ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនកំលោះ​ទើប​រៀប​ការ​បាន​តែ​២​ថ្ងៃ ក៏​ក្លាយជា​បុណ្យសព​គួរ​ឱ្យ​សង្វេគ​(វីដេអូ)

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Standard បានឱ្យ​ដឹង​ថា កូនកំលោះ​ដែល​ទើប​រៀប​អាពាហ៍​ពិពាហ៍​​ម្នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​កូ​វី​ដ​១៩ ហើយនឹង​មាន​ភ្ញៀវ​ជាង​១១០​នាក់​បាន​ឆ្លង​ជំងឺ​ដ៏​សាហាវ​មួយ​នេះ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​ពិធី​មង្គលការ​នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​។ មន្ត្រី​នៅ​រដ្ឋ​ប៊ី​ហារ បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Standard បានឱ្យ​ដឹង​ថា កូនកំលោះ​ដែល​ទើប​រៀប​អាពាហ៍​ពិពាហ៍​​ម្នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​កូ​វី​ដ​១៩ ហើយនឹង​មាន​ភ្ញៀវ​ជាង​១១០​នាក់​បាន​ឆ្លង​ជំងឺ​ដ៏​សាហាវ​មួយ​នេះ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​ពិធី​មង្គលការ​នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​។

មន្ត្រី​នៅ​រដ្ឋ​ប៊ី​ហារ បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​ពុធ នេះ​ថា កូន​កំលោះ​អាយុ​២៦​ឆ្នាំ ពេល​កំពុង​ធ្វើ​ពិធី​រៀប​មង្គលការ បាន​មាន​រោគ​សញ្ញា​ជំងឺ​កូ​វី​ដ​១៩ បាត់​ទៅ​ហើយ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០​។ ក្រោយ​ការ​បាន​២​ថ្ងៃ រូប​គាត់​ក៏​ត្រូវ​បាន​បាត់បង់​ជីវិត​តែ​ម្តង​។

លោក​វេជ្ជបណ្ឌិត Raj Kishor Chaudhary បាន​និយាយ​ថា មនុស្ស​ចំនួន ១១១​នាក់ ដែល​បាន​ចូលរួម​ពិធី​មង្គលការ ហើយនឹង​បាន​ទៅ​ពិធី​បុណ្យសព​របស់​កូនកំលោះ សុទ្ធតែ​មាន​លទ្ធ​ផល​តេស្ត​កូ​វី​ដ​វិជ្ជមាន​ដូច​គ្នា​។ លោក​បន្ត​ថា ពេល​នេះ គឺ​គេ​បាន​កំណត់​អត្តសញ្ញាណ និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​ហើយ​។ ក្រុម​មន្ត្រី​បាន​និយាយ​ថា ទាំង​កូនក្រមុំ និង​សាច់ញាតិ​របស់​កូនកំលោះ ក៏​ធ្វើតេស្ត​រក​មិនឃើញ​ថា បាន​ឆ្លង​ជំងឺ​នោះ​ទេ​។

ក្រុម​គ្រូពេទ្យ​មិន​អាច​បញ្ជាក់​ថា តើ​កូនកំលោះ​ជា​ប្រភព​ចម្លង​ដំបូង​គេ​មែន ឬ​ក៏​អត់​ទេ? ដោយ​សារ​​តែ​គាត់​ត្រូវ​បាន​គេ​បូជា មុន​ពេល​ការ​ធ្វើតេស្ត​នេះ​បាន​ធ្វើ​ឡើង​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​សារព័ត៌មាន AFP​។ ប៉ុន្តែ​លោក Chaudhary បាន​និយាយ​ថា​មនុស្ស​ប្រហែល​៤០០​នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​មង្គលការ និង​ពិធី​បុណ្យសព និង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ standard (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ