ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ឱ្យហើយទៅ! អ្នក​ធ្វើ​របង​ឱ្យ​​ផ្លូវ​រួម​តូច​ អាជ្ញាធរ​​ប្រើធម៌ក្តៅ​​វាយ​ពង្រីក​ផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មួយ​រយៈពេល​នេះ​ គេ​​ស​ង្កើ​ត​ឃើញ​ថា​ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ហាក់​មានការ​មមា​​ញឹក​ក្នុង​ការ​ប្រើ​ធម៌​ក្ដៅ​ទៅ​លើ​អ្នក​ដែល​សាងសង់​សំណង់​ផ្សេង​ៗ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ ​ឬ​អ្នក​ដែល​សង់​​របង​បង្ក​ឱ្យ​​ផ្លូវ​​តូច​ចង្អៀត​ជាដើម ។ បន្ទាប់​ពី​ជូនដំណឹង​ឲ្យ​រុះរើ​…

រាជធានី​ភ្នំពេញ ​៖ មួយ​រយៈពេល​នេះ​ គេ​​ស​ង្កើ​ត​ឃើញ​ថា​ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ហាក់​មានការ​មមា​​ញឹក​ក្នុង​ការ​ប្រើ​ធម៌​ក្ដៅ​ទៅ​លើ​អ្នក​ដែល​សាងសង់​សំណង់​ផ្សេង​ៗ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ ​ឬ​អ្នក​ដែល​សង់​​របង​បង្ក​ឱ្យ​​ផ្លូវ​​តូច​ចង្អៀត​ជាដើម ។ បន្ទាប់​ពី​ជូនដំណឹង​ឲ្យ​រុះរើ​ តែ​មិន​ព្រម​រុះ​ ឬ​ក៏​អ្នកខ្លះ​ព្រម​ហើយ​ តែ​អត់​មាន​កម្លាំង​ដើម្បី​រុះរើ​នោះ​ គឺ​អាជ្ញាធរ​សង្កាត់​មួយ​នេះ​ក៏​បាន​ដាក់​កម្លាំង​និង​គ្រឿងចក្រ​ចុះ​ទៅ​ធ្វើការ​រុះរើ​តែ​ម្ដង​។

ជាក់ស្ដែង​ ​នា​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ របង​ថ្ម​​ដែល​ស្ថិត​នៅ​តាម​បណ្ដា​យ​ផ្លូវលំ​មួយ​កន្លែង ស្ថិត​នៅ​ខាងក្រោយ​វត្ត​ជម្ពូ​វ័ន ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ដាក់​កម្លាំង និង​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ចុះ​ទៅ​វាយ ដើម្បី​ពង្រីក​ផ្លូវ​ឲ្យ​មាន​លក្ខណៈ​ធំ​ទូលាយ ​និង​ស្ថាបនា​ដោយ​ការ​ចាក់​បេតុង​ថ្មី​រឹង​មាំ​ទុកជា​ចំណងដៃ​សម្រាប់​អ្នក​ភូមិ​ខាងលើ​ និង​​ប្រជា​ពលរដ្ឋ​ទូទៅ​ប្រើប្រាស់​។

អាជ្ញាធរ​បាន​បញ្ជាក់​ថា មក​ដល់​​ពេល​នេះ​ហើយ​នៅ​ក្នុង​មូល​ដ្ឋា​ត្រូវ​តែ​មានការ​អភិវឌ្ឍ​ ជា​ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​តែ​ម្ដង ដូច្នេះ​រាល់​ផ្លូវ​ដែល​មាន​សភាព​តូច​ចង្អៀត​រកតែ​ជិះ​កង់ ​ជិះ​ម៉ូតូ​ឬ​ដើរ​ចៀស​គ្នា​មិន​ចង់​រួច​នោះ​គឺ​ត្រូវ​តែ​លុប​បំបាត់​ជា​បណ្ដើរ​ៗ ហើយ​ជំនួស​មក​វិញ​នូវ​ផ្លូវ​ធំ​ទូលាយ​តាម​រយៈ​ការ​ពង្រីក​តាម​លទ្ធភាព​ដែល​មាន ដើម្បី​បង្ក​ការ​ងាយស្រួល​ក្នុង​ការ​​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ ប្រើ​ប្រា​ល់​ក្នុង​ការ​បញ្ចៀស​រាល់​ការ​កកស្ទះចរាចរណ៍​នៅ​តាម​ផ្លូវ​ធំ​ជាដើម ជាង​នេះ​ទៀត​ក៏​ងាយស្រួល​ក្នុង​​ការ​​ចុះទៅ​សង្គ្រោះ​នៅ​ពេល​ដែល​មាន​គ្រោះ​មហន្តរាយណាមួយ​កើតឡើង​ជាយថាហេតុ​ដូច​ជា​អគ្គិភ័យ​ជាដើម​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយឡែក​ផ្លូវ​១​ខ្សែ​ដែល​កំពុង​តែ​វាយ​របង​ថ្ម​ពង្រីក​នា​ពេល​នេះ​គឺជា​ផ្លូវលំ​ដែល​មាន​ទំហំ​ទទឹង​កន្លែង​ខ្លះ​៣​ម៉ែត្រ​ និង​កន្លែង​ខ្លះ​ទៀត​​មិន​​ដល់​​៣​ម៉ែត្រ​ទេ និង​មានទឹក​លិច ភក់ជ្រាំ នៅ​រដូវវស្សា​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ច្រើន ។​

តាម​ប្រភពដដែល​បាន​បន្តទៀត​ថា ពេល​នេះ​ដោយ​មាន​គម្រោង​អភិវឌ្ឍ​របស់​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣​បាន​ធ្វើការ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ឯកជន​និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​អម​សងខាង​ផ្លូវ​នេះ​រុះរើ​របង ​ឬអ្វី​ដែល​ជា​ផល​ប៉ះពាល់​ចេញ​​ ក្នុង​​គោលបំណង​ដើម្បី​ពង្រីក​ផ្លូវ​ឲ្យ​ធំ​ទូលាយ​មាន​ទំហំ​៨​ម៉ែត្រ ហើយ​ក្រោយ​ពី​ការ​ជូនដំណឹង​ច្រើន​ដង​អត់​មាន​អ្នក​រុះរើ​ ទើប​ពេល​នេះ​អាជ្ញាធរ​សង្កាត់​ដាក់​កម្លាំង​ចុះ​វាយ​តែ​ម្ដង ត្រៀម​ដើម្បី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ ហើយ​អាជ្ញាធរ​ក៏​សុំ​ការ​យោគយល់​និង​ចូលរួម​ពី​បងប្អូន​ដែល​ជា​ម្ចាស់​ផល​ប៉ះពាល់​ទាំងអស់​ផង​ដែរ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ