបតែងផ្នែកខាងក្នុងអគារ Steven Leung Design -ក្រុមហ៊ុន Eight Partnership អ្នកជំនាញរចនានិងប្រឹក្សាយោបល់លើម៉ាក ។

This image has an empty alt attribute; its file name is 04.jpg

ក្រុមហ៊ុន វឌ្ឍនៈប្របភើធី គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាពោរពេញដោយសមត្ថភាព ចំណេះដឹង ធនធានហិរញ្ញវត្ថុដ៏រឹងមាំ ។ វឌ្ឍនៈប្របភើធី គឺជាបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយនៅប្រទេស កម្ពុជា ។ វឌ្ឍនៈ គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដែលសុទ្ធសឹងជាការវិនិយោគដោយធនធានផ្ទាល់ខ្លួនសុទ្ធសាធលើវិស័យសំខាន់ៗដូចជា ៖

-វិស័យធនាគារ មានធនាគារ វឌ្ឍនៈ -វិស័យអចលនទ្រព្យ មានវឌ្ឍនៈ ប្របភើធី និង វឌ្ឍនៈ កាពីតាល -វិស័យបដិសណ្ឋារកិច្ច មានសណ្ឋាគារលំដាប់ផ្កាយ៥ រ៉ូសវូដ ភ្នំពេញ (Rosewood Phnom Penh) និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត (Vattanac Golf Resort) -វិស័យម្ហូបអាហារ មានក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី (Vattanac F&B ) -វិស័យទំនិញនិងសេវាកម្ម មានក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន (Vattanac Investment )

និងគម្រោងវិនិយោគធំៗចំនួន ២ គឺគម្រោងរោងចក្រស្រាបៀរ វឌ្ឍនៈ ប្រូវើរី (Vattanac Brewery) ដែលជារោងចក្រផលិតស្រាបៀរលំដាប់ស្តង់ដារអន្តរជាតិ បំពាក់ដោយបច្ចេក វិទ្យាទំនើបចុងក្រោយ ដែលបាននិងកំពុងសាងសង់មានតម្លៃរហូតដល់ ១៣៩.៥ លានដុល្លារអាមេរិក និងគម្រោងទីក្រុងរណបថ្មី វឌ្ឍនៈវីល ដែលមានសក្តានុពល និងវិសាលភាពដ៏អស្ចារ្យមួយនេះ ។

«វឌ្ឍនៈ វីល ជម្រើសនៃការរស់នៅប្រកបដោយ សុខៈ វឌ្ឍនៈ»

សម្រាប់ព័ត៌មានលម្អិតអំពីវឌ្ឍនៈ វីល លោកអ្នកអាចទាក់ទងទៅលេខទូរសព្ទ ០៦១ ៨២៨ ១៦៨, ០១៨ ៨២៨៨ ១៦៨ អ៊ីម៉ែល sales@vattanacville.com, marketing@vattanacville.com ឬចូលទៅកាន់គេហទំព័រ www.vattanacville.com និងបណ្ដាញសង្គម Instagram និង Facebook របស់យើង ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ