ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​៥ ប្រជែង​ដេញថ្លៃ​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ AFC Asian Cup 2027

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បាន​បញ្ជាក់​ថា ខ្លួន​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​សមាគម​ដែល​ជា​សមាជិក​ចំនួន​៥​ប្រទេស​ចុង​ក្រោយ ក្នុង​នោះ​រួម​ទាំង​ប្រទេស​ឥណ្ឌា​ផង​ដែរ ដើម្បី​ប្រជែង​ដណ្តើម​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍ AFC Asian…

ប្រទេស​ឥណ្ឌា ៖ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បាន​បញ្ជាក់​ថា ខ្លួន​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​សមាគម​ដែល​ជា​សមាជិក​ចំនួន​៥​ប្រទេស​ចុង​ក្រោយ ក្នុង​នោះ​រួម​ទាំង​ប្រទេស​ឥណ្ឌា​ផង​ដែរ ដើម្បី​ប្រជែង​ដណ្តើម​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍ AFC Asian Cup 2027 ។

ចំណែកឯ​ប្រទេស ៤ ផ្សេង​ទៀត ដែល​បាន​ដាក់​ឯកសារ​ដេញថ្លៃ​រួម​មាន​៖ ប្រទេស​អ៊ី​រ៉​ង់​, អា​រ៉ា​ប៊ី​សា​អូឌីត​, កា​តា និង​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​។

ប្រសិនបើ​ការ​ដេញថ្លៃ​ទទួល​ជោគជ័យ នោះ​វា​នឹង​ក្លាយ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ធំ​ទី​៤ ដែល​ឥណ្ឌា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​រយៈពេល ១០​ឆ្នាំ​។ ដោយ​ក្នុង​នោះ​ព្រឹត្តិការណ៍​ផ្សេង​ទៀត​រួម​មាន FIFA U-17 World Cup 2017, FIFA U-17 Women’s World Cup 2020 (​ពន្យា​ពេល​ដល់​ឆ្នាំ ២០២១) និង​ព្រឹត្តិការណ៍ AFC Women’s Asian Cup 2022 ។

រំលឹក​ថា ប្រទេស​ឥណ្ឌា​ទទួល​បាន​លទ្ធផល​មិនល្អ​កាលពី​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ ដែល​ធ្វើ​នៅ​អា​រ៉ាប់​រួម (United Arab Emirates) ដោយ​ពួក​គេ​បាន​បញ្ចប់​ទៅ​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​តែ​ប៉ុណ្ណោះ ។

លោក Praful Patel

ជាមួយនឹង​វត្តមាន​កាន់តែ​ច្រើន​សម្រាប់​ការ​ប្រកួតប្រជែង​របស់ AFC ប្រធាន​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា (AIFF) លោក Praful Patel បាន​លើក​ឡើង​ថា ជោគជ័យ​នៃ​ការ​ប្រកួត​អន្តរជាតិ​កន្លង​មក ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​វា​បាន​បង្ហាញ​ពី​សក្តានុពល និង​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ប្រជែង​ឈ្នះ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup 2027​។

សូម​បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍ AFC Asian Cup 2023 នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ដែល​ចាប់ផ្តើម​ពី​ចន្លោះ​ខែមិថុនា ដល់​ខែកក្កដា ដោយ​មាន ២៤​ក្រុម​ជម្រើសជាតិ​ធ្វើការ​ប្រកួតប្រជែង​៕ (ដកស្រង់់​ចេញពី thefangarage)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ