ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​ប្រេង ​និង​ឧស្ម័ន​10​កន្លែង​ត្រូវ​​បិទ​ទីតាំង ​និង​ប​ញ្ឃ​ប់​​​សកម្មភាព​តែ​ម្តង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ចាប់ពី​វេលា​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​៤​រសៀល កម្លាំង​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិ​ភ័យ ​និង​សង្គ្រោះ និង​កម្លាំង​ការិយាល័យ​សេដ្ឋកិច្ច…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ចាប់ពី​វេលា​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​៤​រសៀល កម្លាំង​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិ​ភ័យ ​និង​សង្គ្រោះ និង​កម្លាំង​ការិយាល័យ​សេដ្ឋកិច្ច បាន​ចូលរួម​សហការ​ ចុះ​បិទទីតាំង ​និង​បញ្ឈប់​​សកម្មភាព​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ចំនួន​១០​ទីតាំង​ ក្នុង​ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីររ៉ែ និង​ថាមពល​ខេត្ត រដ្ឋបាល​ក្រុង​សៀមរាប ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត និង​កង​រាជអាវុធហត្ថ​ខេត្ត ដែល​ក្នុង​នោះ​ស្ថានីយ​ប្រេង​និង​ឧស្ម័ន​ឥន្ធនៈ ។

លោក​ឧត្តមសេនីយ៍ត្រី សំ សុ​ជាតិ ស្នងការ​រង​ទទួល​ផែនការ​ងារ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យ បាន​ប្រាប់​នៅ​វេលា​ម៉ោង​៩​និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ថា ដោយ​មានការ​ចង្អុល​បង្ហាញ និង​ឯកភាព​ពី​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឱ្យ​លោក​ដឹកនាំ​កម្លាំង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្ត​/​ក្រុង ព្រមទាំង​មន្ត្រី​​ជំនាញ ដោយ​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ផង​នោះ បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​បិទ​ទីតាំង ​និង​បញ្ឈប់​សកម្មភាព​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ចំនួន​១០​ទីតាំង​ក្នុង​ខេត្តសៀមរាប​រួម​មាន ៖

១-​ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ​របស់​លោក ឯ​ល អ៊ី​ស្មា​ឯ​ល មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ។

២-​ស្ថានីយប្រេងឥន្ធនៈ​របស់​លោកស្រី ហេង ធា​វី (​ស្លាក​យីហោ ហេង ណា​រី​) មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្ល​ក្រោម សង្កាត់​ស្ល​ក្រាម ។

៣-​ស្ថានីយប្រេងឥន្ធនៈ​របស់​លោក គឹ​ម គុណ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម។

៤-​ស្ថានីយប្រេងឥន្ធនៈ​របស់ លោក កៅ សំរស់ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គុំ ។

៥-​ស្ថានីយប្រេងឥន្ធនៈ L.H.R របស់​លោកស្រី ទី វណ្ឌ​ធឿ​ន មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ។

៦-​ស្ថានីយប្រេងឥន្ធនៈ​របស់​លោក បេង ចំរើន (​មាន​ស្លាក​យីហោ​ដេប៉ូ​តេ​លា សុខ ចំរើន )
មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ។

៧-​ស្ថានីយប្រេងឥន្ធនៈ​របស់​លោក ឈាន រ៉ា​វុ​ធ (​ដេប៉ូ​តេ​លា ច​ន្ទ័ ធាន​) មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ។

ចំណែក​ស្ថានីយ​ចំនួន​៣​ទីតាំង​ទៀត​បាន បញ្ឈប់​សកម្មភាព​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​អាជ្ញាធរ​ប្រាប់​​នោះ​ទេ ក្នុង​នោះ​ទេ​គឺ
១-​លោក ចាន់ កែវ
២- លោកស្រី លី​ន សូ​រិ​យា
៣- លោក លី មុ​យ

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រុមការងារ​ចម្រុះ​របស់​យើង​បាន​សម្រេច​បិទ​និង​បញ្ឈប់​សកម្មភាព ហើយ​ម្ចាស់​បាន​យល់ព្រម​រុះរើ​ផ្ទាំង​ប៉ាណូ​ផ្សេង​ៗ​ចេញពី​ទីតាំង​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥ​ន្ឋ​ន​: គិត​ចាប់ពី​ថ្ងៃ​ចុះ​អនុវត្តន៍​នេះ​តទៅ ។

ពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប​សង្ស័យ​ថា សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​និង​បញ្ឈប់​សកម្មភាព​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ចំនួន​១០​ទីតាំង​ក្នុង​ខេត្តសៀមរាប​នោះ ប្រហែលជា​មានការ​ឃុបឃិត​ដាក់​លុយ​ក្រោម​តុ​ជា​ប្រ​ព​ន្ធ័ ជាមួយ​មន្ត្រី​សុរិយោដី​និង​សំណង់​ខេត្ត​ហើយ ទើប ហាន​ធ្វើ​បាន​យ៉ាង​រលូន​ដូច្នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ