កីឡាករ Sané ប្រាប់មូលហេតុដែលសម្រេចជ្រើសយក Bayern Munich
ប្រទេសអាល្លឺម៉ង់ ៖ កីឡាករ Leroy Sané បានបង្ហាញខ្លួនជាផ្លូវការជាមួយក្លិបថ្មី FC Bayern Munich បន្ទាប់ពីបំពេញចប់សព្វគ្រប់លើដំណើរការផ្ទេរពីក្លិប…
ប្រទេសអាល្លឺម៉ង់ ៖ កីឡាករ Leroy Sané បានបង្ហាញខ្លួនជាផ្លូវការជាមួយក្លិបថ្មី FC Bayern Munich បន្ទាប់ពីបំពេញចប់សព្វគ្រប់លើដំណើរការផ្ទេរពីក្លិប…
ប្រទេសអាល្លឺម៉ង់ ៖ កីឡាករ Leroy Sané បានបង្ហាញខ្លួនជាផ្លូវការជាមួយក្លិបថ្មី FC Bayern Munich បន្ទាប់ពីបំពេញចប់សព្វគ្រប់លើដំណើរការផ្ទេរពីក្លិប Manchester City ដើម្បីមកចូលរួមជាមួយម្ចាស់ជើងឯកក្របខណ្ឌ Bundesliga ២៩សម័យកាល។
តាមរបាយការណ៍ពី theguardian បានឱ្យដឹងថា Leroy Sané បានសម្រេចចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយក្លិបថ្មី ហើយ Bayern Munich ត្រូវបង់ប្រាក់ចំនួន ៤៥លានអឺរ៉ូ និងបន្ថែមចំនួន ១៥លានអឺរ៉ូទៀតនៅពេលក្រោយឱ្យទៅកាន់ក្លិប Manchester City ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់រូបនេះ មកកាន់ទឹកដី Allianz Arena ។
Sané បានថ្លែងប្រាប់គេហទំព័រផ្លូវការបស់ Bayern Munich ពីការសម្រេចចិត្តមកកាន់ទីនេះថា«កិច្ចពិភាក្សាដែលយើងមានតាំងពីដំបូងគឺដំណើរការល្អណាស់ លើផែនការទាំងមូលដែលពួកគេបានស្នើឱ្យខ្ញុំចុះហត្ថលេខា។ Bayern ជាក្លិបដ៏ធំមួយលើពិភពលោក ហើយពួកគេមានគោលដៅយ៉ាងធំធេង ដែលសាកសមនឹងអ្វីដែលខ្ញុំចង់បាន។ ហើយនេះជាមូលហេតុ និងជាជម្រើសតែមួយគត់សម្រាប់ខ្ញុំ»។
ខ្សែបម្រើប្រយុទ្ធវ័យ ២៤ឆ្នាំដដែលបានបន្ថែមថា «គោលដៅសម្រាប់ខ្ញុំគឺឈ្នះពានរង្វាន់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ Champions League គឺស្ថិតនៅចំណុចកំពូល។ ខ្ញុំមិនទាន់បានឈ្នះវានៅឡើយទេ។ ខ្ញុំគិតថាអ្នករាល់គ្នាក៏សុបិន្តចង់ឈ្នះវាដូចគ្នា ។ នោះហើយដែលគោលដៅដ៏ធំបំផុតសម្រាប់ខ្ញុំ»៕ (ដកស្រង់ចេញពី fcbayern)
ចែករំលែកព័តមាននេះ