ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ប្រិច​ភ្នែក! ឆេះ​រោង​សិប្បកម្ម​កែ​ច្នៃ​ទ្វារ​បង្អួច​ អស់​ជាង​​2​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​រោង​សិប្បកម្ម​កែ​ច្នៃ​ទ្វារ​បង្ហួ​ច​ធ្វើ​ពី​ឈើ​សរុប​ទឹក​ប្រាក់​អស់​ជាង​២​ម៉ឺន​ដុល្លារ ។ គ្រោះ​អគ្គិភ័យ​ទាំងនេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​​ក្នុង​ភូមិ​ថ្មី ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី…

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​រោង​សិប្បកម្ម​កែ​ច្នៃ​ទ្វារ​បង្ហួ​ច​ធ្វើ​ពី​ឈើ​សរុប​ទឹក​ប្រាក់​អស់​ជាង​២​ម៉ឺន​ដុល្លារ ។ គ្រោះ​អគ្គិភ័យ​ទាំងនេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​​ក្នុង​ភូមិ​ថ្មី ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ។

បើតាម​លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គលបុរី​បាន​ប្រាប់​ថា ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​ឈើ​ដែល​ត្រូវ​ឆេះ​នេះ​​មាន​ឈ្មោះ លី​ម ប៊ុ​ន​លី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ធូ ឆាន់ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ ។

លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​​​មាន​អគ្គិភ័យ​ឆាប​​ឆេះ​នេះ​កើត​ឡើង គឺ​​ដោយ​សារ​​តែ​ដើម​ចេក​ដួល​រលំ​​សង្កត់​​ពី​លើ​ខ្សែភ្លើង បណ្តាល​​ឱ្យ​កកិត​ជា​មួយ​នឹង​​ស័ង្កសី​ទៀត ទើប​​ធ្វើ​​ឱ្យ​​ឆាប​​ឆេះ​តែ​ម្តង ។

លោក​បាន​បញ្ជាក់​បន្តថា ​អគ្គិភ័យ​នេះ​ត្រូវ​បាន​ធ្វើ​អន្តរាគមន៍​ដោយ​កម្លាំង​នគរបាល​ស្រុក ​និង​ប៉ុស្តិ៍​១៥​នាក់ ​រួម​ជាមួយ​ប្រជាពលរដ្ឋ​២០​នាក់ និង​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​របស់​អធិការដ្ឋាន​នគរ​បាល​ស្រុក​មង្គល​បូ​រី​ បាញ់​ទឹក​អស់​ចំនួន​២​រថយន្ត ​ទើប​រលត់​ដែល​មាន​វត្តមាន​លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គលបុរី​បាន​ចុះ មក​ពិនិត្យ​ដែរ ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ បាន​បញ្ជាក់​ថា សិប្បកម្ម​កែ​ច្នៃ​ទ្វារ​បង្អួច​នេះ​មាន​បណ្តោយ​៨​ម៉ែត្រ​ និង​ទទឹង​៦​ម៉ែត្រ​ គឺ​ឆេះ​អស់​ប្រមាណ​៥០% ដែល​ខូចខាត​មាន​ទ្វារ​ឈើ​ចំនួន​១០០​សន្លឹក បង្ហួ​ច​១០០​សន្លឹក និង​គ្រោង​ចូល​មួយ​ចំនួន សរុប​ការ​ខូចខាត​ជា​ទឹកប្រាក់​២១.៤០០​ដុល្លារ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ