ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​ចឹ​ង​សោះ​! ​ទើប Inter ហ៊ាន​ចាយ​៤០​លាន​អឺ​រ៉ូ​យក Hakimi ពី Real Madrid (​វី​ដេ​អូ​)

3 ឆ្នាំ មុន

អន្តរជាតិ ៖ ក្លិប​បាល់ទាត់ Inter Milan បាន​សម្រេចការ​ចុះហត្ថលេខា​លើ​ខ្សែការពារ Achraf Hakimi ពី​ក្លិប Real…

អន្តរជាតិ ៖ ក្លិប​បាល់ទាត់ Inter Milan បាន​សម្រេចការ​ចុះហត្ថលេខា​លើ​ខ្សែការពារ Achraf Hakimi ពី​ក្លិប Real Madrid ជា​ផ្លូវការ ជាមួយ​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​។

ជម្រាប​ជូន​ថា កីឡាករ​អន្តរជាតិ​ម៉ា​រ៉ុ​ក​វ័យ ២១​ឆ្នាំ​រូប​នេះ បង្ហាញខ្លួន​បាន​តែ១៧​ប្រកួត​ប៉ុណ្ណោះ​សម្រាប់​ក្រុម Real Madrid ហើយ​រូបគេ​បាន​ចំណាយពេល​ចំនួន ២​រដូវ​កាល​ចុង​ក្រោយ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ​ក្លិប Borussia Dortmund នៅ​ក្រប​ខណ្ឌ Bundesliga ។

យោង​តាម​ប្រភព​ពី theguardian បានឱ្យ​ដឹង​ថា ក្លិប Inter Milan បាន​បង់ប្រាក់​ចំនួន ៤០​លាន​អឺ​រ៉ូ (​ជិត​៤៥​លាន​ដុល្លារ​អា​មេ​រិ​ក​) ជាមួយនឹង​ប្រាក់​បន្ថែមចំនួន ៥​លាន​អឺ​រ៉ូ​ទៀត ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ក្លិប Real Madrid ក៏​បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​កីឡាករ Achraf Hakimi ចំពោះ​ការ​ខិត​ប្រឹងប្រែង​របស់​គេ ហើយ​បាន​ជូនពរ​ឱ្យ​ខ្សែបម្រើ​រូប​នេះ ជោគជ័យ​សម្រាប់​ការ​ប្រកួតប្រជែង​ថ្មី​មួយទៀត​របស់​ខ្លួន​។

សូម​រំលឹក​ថា ចាប់តាំងពី​ចូលរួម​ជាមួយ​ក្លិប Dortmund ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាលពី​ខែកក្កដា ឆ្នាំ​២០១៨ Hakimi បង្ហាញខ្លួន​បាន​ជាង ៧៣​ប្រកួត​នៅ​គ្រប់​កម្ម​វី​ធី និង​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ១២ គ្រាប់ ដោយ​ជួយ Dortmund ឈ្នះ​ពានរង្វាន់ DFL-Supercup កាលពី​ឆ្នាំ​២០១៩​ផង​ដែរ​៕ (ប្រភព​ពី inter.it)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ