ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​អា​មេ​រិ​ក​នៅ​រដ្ឋ​តិច​សាស់ ចេញ​ទៅ​ទី​សាធារណៈ មិន​ពាក់​ម៉ាស ពិន័យ​២៥០​ដុល្លារ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អភិបាល​រដ្ឋ​តិច​សាស់ តម្រូវ​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ក្នុង​រដ្ឋ​នេះ​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​តែ​មិន​ពាក់​ម៉ាស បទបញ្ជា​នេះ អនុវត្ត​គ្របដណ្តប់​លើ​ស្រុក ២៥៤ របស់​រដ្ឋ​តិច​សាស់ ដែល​មាន​ករណី Covid-19…

សហរដ្ឋអាមេរិក ៖ អភិបាល​រដ្ឋ​តិច​សាស់ តម្រូវ​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ក្នុង​រដ្ឋ​នេះ​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​តែ​មិន​ពាក់​ម៉ាស បទបញ្ជា​នេះ អនុវត្ត​គ្របដណ្តប់​លើ​ស្រុក ២៥៤ របស់​រដ្ឋ​តិច​សាស់ ដែល​មាន​ករណី Covid-19 ឆ្លង​រាតត្បាត នេះ​បើ​យោង​តាម BBC ។

រដ្ឋ​តិច​សាស់ ទទួល​បាន​កំណត់​ត្រា​ថ្មី មាន​ឆ្លង​វីរុស​ច្រើន​ជាង ៨.០០០​ករណី​ក្នុង​មួយ​ថ្ងៃ នៅ​ថ្ងៃ​ពុធ ដែល​កើនឡើង​លើស​ពី ២​ស​ប្តា​ហ៍​មុន ប្រហែល ២,៤០០​នាក់ ។

ឥឡូវនេះ នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន​ជាង ២,៧ លាន​នាក់ ហើយ​មាន​អ្នក​ស្លាប់​ជាង ១២៨.០០០ នាក់ ចាប់តាំងពី​ជំងឺ​នេះ​បាន​រាតត្បាត ។

អភិបាល​រដ្ឋ​តិច​សាស់​លោក Greg Abbott បាន​ប្រកាស​ពី​ការ​បញ្ជា​របស់​លោក​ថា “​ការ​ពាក់​របាំងមុខ​(​ម៉ាស​) នឹង​ជួយ​យើង​រក្សា​ក្នុង​ការ​បើកមុខ​ជំនួញ​ឡើង​វិញ នៅ​រដ្ឋ​តិច​សាស់​” ។ ហើយ​អ្នក​ដែល​បដិសេធ​មិន​ពាក់ នឹង​ប្រឈម​ការ​ពិន័យ​រហូត​ដល់ ២៥០​ដុល្លារ ។

លោក​អភិបាល មាន​ប្រសាសន៍​ថា “​ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​ច្បាស់​ថា គ្មាន​នរណា​ម្នាក់ ត្រូវ​ដាក់​ពន្ធនាគារ​ទេ ។ អ្នក​ដែល​រំលោភ​លើ​បទបញ្ជា​នេះ ត្រឹម​ពិន័យ​ជា​ប្រាក់​តែ​ប៉ុណ្ណោះ ។

លោក Abbott បន្ត​ថា “Covid-19 នឹង​មិន​ទៅ​ណា​ទេ ហើយ​វា​កាន់តែ​អាក្រក់​ទៅ​ៗ ។ បទបញ្ជា​នេះ ក៏​មានការ​លើកលែង​ដែរ ចំពោះ​កុមារ​ដែល​មាន​អាយុ​១០​ឆ្នាំ​ចុះ​ក្រោម ឬ​អ្នក​ដែល​មាន​ស្ថានភាព​សុខភាព មនុស្ស​កំពុង​ញ៉ាំ ឬ​ផឹក​និង​អ្នក​ដែល​កំពុង​ហាត់ប្រាណ ។

ឥឡូវនេះ​រដ្ឋ​តិច​សាស់ គឺជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ចំនួន​២១ ដែល​តម្រូវ​ឲ្យ​ពាក់​ម៉ាស​មុខ ជា​សាធារណៈ ។ ប៉ុន្តែ​បទបញ្ជា​របស់​លោក Abbott ត្រូវ​បាន​មន្ត្រី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋ​តិច​សាស់ ពណ៌នា​ថា​ជា “​យឺត​ពេក​ហើយ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ