ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ល្អជា​កូន​ប្រក​ដ​ដោយ​លក្ខណៈ​៥​យ៉ាង

3 ឆ្នាំ មុន

នៅ​ក្នុង​សង្គហធម៌ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា កូន​ល្អជា​កូន​ដែល​បាន​បំពេញ​នូវ​តួនាទី​របស់​ខ្លួន​ទាំង​៥​ប្រការ​ចំពោះ​មាតាបិតា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​គឺៈ ១-​កូន​ល្អ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​មាតាបិតា​ឱ្យ​បាន​ម៉ត់ចត់ ២-​កូន​ល្អ​ត្រូវ​ជួយ​ធ្វើ​ការងារ​របស់​មាតាបិតា កុំ​គេចវេះ ឬ​ខ្ជិលច្រអូស ៣-​កូន​ល្អ​ត្រូវ​ចេះ​ថែរក្សា​ពូជពង្ស វង្ស​ត្រកូល​ឱ្យ​បាន​ខ្ពស់​ឡើង ៤-​កូន​ល្អ​ត្រូវ​ចេះ​ប្រតិបត្តិ​ខ្លួន​ឲ្យ​បាន​ល្អ…

នៅ​ក្នុង​សង្គហធម៌ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា កូន​ល្អជា​កូន​ដែល​បាន​បំពេញ​នូវ​តួនាទី​របស់​ខ្លួន​ទាំង​៥​ប្រការ​ចំពោះ​មាតាបិតា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​គឺៈ

១-​កូន​ល្អ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​មាតាបិតា​ឱ្យ​បាន​ម៉ត់ចត់

២-​កូន​ល្អ​ត្រូវ​ជួយ​ធ្វើ​ការងារ​របស់​មាតាបិតា កុំ​គេចវេះ ឬ​ខ្ជិលច្រអូស

៣-​កូន​ល្អ​ត្រូវ​ចេះ​ថែរក្សា​ពូជពង្ស វង្ស​ត្រកូល​ឱ្យ​បាន​ខ្ពស់​ឡើង

៤-​កូន​ល្អ​ត្រូវ​ចេះ​ប្រតិបត្តិ​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​ទទួល​កេរ​មរតក​របស់​ឪពុក​ម្តាយ

៥-​នៅ​ពេល​ឪពុក​ម្តាយ​ស្លាប់​ទៅ ត្រូវធ្វើ​បុណ្យ​ឧ​ទិ្ទ​សមគ្គ​ផល​ជូន​គាត់ ។

កូនប្រុស​ស្រី​ទាំងឡាយ​ណា​បាន​បំពេញ​តួនាទី​ទាំង​៥​ប្រការ​នេះ​ដោយ​បរិបូណ៌​ហើយ នឹង​បា​ន​​នាម​ថា​ជា​មនុស្ស​ល្អ មាន​គេ​ស្រឡាញ់​ចូល​ចិត្តច្រើន មាន​កិត្តិយស​កេរ្តិ៍ឈ្មោះ​ល្អ មាន​សេ​ច​ក្តី​រុងរឿង​រីក​ចម្រើន​ក្នុង​សង្គម​គ្រួសារ ជា​គំរូ​ល្អ​ដល់​ជន​ទូទៅ និង​បាន​ជាទី​បីបាច់​ថែរ​ក្សា​​ពី​ទេវតា លុះ​ធ្វើ​កាលកិរិយា​ទៅ​នឹង​បាន​ទៅ​កើត​ក្នុង​ឋាន​ទេវតា​ជាក់​ជា​មិន​ខាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ