ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អា​មេ​រិ​ក​អនុម័ត​ទណ្ឌកម្ម​ប្រឆាំង​ចិន ​រឿង​ហុងកុង

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ សភា​អា​មេ​រិ​ក​កាល​ពី​ថ្ងៃ​ទី​២ កក្កដា បាន​អនុម័ត​ច្បាប់​មួយ​ដែល​គ្រោង​ដាក់​ទណ្ឌកម្ម​បណ្ដា​អ្នក​ទទួលខុសត្រូវ​ចិន ដែល​ចូលរួម​ក្នុង​ការ​រៀបចំ​ច្បាប់​សន្តិសុខ​នៅ​ហុងកុង និង​ដាក់​ទណ្ឌកម្ម​បណ្ដា​ធនាគារ​ដែល​ផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​ការ​អនុម័ត​ច្បាប់​របស់​ក្រុង​ប៉េ​កាំ​ង​នោះ ។ ច្បាប់​ដែល​សភា​អា​មេ​រិ​ក​ទើប​អនុម័ត​នោះ នៅ​ត្រូវ​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​លោក​ដូ​ណា​ល់…

សហរដ្ឋអាមេរិក​-​ចិន ៖ សភា​អា​មេ​រិ​ក​កាល​ពី​ថ្ងៃ​ទី​២ កក្កដា បាន​អនុម័ត​ច្បាប់​មួយ​ដែល​គ្រោង​ដាក់​ទណ្ឌកម្ម​បណ្ដា​អ្នក​ទទួលខុសត្រូវ​ចិន ដែល​ចូលរួម​ក្នុង​ការ​រៀបចំ​ច្បាប់​សន្តិសុខ​នៅ​ហុងកុង និង​ដាក់​ទណ្ឌកម្ម​បណ្ដា​ធនាគារ​ដែល​ផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​ការ​អនុម័ត​ច្បាប់​របស់​ក្រុង​ប៉េ​កាំ​ង​នោះ ។

ច្បាប់​ដែល​សភា​អា​មេ​រិ​ក​ទើប​អនុម័ត​នោះ នៅ​ត្រូវ​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ ដើម្បី​អាច​ចូល​ជា​ធរមាន ។ សេត​វិមាន​ពុំ​បាន​គូសបញ្ជាក់​ថា តើ​លោក​ត្រាំ​នឹង​ចុះហត្ថ​លេខា​ឬ​ក៏​ប្រើ​វេតូ​ជំទាស់​ឡើយ ។

ក្រុង​ប៉េ​កាំ​ង​បាន​គំរាម​ប្រកាន់​យក​ការ​វាយបក​វិញ​ដ៏​ខ្លាំងក្លា ប្រសិនបើ​ច្បាប់​នោះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ ។ ច្បាប់​នេះ​ត្រូវ​បាន​បោះ​ឆ្នោត​គាំទ្រ​ទាំង​ដោយ​ពួក​អ្នក​សាធារណរដ្ឋ​ទាំង​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ ដែល​ចង់​ពង្រឹង​ការ​គាប​សង្កត់​លើ​ក្រុង​ប៉េ​កាំ​ង លើស​ពី​បណ្ដា​វិធានការ​ដែល​ប្រកាស​រួច​ហើយដោយ​រដ្ឋាភិបាល​អា​មេ​រិ​ក​ចាប់តាំងពី​ចិន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​ស្ដី​ពី​សន្តិសុខ​នៅ​ក្រុង​ហុងកុង​មក ។

ព្រឺ​ទ្ធ​សភា​អា​មេ​រិ​កបាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​ច្បាប់​នេះ ហើយ​សភា​ដែល​គ្របដណ្ដប់​ដោយ​ពួក
អ្នក​ប្រជាធិបតេយ្យ​ក៏​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ដែរ​កាលពី​ថ្ងៃ​ទី​២ កក្កដា ។

សម្រាប់​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​បណ្ដា​ប្រទេស​លោក​ខាងលិច​ដែរ​យល់​ថា ច្បាប់​សន្តិសុខ​ក្រុង​ហុងកុង​នោះ​ជា​ច្បាប់​សំដៅ​ដំឡើង​សាច់ដុំ​ចំពោះ​ពួក​ប្រឆាំង​ក្រោយ​បាតុកម្ម​ធំ​ៗ​នៅ​ហុងកុង​កាលពី​ឆ្នាំទៅ​មិ​ញ បរិហារ​ឥទ្ធិពល​របស់​ចិន​នៅ​ហុងកុង ។ មិន​ដល់​២៤​ម៉ោង​ផង​ក្រោយ​ការ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ថ្មី​នោះ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ដំបូង​ទាំងឡាយ​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ហុងកុង ។

ចំណែក​អាជ្ញាធរ​តៃវ៉ាន់​វិញ កាលពី​ថ្ងៃ​ទី​២ កក្កដា​បាន​ណែនាំ ដល់​ពលរដ្ឋ​តៃវ៉ាន់​កុំ​ឲ្យ​ធ្វើ​ដំណើរ​ឬ​ក៏​ឈប់​សំចត​នៅ​ហុងកុង ព្រមទាំង​ម៉ា​កាវ​និង​ចិនដីគោក​ផង​ដែរ​ក្រោយ​ការ​ដាក់​ឲ្យ​ប្រើ​ច្បាប់​សន្តិសុខ​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ